មេដឹកនាំសមាគមគ្រូ និងក្រុមគ្រូបង្រៀន បានអះអាងថា នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ តាមការគ្រោងទុក ទោះសមត្ថកិច្ចព្រមានឃាត់ខ្លួនមេដឹកនាំខ្លួនបែបណាក៏ដោយ។ បញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងពីមូលហេតុសាលាក្រុងមិនអនុញ្ញាតឲ្យទីលានប្រជាធិបតេយ្យប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ព្រោះយល់ថា ពិធីនេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខបុគ្គលណាម្នាក់ទេ។
ដោយ ដែន អយុធ្យា
2013-10-11
RFA

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងក្នុងទិវាគ្រូបង្រៀនពិភពលោក នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២។ RFA/Den Ayuthea
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ថា ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រទេសទូទៅនៅលើសកលលោកប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ ប៉ុន្តែ នៅកម្ពុជា ត្រូវចំពេលមានពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សមាគមក៏លើកពិធីនេះមករៀបចំនៅថ្ងៃទី១៣ ខែតុលា វិញ។
លោក រ៉ុង ឈុន អះអាងថា ទោះអាជ្ញាធរបានហាមឃាត់ ក៏ក្រុមគ្រូបង្រៀននឹងយកទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំពិធីនេះមិនផ្លាស់ប្ដូរទេ៖ «បើសិនជាអាជ្ញាធរប្រើប្រាស់នូវរាល់សកម្មភាពទាំងឡាយ ដែលផ្ទុយទៅនឹងការគោរពសិទ្ធិមនុស្ស យើងគិតថា វាជាទង្វើអាក្រក់មកលើគ្រូបង្រៀន។ ហើយដែលមានប្រទេសជាច្រើនគេកំពុងឃ្លាំមើលរាល់សកម្មភាពនៅកម្ពុជា យើង ពីព្រោះយើងដឹងហើយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជាសមាគមមួយ ជាសមាជិកមួយរបស់អង្គការអប់រំអន្តរជាតិ ដែលមានសមាជិកជាង ៣០លាននាក់»។
ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ “អំពាវនាវចំពោះគ្រូបង្រៀនទាំងអស់ឲ្យយកចិត្តទុកដាក់ជាគំរូ សម្រាប់គុណភាពអប់រំ”។
ទាក់ទិនបញ្ហានេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះ ក៏បានរិះគន់អាជ្ញាធរសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតផ្ដល់ទីលានប្រជាធិបតេយ្យដល់សមាគមគ្រូបង្រៀន រៀបចំទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ថ្លែងថា គ្មានហេតុផលដែលអាជ្ញាធរហាមឃាត់សមាគមគ្រូមិនឲ្យធ្វើពិធីសាទរទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យនេះទេ។ លោកថា ទីលានប្រជាធិបតេយ្យ រដ្ឋាភិបាលបានបង្កើតទុកសម្រាប់ផ្តល់ជូនអង្គការសមាគមនានា ធ្វើពិធីជួបជុំសម្ដែងមតិផ្សេងៗ។ ប៉ុន្តែ បើទីតាំងនៅទំនេរ អាជ្ញាធរបែរជាមិនផ្តល់ជូនជារឿងចម្លែកមួយ៖ «នៅទូទាំងពិភពលោក ប្រទេសណាក៏គេប្រារព្ធទិវាគ្រូបង្រៀននេះដែរ។ ប៉ុន្តែដោយឡែកនៅកម្ពុជា រដ្ឋាភិបាលលោកជាប់រវល់ជាមួយទឹកជំនន់ ឬបញ្ហាផ្សេងៗ មិនបានប្រារព្ធនូវទិវាគ្រូបង្រៀនពិភពលោកនេះទេ ហើយបើមានប្រជាពលរដ្ឋ អង្គការ សមាគមនានា ប្រារព្ធ វាគួរតែផ្តល់ការលើកទឹកចិត្ត ដើម្បីឲ្យមានការប្រារព្ធពិធីនេះឡើង»។
ក្រុមគ្រូបង្រៀន ឲ្យដឹងថា តាមរយៈទិវាគ្រូបង្រៀនពិភពលោក នឹងឡើងថ្លែងសារអំពាវនាវដល់រាជរដ្ឋាភិបាលជួយដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនឲ្យបាន ១លានរៀលក្នុង១ខែ។
គ្រូបង្រៀនតាមខេត្តមួយចំនួន បានអះអាងថា នឹងមកចូលរួមប្រារព្ធទិវានេះតាមការអំពាវនាវរបស់មេដឹកនាំសមាគមគ្រូបង្រៀន នៅព្រឹកថ្ងៃទី១៣ ខែតុលា ទោះអាជ្ញាធររារាំងក្តី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺជុំវិញការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក របស់សមាគមគ្រូបង្រៀននេះបានទេតាមទូរស័ព្ទ។
