អ្នកសារព័ត៌មាន ខកចិត្ត​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​​

ដោយ៖​ ណាត សុភាព និងស៊ុន ណារិន​​
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ សម្តែង​ការខកចិត្ត ដែល​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ មិន​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​តើ​ការចរចា ឈាន​ដល់​កម្រិត​ណា​។​

​អ្នកសារព័ត៌មាន​សម្តែង​ការងឿងឆ្ងល់ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បានបញ្ចប់​ការជួបគ្នា ក្នុង​រយៈពេល មិន​ដល់ កន្លះម៉ោង​ផង បន្ទាប់​ពី​ចូល​ទៅ​ដល់​ព្រះបរមរាជវាំង​។​

VOD មិនទាន់មាន​សេចក្តីរាយការណ៍​លម្អិត​នៅឡើយ​ទេ ថា​តើ​មូលហេតុ​អ្វី បាន​ជា​ថ្នាក់ដឹកនាំ​ទាំងពីរ ជួប​គ្នា​មួយ​ភ្លែត​បែបនេះ និង​ថា​តើ​មេដឹកនាំ​ទាំងពីរ បាន​ជជែក​ចរចា​គ្នា​ខ្លះ​ដែរឬទេ​?

​លោក ហ៊ុន សែន បាន​ទៅ​ដល់​ព្រះបរមរាជវាំង​នៅ​ម៉ោង​៨​និង​៥៥​នាទី ចំណែក​លោក សម រង្ស៊ី បាន​ទៅ​ដល់​ព្រះ​បរម​រាជ​វា​ងំ នៅ​ម៉ោង​៩​និង​៧​នាទី​។​ នេះ​មានន័យ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ដល់​ព្រះបរមរាជវាំង យឺត​បន្តិច​។

​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​កំពុង​ផ្តិត​យក​រូបភាព និង​រង់ចាំ​ទទួល​ព័ត៌មាន ទាក់ទង​នឹង​ជំនួប​លើក​ដំបូង​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ នៅ​ខាង​មុខ​ព្រះបរមរាជវាំង​។​មន្ត្រី​តំណាង​គណបក្ស​ទាំងពីរ មិន​បាន​ថ្លែង​អ្វី​ទេ ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ មុន​នឹង​ចូលរួម​ចរចា​ក្នុង​ព្រះបរមរាជវាំង​។​

​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម​សីហមុនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា សូម​អញ្ជើញ លោក ហ៊ុន សែន និង​សហការី​ចំនួន​ពីរ​រូប​ទៀត និង​លោក សម រង្ស៊ី ព្រមទាំង​សហការី​ពីរ​រូប​ទៀត ចូលរួម​ប្រជុំ ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​អធិបតីភាព​របស់​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។​

​ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុង​ការជួប​គ្នា​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ភ្លាមៗ នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ​។ ចំណែក លោក សម រង្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស រួមមាន អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​(​ភរិយា​របស់​លោក សម រង្ស៊ី​)​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD​កាលពី​ថ្ងៃ​សុក្រ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា  បានបញ្ជាក់​ថា ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ​ទេ ការចរចា​រឿង​បែងចែក​អំណាច មិន​អាច​មាន​ទេ ៖ "​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដដែល គឺ​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​សង្គម​កម្ពុជា​យើង​នេះ នេះ​ហើយ​ដែល​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​នឹង​ចូល​ជជែក​គ្នា ក្នុង​ក្របខណ្ឌ​ហ្នឹង គឺ​យើង​មិន​ទៅ​ជជែក​ពី​រឿង​ការចែក​អំណាច មុន​រំលង​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត​"​។​

​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ព្រៃវែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចា​ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ នឹង​មិន​លើក​ពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ទេ​។ ដូច្នេះ វា​មានន័យថា របៀបវារៈ​នៃ​ភាគី​ទាំងពីរ គឺ​ខុស​គ្នា​ទាំងស្រុង​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

