គណបក្ស​សង្គ្រោះ​ជាតិ​សង់រោង សម្រាប់​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

រោងជាច្រើនត្រូវបានត្រៀមរៀបចំសម្រាប់ ការជួបជុំធ្វើមហាបាតុកម្មនៅថ្ងៃស្អែក នៅទីលានប្រជាធិបតេយ្យ (រូបភាពដោយ CLDC)

រោងជាច្រើនត្រូវបានត្រៀមរៀបចំសម្រាប់ ការជួបជុំធ្វើមហាបាតុកម្មនៅថ្ងៃស្អែក នៅទីលានប្រជាធិបតេយ្យ (រូបភាពដោយ CLDC)

គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ពួកគេ​បានសង់រោង​សម្រាប់ធ្វើ​មហា​បាតុកម្ម នៅលើ​ទីលាន​ប្រជាធិប​តេយ្យ​​តាម​​ការ​គ្រោ​ង​​ទុក​​ហើយ​​នៅ​​ថ្ងៃ​សៅរ៍​នេះ បើ​​ទោះ​បី​​គ្មាន​​ការ​អនុញ្ញាត​​ពី​ក្រសួង​​មហា​ផ្ទៃ​​ក៏​ដោយ។​

អនុប្រធាន​ផ្នែក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ លោក ផាត់ ផល្លា ដែល​កំពុង​រៀបចំ​សង់រោង​​នៅលើ​ទីលាន​ប្រជាធិប​តេយ្យ​ បាន​ឲ្យ​ដឹង​ថា រោង​​សម្រាប់​​មហា​​បាតុកម្ម​​នៅ​​ថ្ងៃ​ស្អែក​​នេះ គឺ​​សង់​​ពេញ​​ទីលាន​​ប្រជាធិប​តេយ្យ​​ទាំង​មូល និង​មាន​បង្គន់​អនាម័យ​​ចំនួន​​១៦​​បង្គន់ ព្រម​ទាំង​​​អប់រំ​ប្រជា​ពលរដ្ឋ​​ឲ្យ​​ថែ​រក្សា​​អនាម័យ​។ លោក​ថា ក្រៅពី​នោះ​ក៏​មាន​រោង​សម្រាប់​​សង្គ្រោះបន្ទាន់​មួយ ដែល​សហការ​ជាមួយ​ក្រសួង​សុខាភិបាល សម្រាប់​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​​ដែល​សន្លប់ ឈឺ​ក្បាល​​ពេល​ចូលរួម​បាតុកម្ម។​

កាលពី​ថ្ងៃព្រហស្បតិ៍ ក្រសួង​មហាផ្ទៃបាន​ច្រានចោល​ការ​សុំ​ធ្វើបាតុកម្ម​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា របស់​គណបក្ស​សង្គ្រោះ​ជាតិ អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ និង​​មិន​អនុញ្ញាត​ឲ្យ​សង់រោង ដោយ​ចាត់ទុកថា ប៉ះពាល់​​សណ្តាប់​ធ្នាប់​​សង្គម ពិសេស​​ប៉ះ​ពាល់​​ដល់​ការប្រលងរបស់​សិស្ស​​ថ្នាក់​ទី​៩។​

យ៉ាងណា​ក៏​ដោយ​ ថ្នាក់​ដឹកនាំ​កំពូល គណបក្ស​សង្គ្រោះ​ជាតិ និង​​គណបក្សកាន់អំណាច បាន​ជួបគ្នា ក្នុង​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​សៅរ៍នេះ ក្រោម​អធិបតី​ភាព​​របស់​​ព្រះ​មហា​ក្សត្រ ស្វែងរក​ដំណោះស្រាយ ជុំវិញ​​វិបត្តិ​​នយោបាយ ក្រោយ​ការបោះឆ្នោត៕

សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

 

What Next?

Recent Articles

3 Responses to "គណបក្ស​សង្គ្រោះ​ជាតិ​សង់រោង សម្រាប់​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​"

  1. ជា ស៊ីម says:

    អាណាជាជនអគតិ??? គឺអាក្រុមបក្សប្រជាជនដែលអគតិផ្កាប់មុខ! អញសួរសាកមើលតើក្រុម

    អាគណៈបក្សប្រជាជនកន្លងមកបានកសាងអីខ្លះហើយៗបានលុយមកពីណា????? អញសួរពួក

    អាមិនអគតិឆ្លើយមកមើស?????​ តាមខេត្តស្រុកឃុំភូមិ???? លុយជំនួយរបស់មហាមិត្ត

    និងបណ្តាប្រទេសជាមនុស្សធម៌មួយចំនួយ? តើនៅឯណា???? បើផ្លូវថ្នល់គឺជាកម្ចីគេ!

