ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ពាន់​នាក់​តវ៉ា​ទាមទារ​យុត្តិធម៌​​ពី​​ការ​បោះ​ឆ្នោត

ដោយ តាំង សារ៉ាដា និង ម៉ៅ សុធានី
2013-10-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម អាមេរិក ៦១០
១៩-តុលា-២០១៣៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា។ RFA/Taing Sarada

ប្រជាពលរដ្ឋ​អាមេរិកាំង ជាង ១​ពាន់​នាក់ មក​ពី​រដ្ឋ North Carolina, South Carolina, Georgia កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​២៨ ខែ​កក្កដា កន្លង​មក​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក តាំង សារ៉ាដា ពី​ទី​កន្លែង​ធ្វើ​បាតុកម្ម៖

 

 

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៥

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក រួម​មាន​មក​ពី​រដ្ឋ Pennsylvania និង​មក​ពី​ប្រទេស​កាណាដា ប្រមាណ​ជាង ១​ពាន់​នាក់ គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល នៅ​មុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York) ដើម្បី​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គោរព​និង​អនុវត្ត​តាម​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង លោក សេង សារ៉ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រៅ​ពី​ការ​តវ៉ា និង​ដាក់​ញត្តិ​ដែល​ចុះ​ហត្ថលេខា និង​ផ្ដិត​មេដៃ​ដោយ​ពលរដ្ឋ​ដើម្បី​ទាមទារ​ឲ្យ អ.ស.ប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា និង​នៅ​រដ្ឋ​មួយ​ចំនួន​ទៀត​នៅ​តំបន់​ផ្នែក​ខាង​កើត (East Coast) នៃ​សហរដ្ឋអាមេរិក ដែល​មិន​អាច​មក​ចូល​រួម​ធ្វើ​កូដកម្ម​តវ៉ា​នៅ​មុខ​ទីស្នាក់ការ អ.ស.ប បាន ក៏​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ ដើម្បី​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង អ.ស.ប ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា លោក គា រី បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​២៥ តុលា ប៉ុន្តែ​ធ្វើ​នៅ​កន្លែង​២​ខុស​គ្នា។

លោក គា រី បន្ត​ថា ក្នុង​កូដកម្ម​ទាំង ២​កន្លែង​នោះ នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ប្រមាណ​ជាង ១​ពាន់​នាក់ ពីព្រោះ​រដ្ឋ​កាលីហ្វ័រញ៉ា មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​ក្នុង​បណ្ដា​រដ្ឋ​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​១​ពាន់​នាក់​តវ៉ា​ទាមទារ​យុត្តិធម៌​​ពី​​ការ​បោះ​ឆ្នោត"

  1. ។។ says:

