ដោយ៖ លោក ស៊ុន ណារិន
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com

ក្រុមស្រលាញ់សន្តិភាព បួងសួងសុំសន្តិភាព និងយុត្តិធម៌កាលពីថ្ងៃទី១៤ ខែសីហា នៅមុខព្រះបរមរាជវាំង (រូបថត តាំង វីដា)
ក្រុមអ្នកស្រលាញ់សន្តិភាព នៅថ្ងៃពុធនេះ ជាថ្ងៃ១៥កើត នឹងជួបជុំគ្នា នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីបួងសួងសុំសន្តិភាព និងយុត្តិធម៌សម្រាប់ប្រជាជាតិកម្ពុជា។
លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ និងសមាជិកក្រុមការងារកម្ពុជា ដើម្បីសន្តិភាពមានប្រសាសន៍ថា នៅព្រឹកម៉ោង៩នេះ នៅខេត្តសៀមរាប ប្រជាពលរដ្ឋ ព្រះសង្ស តាជី យាយជី នឹងជួបជុំគ្នានៅព្រះអង្គចេកព្រះអង្គចម ទល់មុខព្រះរាជដំណាក់។ ចំណែកនៅវេលាម៉ោង៤រសៀល នៅភ្នំពេញ ត្រង់ចំណុចវត្តភ្នំ ប្រជាពលរដ្ឋ ព្រះសង្ឃ ដូនជី តាជីនឹងជួបជុំគ្នា ហើយបួងសួងសុំសន្តិភាព និងយុត្តិធម៌។
កាលពីថ្ងៃពុធ ទី១៤ ខែសីហា ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានប្រារព្ធពិធីមួយនៅរាជធានីភ្នំពេញ គឺ យុត្តិធម៌និងសន្តិភាព ដោយអំពាវនាវឲ្យមានការស្វែងរកដំណោះស្រាយពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដោយសន្តិវិធី។ ក្រុមការងារ ក៏បានបួងសួងសុំកុំឲ្យមានការប្រើហិង្សាផងដែរ ខណៈពួកគេសង្កេតឃើញមានកងកម្លាំងប៉ូលិស និងរថក្រោះ ត្រូវបានដាក់ត្រៀមទប់ទល់នឹងបាតុកម្ម ដែលគ្រោងដោយគណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
Why politicians alway try to destroy own people, they are most bad gay than normal people.
We have to give respected to them, because they have good moral than political just retain for power.
បួងសួងខ្វះសច្ចះក្នុងចិត្ត ទេវតា និងវត្ថុស័គ្កសិទ្ធស្តាប់មិនលឺទេ។