ដោយ៖ ឡាយ សាមាន
ថ្ងៃសៅរ៍ ទី19 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ផ្ទះប្រមាណជា៦ខ្នងនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ផ្លូវលេខ២៧១ ផ្លូវចូលវត្តដំបូលខ្ពស់ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងជាង៦ល្ងាចនេះ។
អាជ្ញាធរ បានប្រើរថយន្តពន្លត់អគ្គិភ័យជាង២០ ដើម្បីពន្លត់ ដោយសារផ្លូវនៅទីនោះ មានសភាពចង្អៀត និងពិបាកធ្វើការពន្លត់។
ចរាចរណ៍នៅតាមផ្លូវលេខ២៧១ ម្តុំធនាគារអេស៊ីលីដា និងធនាគារ ANZ Royal មានការកកស្ទះ។
មិនទាន់មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅឡើយទេ ពីមូលហេតុនៃអគ្គិភ័យនេះ នៅឡើយទេ។ ចំណែកចំនួនមនុស្សស្លាប់ និងរងរបួស ក៏មិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈlaysamean168@yahoo.com
