​លោក ស ខេង​៖ កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​កំពូល មេបក្ស​ទាំងពីរ​ក្នុង​ព្រះ​បរម​រាជវាំង​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់​អំណាច អះអាង​ក្រោយ​កិច្ច​ជំនួប​កំពូល រវាង​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​អ​ធិបតីភាព​ព្រះមហាក្សត្រ​សម្តេចព្រះន​រោត​ម្ភ​សីហមុនី​ នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ​ថា បាន​ប្រព្រឹត្តទៅ​ក្នុង​ភាព​យល់ចិត្ត​គ្នា អាចឈាន​ទៅ​រក​ការបង្កើត រដ្ឋាភិបាល​ថ្មី​បាន​ដោយ​គ្មាន​ឧបសគ្គ។​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង ដែល​បាន​ចូលរួម​កិច្ច​ជំនួប​កំពូល​ក្នុង​ព្រះ​បរម​រាជ​វាំង ជាមួយ​ថ្នាក់ដឹកនាំ​កំពូ​លប​ក្សប្រឆាំង នៅ​ព្រះ​បរម​រាជ​វាំង ដើម្បី​ទំលាយ​ភាពទ័លច្រក​នយោបាយ​ក្រោយ​ការបោះឆ្នោត ឲ្យ​VOD​ដឹង​ក្រោយ​ជំនួប​នៅ​ថ្ងៃ​សៅរ​ ទី​១៤ ​ខែកញ្ញា​នេះ​ថា គណបក្ស​ទាំង​ពីរ បាន​យល់ព្រម​ទទួលយក​ព្រះរាជតម្រិះ ពី​ព្រះមហាក្សត្រ ដើម្បី​បង្រួបបង្រួម​ជាតិ  សម្រាប់​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​នេះ។​​

លោក​ ស ខេង ឲ្យដឹងទៀតថា ការទទួលយក​នោះ ដោយសារ គណបក្សប្រឆាំង​ព្រម​ចូលប្រជុំ​សភា លើកដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​២៣​ ខែកញ្ញា​នេះ ​តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ គឺនូវ​ចំនួន តំណាងរាស្ត្រ ៦៨ទល់​និង៥៥ ​ដូច​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​យន្តការ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​។​

VOD​មិនទាន់​អាច​ទាក់ទង​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​កា​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់ ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​។​ ប៉ុន្តែ​កន្លងទៅ​បក្ស​ប្រឆាំង​មួយ​នេះ ធ្លាប់​ច្រានចោល​លទ្ធផល​នេះ ដោយ​ចាត់ទុកថា ជា​លទ្ធផល​លួច​បន្លំ និង​គំរាម​ធ្វើ​មហា​បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ​ ស៊ើបអង្កេត​ភាពមិនប្រក្រតី​ នៃ​ដំណើរ​ការបោះឆ្នោត​នេះ៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sakhorn@vodhotnews.com

 

What Next?

Recent Articles

5 Responses to "​លោក ស ខេង​៖ កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​កំពូល មេបក្ស​ទាំងពីរ​ក្នុង​ព្រះ​បរម​រាជវាំង​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​​"

  1. Warman says:

    ចូលប្រជុំគឺចប់!!!មានន័យយល់ព្រមទទួលយក៥៥។
    ល្បិចប្រើស្តេចរុញស៊ីក្លូចុលឡានពពួកCPPប្រើតាំងពិស្តេចឪរហូតស្តេចកូន៕

    games

    giochi gratis online

  2. Warman says:

    ចូលប្រជុំគឺចប់ហើយ!!!មានន័យទទួលយល់ព្រម៕

  3. សំបូរ says:

    ១. ព្រះមហាក្សត្របច្ចុប្បន្នមានភាពឈ្លាសវៃនិងភាពទទួលខុសត្រូវប្លែកគ្នាពីសម្តេចសីហនុ។ សម្តេចសីហនុចូលចិត្តដោះស្រាយបញ្ហ!!!
    ២. ព្រះមហាក្សត្របានបំពេញតួនាទីជាអាជ្ញាកណ្តាលរួចហើយ!!! ដូច្នេះ(អ្នកនយោបាយ)ជាអ្នកទាត់បាល់របៀបណា? ចូលទាត់ឬក៍អត់?
    ៣. សិទ្ធសម្រេចចិត្តនេះគឺមានចែងក្នុងរដ្ឋធម្មនុញ្ញាជាតិនិងអង្កការសហប្រជាជាតិ!! សិទ្ធសម្រេចនេះមិនអាចអ្នកណារំលោភ ឬបង្ខបានទេ នៅក្រោមសង្គមអនុវត្តលទ្ធិប្រជាធិបតេយ្យ ឬប្រជារាស្រ្តជាម្ចាស់ប្រទេស!!! ខុសប្លែកពីរបបផ្តាច់ការរាជានិយមសម័យបុរាណ ឬ របបកុំមុយនីស្តជាដើម ដែលប្រជារាស្រ្តដាច់ខាតត្រូវតែស្តាប់អ្នកគ្រប់គ្រងប្រទេស!!
    ៤. តើគណៈបក្សសង្រ្គោះជាតិគួរចូលសភាឬក៍អត់? នេះជាការសម្រេចចិត្តរបស់គណៈបក្សសង្រ្គោះជាតិដែលតំណាងអោយអ្នកបោះឆ្នោតរាប់លាននាក់ ជាពិសេសប្រជារាស្រ្តក្រីក្រ កម្មករ កសិករ ជនរងគ្រោះទាំងអស់។ សួរថា៖ តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីអ្វី??? តើអាចសង្រ្គោះប្រជារាស្រ្ត មន្រ្តីរាជការ បូលីស ទាហា កម្មករ កសិករដ៍ក្រីក្ររបស់យើង ចេញពីកណ្តាប់ដៃបក្ខពួកលោកហ៊ុន សែន គ្រួសារលោកហ៊ុន សែន បានដែរឬអត់???បើមិនបានយើងចូលរួមធ្វើអ្វី?? តើតំណាងរាស្រ្តគណៈបក្សសង្រ្គោះជាតិចូលរួមប្រជុំសភាដើម្បីធ្វើអោយបក្ខពួកលោកហ៊ុនសែនឡើងកាន់អំណាចដោយស្របច្បាប់ទៀត និងកាន់តែអោយារាស្រ្តរងគ្រោះដោយសារបាត់បង់ដីធ្លី បាត់បង់ធនធានធម្មជាតិនោះ តើរាស្រ្តនឹងឈឺចុកចាប់ប៉ុណ្ណា?
    ៥. មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានប្រកាសថា គណៈបក្សប្រជាជនបានរៀបប្លន់សន្លឹកឆ្នោតរាស្រ្តជាប្រព័ន្ធ ចុះហេតុក៍ចូលរួមប្រជុំសភា ដើម្បីអោយសភាស្របច្បាប់ នាំអោយបក្សពួកលោកហ៊ុនសែន គ្រប់គ្រងប្រទេសដោយស្របច្បាប់???
    ៦. ក្នុងកាលៈទេសៈនេះ តើយើងយល់ថា សំណើរបស់ប្រជារាស្រ្ត មន្រី្តរាជការ កូនទាហាន កូនបូលីស គ្រូបង្រៀន កម្មករ កសិករដែលចង់រស់នៅមានជីរវភាពល្អប្រសើរ និងចាកផុតពីកណ្តាប់ដៃរបស់បក្ខពួកលោកហ៊ុន សែនសំខាន់ ឬលិខិតអញ្ជើញរបស់ស្តេចសំខាន់????

  4. ជា ស៊ីម says:

    សរខេងជាជនឪកាសនិយមបំផុតតាំងតែពីធ្លាប់បានធ្វើការរួមគ្នាមក! ជាមនុស្សគ្មានមនសិការ

    ស្រឡាញ់ជាតិទេ! ជាជនមេពុករលួយ!

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀន

    មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​ ហើយព្រៃឈើរគោះរង្គើរ

    ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  5. Khmer Family says:

    កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
    មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!