6 Responses to "អ្នកសារព័ត៌មាន ខកចិត្ត​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​​"

  1. Chourn says:

    បើតាមកិច្ចសម្ភាសបក្សទាំងសងខាងគឺអាចដឹងចម្លើយបាត់ទៅហើយ ដូច្នេះហើយប្រហែលជាបក្ស ទាំងពីក៍បានដឹងពីបំណងនៃបក្សនីមួយៗជាមុនរួចទៅហើយ អញ្ចឹងហើយបានជាពួកគេគ្រាន់តែទៅ​បង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះ បក្សមួយប្រកាន់ជំហរមិនបង្កើតគណះកម្មការចំរុះ ហើយបក្សមួយទៀត នៅតែប្រកាន់ជំហរបង្កើតគណះកម្មការចំរុះ។ បើថាបក្សមួយខឹងថាបក្សមួយទៀតចូលព្រះបរម្យរាជ វាំងយឺតជាងបក្សមួយនោះដូចជាមិនសមហេតុផលនោះទេ បើសិនជាមានឆន្ទៈនិងគោរពពីផលប្រ យោជន៍ជាតិពិតប្រាកដមែននោះមិនត្រូវប្រកាន់គ្នាគ្រាន់តែទៅយឺតតែបន្តិចនោះទេ។

  2. Chourn says:

    បើតាមកិច្ចសម្ភាសន៍របស់CENជាមួយលោកសខេងពីកិច្ចចរចាររវាងបក្សកាន់អំណាចនិងបក្សប្រ ឆាំងព្រឹកនេះនោះឃើញថា បក្សប្រឆាំងដូចជាធំក្លិនមិនស្រួល។ ព្រោះឮថាបក្សសង្គ្រោះជាតិបន្ទាប់ ពីទទួលចូលចរចាគ្នានៅថ្ងៃចន្ទ័បន្តរទៀតថែមទាំងបានយល់ព្រមចូលរួមប្រជុំសភាលើកដំបូងថ្ងៃទី២៣
    ក្រោម អធិបតីព្រះមហាក្សត្រទៀតផង។ ខុសពីជំហររបស់បក្សប្រឆាំងដែលតែងតែប្រកាស​ថានិង​មិនចូល រួមប្រជុំសភាទេប្រសិនបើមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៅមុននិងក្រោយ​ការ​បោះ​ឆ្នោតទេ នោះ។ បើរឿងនេះពិតមែននោះខ្ញុំខ្លាចក្រែងតែបក្សប្រឆាំងមិនមានពាក្សអ្វីដើម្បីដោះស្រាយ ជាមួយប្រជាជនដែលធ្លាប់តែគាំទ្រនោះទេ។

  3. kimhoang says:

    ព្រោះអី គណះបក្សសង្រោះជាតិបានប្រើយុត្តសាស្ស ធ្វើអោយដៃគួរោងចាំ ព្រៀបដូចជា​កូនសិស្ស​ ចាំលោកគ្រូអញ្ជឺង។ម្លោះហើយបានជាបក្សប្រជាជាន​ខឹងហើយមិនព្រមចរចារទើមចេញមិនបាន​1/2​ម៉ោងផង។

  4. ជា ស៊ីម says:

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀន

    មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​ ហើយព្រៃឈើរគោះរង្គើរ

    ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  5. ជា ស៊ីម says:

    សូមបងប្អូនជួយមើលពួកអាមហាសែនថោក!!! ថោកអើយមហាសែនថោកមិនបានអាច់ឆ្កែទេ!

    អាច់ឆ្កែគ្រាន់គេយកទៅធ្វើជីបាន ពួកអានេះបើយកទៅធ្វើជីវិញដាក់កន្លែងណាគឺរលួយគ្មាន

    សល់កន្លែងនឹង។ ខំដាក់បំរាស់ ខាំងមិនឲ្យប្រជាជនចូលរួមធ្វើប៉ាតុកម្ម នេះឬដែលហៅថា

    ប្រទេសមានសិទ្ធិសេរីភាព ប្រទេសនិតិរដ្ឋ ប្រទេសអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ???? អញចង់តែ

    សោចអោយរហែកមេឃទេអាអើយអាៗ។ ក្បត់ជាតិមិនក្បត់ជាតិឥឡូវ???