ប៉ុន្តែ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ថា អាជ្ញាធរមិនអាចផ្តល់ជូនទីលានប្រជាធិបតេយ្យជូនគ្រូបង្រៀនប្រារព្ធទិវាគ្រូបង្រៀនពិភពលោកទេ នៅថ្ងៃទី១៣ ខែតុលា។ ប៉ុន្តែបានអនុញ្ញាតឲ្យធ្វើពិធីនេះនៅទីស្នាក់ការ ឬទីតាំងឯកជនណាមួយជំនួសវិញ៖ «ការដែលយើងមិនអនុញ្ញាត គឺទី១ ទិវាគ្រូបង្រៀនពិភពលោកវាមិនមែនជាទិវាសម្រាប់តែសមាគម លោក រ៉ុង ឈុន មួយនោះទេ គឺជាទិវាគ្រូបង្រៀនអន្តរជាតិ។ មានន័យថា ទិវានេះនឹងមានការគោរពតាមអង្គការ ឬស្ថាប័ននានា ក៏ដូចជារាជរដ្ឋាភិបាលជាដើម ក៏គេអាចគោរពទិវានេះបានដូចគ្នាដែរ។ ដូច្នេះ វាមិនមែនជាការគោរពផ្តាច់មុខរបស់គាត់ ដែលគាត់ត្រូវធ្វើការហែក្បួនតាមទីសាធារណៈអ៊ីចឹងទេ។ ដូច្នេះ មូលហេតុដែលយើងមិនអនុញ្ញាត គឺអ៊ីចឹង»។
លោក រ៉ុង ឈុន ឲ្យដឹងថា តាមគម្រោង ទិវាគ្រូបង្រៀនពិភពលោក អាចមានក្រុមគ្រូបង្រៀន កម្មករ និងសិស្សនិស្សិតយ៉ាងតិច ៦០០នាក់ចូលរួម ហើយថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក៏នឹងមានហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា រដ្ឋសភាជាតិ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថែមទៀត។
លោកឲ្យដឹងថា ខ្លឹមសារក្នុងញត្តិ ក្រុមគ្រូបង្រៀនបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយដំឡើងប្រាក់បៀវត្សអប្បបរមា ១លានរៀលក្នុង១ខែ ផ្តល់សិទ្ធិសេរីភាពជូនគ្រូបង្រៀន និងបញ្ឈប់ការរើសអើងគ្រូបង្រៀន និងត្រូវវិនិយោគលើគ្រូបង្រៀនចាប់ពីពេលនេះតទៅ ដើម្បីលើកកម្ពស់គុណភាពអប់រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សទាមទារឲ្យវៀតណាមសើរើការកាត់ទោសខ្មែរក្រោម
- សមាគមខ្មែរក្រោមដាក់លិខិតសុំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម
- សមាគមគ្រូគ្រោងដាក់ញត្តិស្នើដំឡើងប្រាក់បៀវត្ស១លានរៀល
- សម្ភាសលោក គល់ បញ្ញា ចំពោះការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស
- Freedom House ចាត់កម្ពុជាថាមានសេរីភាពបណ្ដាញអ៊ីនធឺណិតតិចតួច
- គ្រូបង្រៀនអនុវិទ្យាល័យខេត្តព្រៃវែងត្អូញត្អែរពីប្រាក់ខែតិច
- គ្រូបង្រៀននិងជនពិការនៅខេត្តមួយចំនួនត្អូញត្អែរពីការកាត់ប្រាក់ខែ
- សមាគមខ្មែរក្រោមគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមបន្ទាប់ពីភ្ជុំបិណ្ឌ
- គ្រួសារនៅបាត់ដំបងអំពាវនាវឲ្យជួយរំដោះពលការិនី២នាក់ពីម៉ាឡេស៊ី
ah rong chhung is stupid & idiot guy, faked union teacher, faked NGO
needs to rposecutes & bring him to face justice
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ថ្លែងថា គ្មានហេតុផលដែលអាជ្ញាធរហាមឃាត់សមាគមគ្រូមិនឲ្យធ្វើពិធីសាទរទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យនេះទេ។ លោកថា ទីលានប្រជាធិបតេយ្យ រដ្ឋាភិបាលបានបង្កើតទុកសម្រាប់ផ្តល់ជូនអង្គការសមាគមនានា ធ្វើពិធីជួបជុំសម្ដែងមតិផ្សេងៗ។ ប៉ុន្តែ បើទីតាំងនៅទំនេរ អាជ្ញាធរបែរជាមិនផ្តល់ជូនជារឿងចម្លែកមួយ៖ «នៅទូទាំងពិភពលោក ប្រទេសណាក៏គេប្រារព្ធទិវាគ្រូបង្រៀននេះដែរ។ ប៉ុន្តែដោយឡែកនៅកម្ពុជា រដ្ឋាភិបាលលោកជាប់រវល់ជាមួយទឹកជំនន់ ឬបញ្ហាផ្សេងៗ មិនបានប្រារព្ធនូវទិវាគ្រូបង្រៀនពិភពលោកនេះទេ ហើយបើមានប្រជាពលរដ្ឋ អង្គការ សមាគមនានា ប្រារព្ធ វាគួរតែផ្តល់ការលើកទឹកចិត្ត ដើម្បីឲ្យមានការប្រារព្ធពិធីនេះឡើង»។
___________________________________________
តាមការអះអាងរបស់ លោក អំ សំអាតនេះ យើងចង់ឲ្យលោកបកស្រាយពីខ្លឹមសារ និងរូបភាពនៃការប្រារព្វរបស់ពិភពលោក នូវពិធីទិវាគ្រូបង្រៀន នេះ តើគេធ្វើដូចម្តេច??
យើងសួរថា វាជាអ្វី ?? យើងគួរគិតថា ពុំមែនអ្វីៗ ជារបស់កម្ពុជា វាក៏ជារបស់ពិភពលោក តែក៏ពុំមែនអ្វីៗរបស់ពិភពលោក វាត្រូវតែ កម្ពុជាទទួលយកដែរនោះទេ!! យើងគួរតែញែកឲ្យមានលក្ខណៈ និងតម្រូវការពិសេសរបស់វាផង នៅលើបញ្ហាអ្វីនិមួយៗនោះ ណា៎លោកអ្នកវិភាគ! បើមិនដូច្នេះទេ វាឆ្កួតមនុស្សហើយ!