ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី18 ខែតុលា ឆ្នាំ2013
http://vodhotnews.com
អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ទី១៨ ខែតុលានេះ ចំនួនប្រជាជនដែលបានបាត់បង់ជីវិតបានកើនទ្បើងដល់១៣៩ និង១៨នាក់រងរបួស ដោយសារទឺកជំនន់។
លោក ញឹម វណ្ណដា បញ្ជា្កក់ថា ក្នុងចំណោមខេត្ត-រាជធានី២២ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្តកំពង់ចាមមានអ្នកស្លាប់ច្រើនជាងគេ គឺចំនួន២៩នាក់។ លោក បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងបូកសរុបផលប៉ះពាល់ផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី១៥ ខែតុលា ប្រជាជនប្រមាណជាង៤សែនគ្រួសាររងផលប៉ះពាល់ ក្នុងចំណោមនោះមានជាង២ម៉ឺនគ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព និងប៉ះពាល់ផ្ទះជាង២សែនខ្នង ក្នុងនោះ ផ្ទះប្រមាណ៣៣៥ខ្នងខូចខាត។ របាយការណ៍បន្តថា ផលប៉ះពាល់ឆ្នាំនេះ មានសភាពប្រហាក់ប្រហែលនឹងឆ្នាំ២០១១៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

it was sad – unhappy to hear,,
however, it was natural mother
សូមចូលរួមរំលែកទុក្ខចំពោះបងប្អូននិងក្រុមគ្រួរសារអ្នកដែលបានបាត់បងជីវិតក្នុងទឹកជំនន់នេះផង។
សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំក្រៃលែងចំពោះក្រុមគ្រួសារសពបងប្អូនដែលទទួលមរណៈភាព
ដោយសាទឹកជំនន់កន្លងទៅ ។សូមវិញ្ញាណក្ខ័ណ្ឌអស់លោកទៅកាន់សុខគតិភព។