ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
សាលារាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលានូវគ្រោះថ្នាក់ជាយថាហេតុ ដែលកើតចេញពីភេវរជន។
សាលារាជធានី ចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៣ខែកញ្ញានេះ បន្ទាប់ពីរកឃើញ ការបង្កៃគ្រឿងផ្ទុះក្នុងប៊ីដុងចំណុះ៥លីត្រ ពណ៌ស មានស្កុតបិទជុំវិញ ស្ថិតនៅជាប់របបអតីតសាលមហោស្របទន្លេបាសាក់ កែងអគារពិពរណ៌វប្បធម៌ ទល់មុខវិមានរដ្ឋសភាជាតិ និងគ្រាប់M79ចំនួនបីគ្រាប់ រុំបង់ស្អិតជាប់គ្នា ពណ៌ក្រហម ដាក់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ នៅខាងកើតស្ពាននាគ ខាងក្រោយឈាងខាងត្បូងរូបសំណាក មហាត្មៈគន្ធី នៅព្រឹកថ្ងៃសុក្រនេះ។
សាលារាជធានីភ្នំពេញ អំពាវនាវឲ្យស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្នាងករាជអាវុធហត្ថ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំទប់ស្កាត់ និងបន្តការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនពិរុទ្ធជនមកផ្តន្ទាទោសតាមច្បាប់។
មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ បានហៅករណីដាក់បង្កៃគ្រាប់បំផ្ទុះ នៅរាជធានីភ្នំពេញនេះថា ជាការបំភ័យអ្នកគាំទ្រគណបក្សជំទាស់ មុនពេលមហាបាតុកម្ម លើកទី២នៅថ្ងៃអាទិត្យនេះ។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា ការដាក់គ្រាប់បំផ្ទុះនេះ គឺជាការគំរាមហែងមួយដល់ប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យសមត្ថកិច្ច គួរតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ហើយរដ្ឋាភិបាលត្រូវជូនដំណឹងទៅ ប្រជាពលរដ្ឋកុំឲ្យមានការភិតភ័យ ៖ “សមត្ថកិច្ចគួរតែធ្វើការស៊ើបអង្កេតឲ្យបានម៉ត់ចត់ ហើយបំភ្លឺទៅដល់មហាជន ឲ្យបានច្បាស់លាស់ ឲ្យមានតម្លាភាពអំពីបញ្ហានេះ មិនអាចគ្រាន់តែថា រកឃើញហើយ ហើយយើងសម្ងំ អ៊ីចឹងរដ្ឋាភិបាលត្រូវតែចេញមកពន្យល់អំពី ការរកឃើញនៃការដាក់គ្រាប់បែក នេះហើយម្យ៉ាងទៀតត្រូវតែចេញនូវការ ជូនដំណឹងទៅដល់មហាជនទូទៅ ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល ដើម្បីកុំឲ្យមានការភិតភ័យរឿងដែលពាក់ព័ន្ធទៅនឹង ការដាក់គ្រាប់បែកនេះ”៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ចោលម្សឿត..
អរគុណណាស់ដល់សាលាក្រុងដែលដឹកនាំដោយលោកអភិបាលក្រុងថ្មីសហការជាមួយជាន់ខ្ពស់មួយចំនួន ដែលបានបញ្ជាអោយគូរកនរៀបចំគំរោងដាក់គ្រាប់បែកទាំងនេះ សំរាប់គំរាម ដល់ប្រជាជន ពិសេសគណបក្សប្រឆាំង ដែលគ្រោងនិងធ្វើបាតុកម្មនៅកន្លែងនោះ ហើយពេលនេះសាលាក្រុងបានផ្ញើសាររំលឺកដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត័។ សាលាក្រុងធ្វើបែបនេះពិតជាមានបំណងល្អដែលគួរអោយគោរពមែន។ អភិបាលក្រុងថ្មីពិតជាមានការឈ្លាសវៃគួរអោយកោតសរសើរ។ លោកបងមានទាំងចំណេះ មានទាំងវិជ្ជាគុណសមជាអ្នកក្លាហានមែន។ លោកបងធ្វើបែបនេះពិតជាមាននយ័ណាស់។សូមកោតសរសើរៗៗៗៗៗៗៗៗៗៗ
Cheap trick of CPP… CPP never knows what is good… Intimidation and killinings are what they have donme so well….