មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចជ្រើសតាំងប្រទេសចំនួន៥ ក្នុងការចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ថ្មី នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ជំនួសប្រទេសដែលត្រូវផុតអាណត្តិ នៅពេលខាងមុខនេះ។
តាមគេហទំព័ររបស់អង្គការសហប្រជាជាតិ ប្រទេសទាំង៥ ដែលត្រូវបានតែងតាំងនោះ មានប្រទេសឆាដ ស៊ីលី លីទុយអានី នីហ្សេរីយ៉ា និងអារ៉ាប៊ី សាអូឌីត។
ប្រទេសឆាដ និងប្រទេសនីហ្សេរីយ៉ា ស្ថិតនៅអាហ្វ្រិក។ ប្រទេសស៊ីលី នៅទ្វីបអាមេរិក។ ប្រទេសលីទុយអានី នៅអាស៊ីកណ្ដាល និងអារ៉ាប៊ី សាអូឌីត នៅតំបន់អារ៉ាប់។
៥ប្រទេស ជាសមាជិកអចិន្ត្រៃយ៍ មានដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី ហើយសមាជិក១០ប្រទេសផ្សេងទៀត ដែលមិនអចិន្ត្រៃយ៍នោះមានអាណត្តិ របស់ខ្លួនតែ២ឆ្នាំប៉ុណ្ណោះ។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ គឺជាស្ថាប័នដែលមានអំណាចជាងគេ ក្នុងការសម្រេចកិច្ចការសន្តិសុខពិភពលោក។
កាលពីរឆ្នាំមុន រាជាណាចក្រកម្ពុជា ក៏បានជាប់ឆ្នោតជាបេក្ខជន នៃប្រទេសសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ប៉ុន្តែប្រទេសកម្ពុជា បានចាញ់ឆ្នោត គឺចាញ់ប្រទេស កូរ៉េខាងត្បូង។ កម្ពុជា មិនដែលធ្លាប់ជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្ដងទេ៕

ង
តើអ.ស.ប មាននិយាយពីរឿងកម្ពុជា ឬទេ?? គេមានសំរេចព្យួរអាសនៈកម្ពុជាឬទេ??
សម រង្ស៊ី គួរតែទៅសុំចូលប្រជុំតំណាងឲ្យ CNRP ទៅ!! បានជាដល់អាមេរិក ហើយ ប្រឹងបន្តិច!!
អ្នកដឹកនាំគ្មានស្គាល់ច្បាប់ទម្លាប់អ្វីបន្តិចសោះតើប្រឹងឲ្យបានខ្មោចយស្អី?
ប្រទេសដ៏តូចប្រជាជនតិចសម្បូណ៌ទៅដោយធនធានគ្រប់យ៉ាងដឹកនាំជាងសាមសិប(៣០)ឆ្នាំ
ប្រជាជនជួបតែទុក្ខរងកម្មមិនឈប់ស្គាល់តែការកាប់សម្លាប់ ពុករលួយនិងបំផ្លាញជាតិនិងប្រទេស
ជាតិ ជំពាក់បំណុលគេ ប្រជាជនខ្វះដីធ្វើស្រែចំការ អាឧកញ្ញាទុកដីលក់រាប់រយនិងរាប់សិបហិក
តាម្នាក់ៗ តើអង្គការសហប្រជាជាតិល្ងង់ណាស់ឬដែលចង់ឲ្យប្រទេសនេះធ្វើជាសមាជិកនោះ?
បើមិនចេះខ្មាស់គេគួរណាស់តែខ្មាស់ប្រជាជនខ្លួនឯងនិងកូនចៅខ្លួនឯង។