ក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលបណ្ដឹងចំនួនពីររបស់មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃដំបូងនៃកិច្ចប្រជុំសម្រេចលើពាក្យបណ្ដឹងស្ដីពីភាពមិនប្រក្រតីលើដំណើរការបោះឆ្នោត។ មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា បណ្ដឹងទាំងនេះជាបណ្ដឹងស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងជំទាស់លើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ដោយ វណ្ណ វិចារ
2013-08-20
RFA

២៦-មករា-២០១១ ៖ នគរបាលមួយរូបឈរយាមក្បែរច្រកទ្វារចូលអាគារក្រុមប្រឹក្សាធម្មនុញ្ញ នៅក្រុងភ្នំពេញ។ RFA/Leng Maly
នៅក្នុងកិច្ចប្រជុំបិទទ្វារមិនឲ្យអ្នកកាសែតចូល នៅថ្ងៃទី២០ ខែសីហា ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចទាត់ចោលបណ្ដឹងចំនួន ២ របស់គណបក្សសង្គ្រោះជាតិ ដែលប្ដឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្ដីសម្រេចរបស់ គ.ជ.ប។
លិខិតពីរផ្សេងគ្នា ចុះថ្ងៃទី២០ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ឯក សំអុល បានផ្ញើជូនមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ លោក រស់ សួ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក នូ ចំរើន។ លិខិតនោះបញ្ជាក់ដោយខ្លីថា គ.ជ.ប បានធ្វើការងារត្រឹមត្រូវតាមច្បាប់ហើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតគណបក្សសង្គ្រោះជាតិ លោក រស់ សួ មានប្រសាសន៍ថា នីតិវិធីសម្រេចលើសំណុំរឿងនេះមិនមានតម្លាភាពឡើយ ហើយគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទេ។ លោកបន្តថា លោកទទួលបានដំណឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចច្រានចោលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ចំនួន ៣បណ្ដឹង ហើយបណ្ដឹងទាំងនោះជាបណ្ដឹងដែលប្ដឹងពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
ទោះយ៉ាងណាក្តី នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធ្វើឡើងតាមនីតិវិធីក្នុងការធ្វើការងាររបស់ស្ថាប័នកំពូលមួយនេះ។ លោកបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញអាចមានសិទ្ធិដោះស្រាយបណ្ដឹងតាមរយៈសវនាការជាសាធារណៈ និងសម្រេចផ្ទៃក្នុង។
លោកបញ្ជាក់ថា ដើម្បីឲ្យមានតម្លាភាព ក្រុមប្រឹក្សាធម្មនុញ្ញគួរតែព្យាយាមដោះស្រាយបណ្ដឹងតវ៉ាតាមរយៈសវនាការជាសាធារណៈឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៖ «ពេលខ្លះអាសវនាការអស់ហ្នឹងអត់មានតម្លាភាពដែរ ការសម្រេចប៉ិនគាត់អាចមានបញ្ហា អត់មានការពន្យល់ឲ្យបានច្បាស់ថា នីតិវិធីបែបណាត្រូវធ្វើជាសាធារណៈ។ ជាទូទៅ ត្រូវមានសវនាការជាសាធារណៈឲ្យបានច្រើនដល់ណាល្អដល់ហ្នឹង»។
ក្នុងដំណើរការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្ដឹងសរុបចំនួន ៣៣បណ្ដឹង និងបានដោះស្រាយរួចចំនួន ១៤ពាក្យបណ្ដឹង។ ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយបណ្ដឹងចំនួន ១៩ ក្នុងនោះមានបណ្ដឹងបដិសេធន៍លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតចំនួន ៩ពាក្យបណ្ដឹង។
ចំណែកឯប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកណ្ដាល លោក អេង ឆៃអ៊ាង ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានកោះហៅតំណាងគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ ឲ្យចូលបំភ្លឺនៅថ្ងៃទី២១ ខែសីហា និងតំណាងគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែសីហា។ លោកបន្តថា ចំពោះពាក្យបណ្ដឹងដែលបណ្ដឹងបដិសេធន៍លទ្ធផលបោះឆ្នោត មិនទាន់ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញលើកយកមកដោះស្រាយនៅឡើយទេ។ ប៉ុន្តែ លោកស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញបើកសវនាការជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព។
ផ្អែកតាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ និងប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបោះឆ្នោតផ្លូវការនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបណ្ដឹងចប់ស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជំនួបរវាងក្រុមការងារបក្សប្រជាជននិងបក្សសង្គ្រោះជាតិបរាជ័យ
- តុលាការសម្រេចដោះលែងយុវជនជាប់ចោទ៤នាក់
- មន្ត្រីបក្សប្រជាជនអរគុណអាស៊ីសេរីផ្សាយបកស្រាយការកាត់តខ្សែអាត់សំឡេង
- កងកម្លាំងរាជអាវុធហត្ថហ្វឹកហ្វឺនត្រៀមទប់ទល់នឹងការធ្វើបាតុកម្ម
- ខ្មែរនៅបរទេសធ្វើបាតុកម្មសុំឲ្យអ.ស.បអន្តរាគមន៍បញ្ហាមិនប្រក្រតីនៃលទ្ធផលឆ្នោត
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
TOUS SONT LES VOLEURS LE MEME QUE NEC QUE CPP
The leader of that team just CPP kick out because when he was at assembly member, he talk to much and crazy like A Chhieng Vun.