    បំផ្លាញជាតិឬមិនបំផ្លាញជាតិឥឡូវ???? មើលជួយថាទាំងអស់គ្នាមើលបងប្អូន??????

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    ព្រសង្ឍជាតំណាងឲ្យលោកអាចារ្យហែមជាវ អាចារ្យស្វាពោរកំបោប្រកដមែនកាលនោះ

    ព្រះសង្ឍបានក្រោកឡើងចូលរួមធ្វើប៉ាតុកម្មទាមទាសិទ្ធិសេរីភាពសាសនាជូនជាតិ។

    ==========

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀនមន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​

    រីពួកអាឯងតាមស៊ីតាមកកេរលុយជំនួយគ្រប់វិស័យ។ អីចឹងហើយបានជាហេដ្ឋារចនាសម្ព័ន

    គ្មានគុណភាព។ សង់ផ្លូវ ផ្លូវខូច សង់អាគារអាគារបែកបាក់ និងគ្មានគុណភាព គួរឲ្យអស់

    សំណើចណាស់ អភិវឌ្ឍបែបល្ហេងល្ហាមតាមដណ្តើមគ្នាដូចខ្មោចដណ្តើមពែរគ្នាដោយគ្មានគិត

    ពីផលប្រយោជន៍ជាតិជាធំ។ ពួកអាគណៈបក្សប្រជាជននេះវាគ្មានឆន្ទៈជួយជាតិនិងអភិវឌ្ឍ

    ប្រទេសជាតិអីទេ! តាមការសង្កេតមើលទៅចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមបើមានអង្គការ

    និងសង្គមស៊ីវិលសូមកិច្ចសហការទៅចូលរួមប្រជុំ ឬសិក្ខាសាលា ឬចុះបេសកម្មគឺពួកវាសួររក

    លុយជាមុនសិន តាំងពីលុយថ្លៃដេក ថ្លៃស៊ី ថ្លៃធ្វើដំណើរ។ ចុះឯណាទៅលុយរដ្ឋាភិបាលដែល

    ថាជួយជាតិ អភិវឌ្ឍប្រទេសជាតិនោះនៅឯណា???? យីអីក៏អន់ៗខ្លាំងម្លេះ????? ហើយនៅខំ

    ស្រែកក្ដែងៗថាលុយរដ្ឋាភិបាលជំនួយសម្ដេច ផ្លូវសម្ដេច សាលារៀនសម្តេច វត្តសម្ដេច

    ព្រៃភ្នំសម្ដេច ព្រែកស្ទឹងបឹងបួរសម្ដេច! យីអីក៍អត់ចេះអៀនខ្មាស់ប្រជាជនសោះអីចឹង! គិតថា

    ប្រជាជនគំនិតល្ងង់ណាស់ឬមិនចេះគិត???? លុយបំផ្លាញព្រៃឈើ រ៉ែ បឹងត្រពាំង ហេដ្ឋារចនា

    សម្ពន័ចាស់ៗ ដែលជាកេរ្តិដំណែលពីសង្គមមុនៗ វិនិយោគទៅឲ្យបរទេសចូលរួមពុករលួយ

    ផ្សេងៗ។ ឯណាទៅដែលថាអភិវឌ្ឍនិងជួយប្រជាជន នោះ??? សូម្បីតែជំនួយមនុស្សធម៌

    ក៏មិនបានដល់ដៃប្រជាជន១០០%ដែរ​ កុំថាឡើយលុយរបស់រដ្ឋាភិបាល!!!! លុយជំនួយរបស់

    គេមកប្រទេសកម្ពុជារាប់ម៉ឺនលានកោដដុល្លាគឺគ្មានបានដល់ដៃប្រជាជនមួយរៀលទេ។

    ហើយព្រៃឈើរគោះរង្គើរខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។

    អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  6. Khmer Family says:

    កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
    មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!