មន្ត្រី​សិទ្ធិមនុស្ស​៖ ការ​បង្កៃ​គ្រឿងផ្ទុះ ជាការ​បំភ័យ​ពលរដ្ឋ​មុនពេល​បាតុកម្ម​​

ដោយ៖​ ​ណាត សុភាព និង​អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ បាន​ហៅ​ករណី​ដាក់​បង្កៃគ្រាប់​បំផ្ទុះ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជាការ​បំភ័យ​អ្នកគាំទ្រ​គណបក្ស​ជំទាស់​ មុន​ពេល​មហា​បាតុកម្ម លើក​ទី​២ នៅ​ចុង​សប្តាហ៍​នេះ​។​

​ប្រតិកម្ម​នេះ កើតឡើង បន្ទាប់ពី​សមត្ថកិច្ច បាន​រក​ឃើញ​គ្រាប់ M79 ចំនួន​បី​គ្រាប់ នៅលើ​សួន​ខាងកើត​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ និង​ម្ស៉ៅ​ម្យ៉ាង​ដែល​មាន​ជាតិ​ផ្ទុះ​មួយ​ប៊ីដុង ដែល​គេ​ប្លុង​ចោល​នៅ​មុខ​មន្ទីរ​រដ្ឋសភា​។

​អាជីវករ និង​អ្នក​រត់​ម៉ូ​ឌុប នៅ​រាជធានី​ភ្នំពេញ បង្ហាញការព្រួយបារម្ភ​ចំពោះ ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ដាក់​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​បំភិតបំភ័យ​ពលរដ្ឋ ដែល​មាន​បំណង​ចូលរួម​មហា​បាតុកម្មអហិង្សា ៖ “​ចំពោះ​ខ្ញុំ​ការដាក់​គ្រាប់បែក នៅតាម​ក្បែរ​វត្តភ្នំ ហើយ​និង​ក្បែរ​វិមាន​រដ្ឋ​សភា ហើយ​ភ្ជាប់​នឹង​ការ​ប្រុង​ធ្វើ​មហា​បាតុកម្ម របស់​គណបក្ស​សង្រោះជាតិ ការដាក់​គ្រាប់បែក​នេះ​ខ្ញុំ​គិតថា ធ្វើ​ការបំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើ​មហា​បាតុកម្ម​នោះ​គឺ​បំភ័យ​ប្រជាពលរដ្ឋ មិន​ចង់ឲ្យ​ចូលរួម​ក្នុង​បាតុកម្ម​នោះ​។ មាន​ការព្រួយបារម្ភ​ដែរ ប្រសិន​ជា​ស្ថានការណ៍​នោះ ដូចជា​អាក្រក់​ទៅៗ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ភ័យខ្លាច​ដែរ ប្រសិនបើ​មាន​លក្ខណៈ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច​វែកមុខ អ្នកប្រព្រឹត្ត​យកមក​ផ្តន្ទាទោស តាមច្បាប់​”​។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ការដាក់​គ្រាប់​បំផ្ទុះ​នេះ​ គឺជា​ការ​គំរាម​ហែង​មួយ​ដល់​ប្រជាពលរដ្ឋ​។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច គួរតែ​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់ ហើយ​រដ្ឋាភិបាល​ត្រូវ​ជូនដំណឹង​ទៅ ប្រជាពលរដ្ឋ​កុំឲ្យ​មាន​ការភិតភ័យ ៖ “​សមត្ថកិច្ច​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យបាន​ម៉ត់ចត់ ហើយ​បំភ្លឺ​ទៅ​ដល់​មហាជន ឲ្យបាន​ច្បាស់លាស់ ឲ្យមាន​តម្លាភាព​អំពី​បញ្ហា​នេះ មិន​អាច​គ្រាន់តែ​ថា រក​ឃើញ​ហើយ ហើយ​យើង​សម្ងំ អ៊ីចឹង​រដ្ឋាភិបាល​ត្រូវតែ​ចេញ​មក​ពន្យល់​អំពី ការរកឃើញ​នៃ​ការដាក់​គ្រាប់បែក នេះ​ហើយ​ម្យ៉ាងទៀត​ត្រូវតែ​ចេញ​នូវ​ការ ជូនដំណឹង​ទៅ​ដល់​មហាជន​ទូទៅ ដើម្បី​កុំឲ្យ​មាន​ការភ្ញាក់ផ្អើល ដើម្បី​កុំឲ្យ​មាន​ការភិតភ័យ​រឿង​ដែល​ពាក់ព័ន្ធ​ទៅនឹង ការដាក់​គ្រាប់បែក​នេះ​”​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ហេង ទី​តូ មានប្រសាសន៍ថា ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ដាក់​គ្រប់​មិន​ទាន់​ផ្ទុះ​ប្រហែលជា​ក្រុម​តែមួយ​។ លោកបញ្ជាក់ ថា សមត្ថកិច្ច​នេះកំពុង​ធ្វើការ​ស៊ើប​ និង​ចាប់​ជនដែល​ប្រព្រឹត្ត​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ ៖ "ប្រហែលជា ក្រុមតែមួយយើងកំពុងតែ​តាមរក​ ចាប់ជនល្មើសយកមកអនុវត្ដច្បាប់ ព្រោះបើយើងបណ្ដោយឲ្យពួកហ្នឹងនៅក្រៅច្បាប់ ​ពួកវានឹងធ្វើបន្ដទៅទៀត​" ។

គួរបញ្ជាក់​ថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥នេះ មាន​ករណី​ដាក់​បង្កៃ​គ្រាប់បែក ច្រើន​កន្លែង ដូចជា នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ជិត​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ស្ពឺ និង​ការរកឃើញ​គ្រាប់បែក​នៅ​ជិត​វេទិកា ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្អៃទី​១២​ ខែកញ្ញា​នេះ​ជាដើម​។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃនេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ប្រព្រឹត្តិ​នៅឡើយ​ទេ​៕​

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

 

What Next?

Recent Articles

4 Responses to "មន្ត្រី​សិទ្ធិមនុស្ស​៖ ការ​បង្កៃ​គ្រឿងផ្ទុះ ជាការ​បំភ័យ​ពលរដ្ឋ​មុនពេល​បាតុកម្ម​​"

  1. Anonymous says:

    That is CPP, very bad leader. People will end up all of you.

  2. chet bong says:

    Mean lbech jreun nas cpp

  3. ជា ស៊ីម says:

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀន

    មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​ ហើយព្រៃឈើរគោះរង្គើរ

    ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  4. ចង់ទៀតឬអី? says:

    ឣញ្ចឹងបានជាមានពាក្យថា ឣាជនឣគតិ ឣាង៉ោះ ឣាមោឃ ឣាឃ្លោក ឣាត្នោត ឣាប៉ោត ឣាធុង
    ឣាសំរាម ឣាបាតផ្សារ ឣាបាតសង្គម ឣាផ្លុំផេះមិនហុយ ឣាសម្អុយឣាចម៍ ឣាភ្លើដាច់បង្ហៀរ ឣាស្វា
    ព្រៃរនាម ឣាឈាមថោក ឣាពាលឣាវ៉ាសែ ឣាឆ្កែដេកផេះ ឣាចម្អេះដាស់មិនងើប ឣាជំទើតផុតមេឃ
    ឣាភ្នែកឣត់ប្រស្រី ឣាចៃសង្គម ឣាឣញនិយម ឣាសង្គមគេផាត់ចោល ឣាឆ្កួត ឣាភ្លើ ឣាល្ងើដប់ជិត….។