He is pro-CPP, but I wounded the other like 2 from royal family what they are doing there. They are receiving salary from people why they are not work for people. Just follow CPP.
The opposition just want to be a winner. No matter what. It sound so funny.
The opposition party wants to be a winner, but the don’t want to base on the election, they want to base on what they want.
I bough a lottoty. I ask the government to consider me as a big winner no matter what number I have in my lottory slip.
ស្រុកខ្មែរកុំសង្ឃឹមលើ អាក្រុមប្រឹក្សាធម្មនុញ្ញ អាក្រសួងមហាផ្ទៃ អា គ.ជ.ប
និងជាពិសេស អាតុលាការដុះកន្ទុយ ការពិត ហ៊ុន សែន គាបកជាប់អស់ហើយ
មានតែកម្លាំប្រជាជនអ្នកស្នេហាជាតិ ស្នេហាយុត្តិធម៍ប៉ុណ្ណោះដែលអាចរើបំរះជួយសង្រ្គោះ
ប្រទេសជាតិឱ្យរួចពីកណ្ដាប់ដៃក្រុមចោរពុករលួយលួចជាតិបាន ព្រោះស្រុកខ្មែរសព្វថ្ងៃ
មេចោរពុករលួយលួចជាតិ យកអំពើពុករលួយទៅបំប៉ន បង្វក់ ឱ្យពួកកាន់ការគ្រប់ក្រសួង
លួចជាតិ ស៊ីពែមានបានដុល្លាស្ដុកស្ដម្ភក្បត់មនសិករជាតិ ក្បត់ឧត្តមគតិខ្លួនដែលម៉ែឪនិង
គ្រូអាចរ្យប្រៀនប្រដៅឱ្យធ្វើជាមនុស្សល្អអស់ហើយ។
ស្រុកខ្មែរកុំសង្ឃឹមលើ អាក្រុមប្រឹក្សាធម្មនុញ្ញ អាក្រសួងមហាផ្ទៃ អា គ.ជ.ប
និងជាពិសេស អាតុលាការដុះកន្ទុយ ការពិត ហ៊ុន សែន គាបកជាប់អស់ហើយ
មានតែកម្លាំប្រជាជនអ្នកស្នេហាជាតិ ស្នេហាយុត្តិធម៍ប៉ុណ្ណោះដែលអាចរើបំរះជួយសង្រ្គោះ
ប្រទេសជាតិឱ្យរួចពីកណ្ដាប់ដៃក្រុមចោរពុករលួយលួចជាតិបាន ព្រោះស្រុកខ្មែរសព្វថ្ងៃ
មេចោរពុករលួយលួចជាតិ យកអំពើពុករលួយទៅបំប៉ន បង្វក់ ឱ្យពួកកាន់ការគ្រប់ក្រសួង
លួចជាតិ ស៊ីពែមានបានដុល្លាស្ដុកស្ដម្ភក្បត់មនសិករជាតិ ក្បត់ឧត្តមគតិខ្លួនដែលម៉ែឪនិង
គ្រូអាចារ្យប្រៀនប្រដៅឱ្យធ្វើជាមនុស្សល្អអស់ហើយ។
គជប = ក្រុមប្រឹក្សាធម្មនុញ្ញ = CPP = អាយ៉ងយួន ! មហាបាតុកម្មបែបជៀសមិនរួចទេ បើពួក
ចាញ់ឆ្នោត CPP នៅតែថោកមិនព្រមកែចរិកចោរបែបនេះនោះ !
តើអ្នករាល់គ្នា មានដឹងថា អាcheath និង អា khmer Family វាទៅណាទេ ?
កាល១៩៧០លោកសាស្ត្រចារ្យឯកសំអុល!
តាំង១៩៧៩មកអាអាចមន៏មួយដុំអាច់សំអុយ!
ពួកអាធំក្នុងទ្រុងយួន។
អាក្រុមប្រឹក្សាធម្មនុញ្ញខ្មោចយម៉ែវាស្អី បើសុទ្ធតែពួកវាទាំអស់និង។ បើចង់ឲ្យមានយុត្តិធម៌ទាល់តែ
ស្ពាយអាបេ និងអំប្រាស់ឈូសពួកអាអស់នេះឲ្យអស់សិន ទើបប្រទេសខ្មែរបានសុខសាន្ត និងមាន
យុត្តិធម៌ត្រឹមត្រូវ។
ចុះកូនខ្មែរយើងដែលលីដែកប្រហោងការពារព្រំដែននិងនៅចាំដល់ណាទៀត??? ចាំទាល់តែគេដាក់
ពង្រាយកងទព័វៀតណាមពេញផ្ទៃប្រទេសឬទើបដឹងខ្លួន?
គជ ប ជាអ្នកធ្វើឲ្យខ្មែរ បែកបាក់និងឈានទៅរកវិបាត់នៃសង្រ្គាមខ្មែរ នឹងខ្មែរ
អ្នកធ្វើនេះដើម្បីបរទេសរី ?
អ្នកត្រូវទទួលខុសត្រូវលើវិបត្តិទាំងនេះ