គណបក្សប្រឆាំង នៅ​តែ​ប្រកាន់​ជំហរ​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​ការបោះឆ្នោត​​

ដោយ៖​ លោក ស៊ុន ណារិន​​
ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013
http://vodhotnews.com

គណបក្សប្រឆាំង ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី២០ខែសីហា / រូបថតដោយ​ ណាត សុភាព

គណបក្សប្រឆាំង ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី២០ខែសីហា / រូបថតដោយ​ ណាត សុភាព

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​មួយ ដើម្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ជា​ជំហាន​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ បើទោះជាជំនួបរយៈពេលពីរម៉ោង មិនទាន់មានលទ្ធផលយ៉ាងណា។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ប្រាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ នៅក្នុង​ជំនួប​ពិភាក្សា​រក​ដំណោះស្រាយ នៅ​រសៀ​ល​​ថ្ងៃ​អង្គារ​នេះ ក្នុង​មន្ទីរ​រដ្ឋសភា ដែល​មាន​តំណាង​មកពី​គណបក្ស​ប្រឆាំង​៥​រូប និង​តំណាង​មកពី​គណបក្ស​កាន់អំណាច​៥​រូប ចូល​រួម​។​

​តំណាង​អ្នកចូលរួម​ពិភាក្សា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សប្រឆាំង សង្ឃឹមថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​យក​សំណើរ​នេះ​ទៅ​ពិចារណា​ម្តងទៀត​។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា ខ្លួន​នឹង​យក​សំណើរ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់លើ​។​

ក្រោយពីជំនួបរយៈពេលពីរម៉ោង គណបក្សទាំងពីរ បានប្រកាសរួមគ្នាថា ក្រុមការងាររបស់គណបក្សទាំងពីរ បានស្វែង​យល់​ពី​គោល​បំណង និងគោលគំនិតរបស់គណបក្សទាំងសងខាង ដើម្បីស្វែងរកការឯកភាព។ គណបក្សទាំងពីរ នឹងធ្វើសេចក្តីរាយកា​រណ៍ជូនអ្ន​កដឹក​នាំ​​គណ​បក្ស​រៀងៗខ្លួន ដើម្បីពិនិត្យលទ្ធភាពបន្តជួបពិភាក្សាគ្នា លើកក្រោយទៀត។

​គួរបញ្ជាក់​ថា សំណើរ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ត្រួតពិនិត្យ​ការបោះឆ្នោត ត្រូវ​បាន​ជាប់គាំង​រហូត​មកដល់ពេលនេះ ក្រោយពី​មិនមាន​ការឯកភាព​ពី​គជប​។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សា​គ្នា​ពីរ​ដង​រួចមកហើយ តែ​នៅ​មិន​មាន​ដំណោះស្រាយ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

 

What Next?

Recent Articles

2 Responses to "គណបក្សប្រឆាំង នៅ​តែ​ប្រកាន់​ជំហរ​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​ការបោះឆ្នោត​​"

  1. PMBU says:

    ខ្ញុំគិតថា ប្រធានគណកម្មាការចំរុះមួយនេះ គួរ​តែថ្វាយជូនដល់ព្រះមហាក្សត្រខ្មែរ ប៉ុន្តែមិនស្ថិតក្រោមឆ័ត្រ របស់ គជបទេ​​ ដើ្បម្បីគង់ជាបិតាបង្រួបបង្រួមជាតិ!!!! តើគណបក្យទំាងពីរយល់យ៉ាងណាដែរ?

  2. Anonymous says:

    CPP relie only on NEC, CPP want to give good thing but he can not find even one good thing.
    What they done or doing are bad. People are not trust what CPP said.
    One thing we have to think togather, now people all over the country warning CNRP do not play with CPP, becuase people knew clearly that how much CPP bad.