    សាលារៀន

    មន្ទីពេទ្យស្ពាន គឺជាជំនួយបរទេស ចិនជប៉ុន អាលឺម៉ង បារាំង ។ល។​ ហើយព្រៃឈើរគោះរង្គើរ

    ខ្ទិចខ្ទី រ៉ែ គ្រប់ប្រភេទត្រូវបានវិនិយោគឲ្យគេទៀត។ អង្គការនិងសង្គមស៊ីវិលចុះធ្វើការងារអភិវឌ្ឍ

    គ្រប់វិស័យ។ សួរថាកន្លែងណាដែលថារដ្ឋាភិបាលធ្វើ កុំថាឡើយអាពាក្យអភិវឌ្ឍនោះ!

    សូម្បីតែត្រឹមរោងចក្រផលិតកង់ជិះក៏គ្មានផងតាំងពីក្រោយថ្ងៃរំដោះមក!!!! កន្លែងណាក៏ជំពាក់

    បំណុលនិងការប្រាក់គេដែរ! មើសឆ្លើយសាកមើលពួកអាប្រម៉ាតត្រយ៉ៅយកបក្សប្រជាជន

    ដែលឌៀលក្រុមប្រជាជនខ្មែរថាជាជនអគតិ!!!! ពួកអាឯងទេដែលជាអាអគតិ!

    អាងកាន់អំណាច អាបំបាកស្មារតីប្រជាជន អាងកម្លាចប្រជាជន សម្ងំបំផ្លាញប្រទេសជាតិ។

    ពួកឯងនឹងត្រូវបណ្ដាសារប្រជាជនទូរទាំងប្រទេសទាំងយប់និងថ្ងៃ។ គង់តែដូចអាហុកឡងឌី

    ដែរ វារស់នៅមិនស្រណុកទេ អាណាធ្វើបាបប្រជាជន គៀបសង្កត់បិទសិទ្ធិសេរីភាពប្រជាជន។

    នរកប្រែតភ្ជុំបិណ្ឌនឹងមកតាមអូសជីវិតពួកវាទៅម្តងមួយៗ មិនខាន!

    មើលចុះសុទ្ធតែពួកអាថោកទាប! ប្រើគ្រប់វិធីសាស្ត្រគំរាម ឃាត់ឃាំង ល្បិចថោកៗ ដូចជា

    ចលត័រថពាសដែក កងកម្លាំងប្រដាប់អាវុធ លួចបង្កប់គ្រាប់រំសែវ អស់ពីលួចសន្លឹកឆ្នោត។

    គ្រប់យ៉ាងទាំងអស់ដែលប្រជាជនបានដឹងបានលឺ បានឃើញ តើមិនឲ្យថាពួកថោទាប

    ម្តេចកើត?

  2. king of fighter says:

    គណបក្សកាន់អំណាចដែលកាន់អំណាចជាង30ឆ្នាំមកហើយល្មមចុះចេញពិអំណាចទៅឧ្យគេឡើងម្ដង

    ទៅ​ កុំធ្វើថោកទាបជាងនេះទៀត កុំអួតខ្លួន ខ្មែរឈប់ល្ងង់ទៀតហើយណា ។

    លោកនាយករដ្ឋមន្រ្តីជិតជុតអាណត្ត ហ៊ុន សែន កុំ កុំអួតខ្លួន ខ្មែរឈប់ល្ងង់ទៀតហើយ

  3. Khmer Family says:

    កិច្ចប្រជុំពិភាក្សា ឬ តេស្តសាកល្បង របស់ព្រះមហាក្សត្រ ?
    មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ ចំពោះកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាព ព្រះមហាក្សត្រកម្ពុជា លឿនដូចផ្លេកបន្ទោរ ដែលចំណាយពេលប្រមាណ១០នាទីប៉ុណ្នោះ ក៏ស្រាប់តែចេញឡានត្រឡប់ទៅវិញបាត់អស់ដោយគ្មានលទ្ធផល។ ក្នុងកិច្ចប្រជុំ ពិភាក្សានេះដែរ យើងឃើញថា ព្រះមហាក្សត្រ គ្រាន់តែ អានច្បាប់រដ្ឋធម្មនុញ្ញ ជាពិសេសសង្កត់ធ្ងន់ទៅលើ មាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញ និងចែកលិខិតកោះប្រជុំសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ កញ្ញា ២០១៣ ជូនដល់មេដឹកនាំគណបក្សនយោបាយទាំងពីរតែប៉ុណ្នោះ រួចហើយចប់ ដោយគណបក្សនយោបាយទាំងពីរមិនបានពិភាក្សាគ្នាអ្វី សូម្បីមួយម៉ាត់ នេះបានសេចក្តីថា ដំណើរការប្រជុំសភា និងបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៥នេះ ប្រព្រឹត្តិទៅ តាមនីតិវិធី តាមកម្មវិធី ដែលបានគ្រោងទុក ដោយមិនខ្ចីអើពើ ពីការតវ៉ារបស់គណបក្សចាញ់ឆ្នោតឡើយ ហើយមានន័យថា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ហើយក៏អាចចាប់អារម្មណ៏បានថា នេះជាតេស្តសាកល្បង របស់ព្រះមហាក្សត្រ ចំពោះគណបក្សប្រឆាំង តើគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រឬអត់!!!!!!