    គួរឲ្យសរសើរដល់បងប្អូនខ្មែរទាំងឡាយដែលបានរស់នៅសុខស្រួលឯបរទេសហើយ
    មិនភ្លេចមាតុភូមិ។តើបងប្អូនមានការស្វែងយល់ស៊ីជំរៅពីរបៀប
    ចុះឈ្មោះបោះឆ្នោត ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត
    នៅប្រទេសខ្មែរបានដល់កម្រិតណាដែរ?វាមិនឥតខ្ចោះដូចប្រទេស
    ដែលបងប្អូនរស់នៅមែន តែអាចទទួលយកបានហើយយើងបានព្យាយាម
    កែប្រែចំណុចខ្វះខាតឲ្យកាន់តែសុក្រិតឡើងៗ។បើបងប្អូនទទួលទិន្នន័យពីក្រុម
    ប្រឆាំងចោលម្សៀតតែម្ខាង ហើយបងប្អូនធ្វើបាតុកម្មទាំងងងិត
    ងងល់ បងប្អូនក៏ជាមនុស្សចោលម្សៀតដូចគេដែរ។ម៉េចបានជាមិន
    ចេះឆ្ងល់ថាបើបក្សប្រឆាំងល្អម្លឹងៗមែនហេតុអ្វីបានជាប្រជាជនដែល
    រស់នៅក្នុងប្រទេសភាគច្រើននៅតែគាំទ្ររដ្ឋាភិបាល?កុំហារឡើងប្លន់សន្លឹក
    ឆ្នោត​ ប្លន់ឆន្ទៈរាស្រ្តដូចអាអាចម៌សម រង្ស៊ីដែលវាដើរសម្អុយ។បងប្អូនត្រូវ
    ទទួលស្គាល់២ចំណុច៖
    ១ គណបក្សប្រជាជនថយសម្លេងឆ្នោតតែមិនទាន់ចាញ់នៅឡើយទេ។
    ២ អ្នកដែលគាំទ្របក្សប្រឆាំងមិនសុទ្ធតែជាអ្នកដែលស្រឡាញ់ពេញចិត្ត
    បក្សប្រឆាំងនោះទេ តែគ្រាន់តែចង់ព្រមានដល់រដ្ឋាភិបាលកុំឲ្យជិះសេះ
    លែងដៃប៉ុណ្ណោះ។ពួកគាត់ដឹងច្បាស់ណាស់ថាគណបក្សប្រឆាំង
    មិនអាចដឹកនាំទៅប្រទេសទៅកាន់គោលដៅត្រឹមត្រូវបានទេ។

  2. mission impossible says:

    stop wasting ur time, go back to real life,,
    the election was over – cambodian peoples already elected PM

    it is not nice , worry too much,,,

  3. vv says:

    To the Khmer living Oversea, thank you all and truely apreciate for tacking your time to do the right thing for the poor Cambodia country and the Cambodian people. Your action to demanding for justice for the Cambodian Society will reignforce the HOPE for Cambodia future.

  4. Khmer Family says:

    ហើុយ ! ទើបតែបានសំរាកប៉ុន្មានថ្ងៃ ឥឡូវមានការងាររវល់ទៀតហើយ! យ៉ាប់អើុយយ៉ាប់ពួកអាដង្ខៅបាតុកម្ម រកតែអញទំនេរដេកអោបប្រពន្ធកូនអោយបានសប្បាយបន្តិចមិនបានទេ រំខានអីរំខានយ៉ាងនេះ! បានអាណាជួយស្រោចបន្លែអញ ប៉ុន្តែក៏ម្យា៉ងដែរ ខំហាត់ខំរៀន ម៉ាគគោក បើមិនយកមកប្រើប្រាស់ក៏មិនកើតដែរ មិនថាអញ្ចឹង!!!!

  5. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  6. Au says:

    I know you know khmer people less or you are unfaire person ,please don’t waste your time . We know who you are,and we know who we are.we are Khmer love Khmer .

  7. CHEA says:

    I’M HAPPY TO SEE OUR CAMBODIAN THAT LIVING OVERSEA.WE ARE UNDERSTANDING THAT OUR NATION IS IN DANGER.WE HAVE TO DO SOME THING TO HALP OUR PPLE IN CAMBODIA.I’M SENDING MY APPRECIATION TO ALL CAMBODIAN OVER SEA.MY MASSAGE TO ANY GOV IN CAMBODIA IS WHATEVER YOU TRYING TO DO . YOU ARE NOT ALONE WE ALL ARE WACHING YOU.YOU CAN NOT LIE TO US OR INTERNATIONL COMMUNITY. WE WILL MAKE THE WORLD SEE WHO GOOD AND WHO BAD. PEACE FOR OUR NATION

  8. NoOne says:

    Can’t even spell English properly, How much do you know democracy? take a look at democracy movement in other countries such as Libya and Syria etc..

    You are not the one who is really living in the country, the one who are suffering for the consequences is Me….

    “if you (CNRP) really want to change the system, you have to be in the system to change it inside out” “55 seats is not little, you’re strong to fight in the parliament for 5 years, guys”

    “if you delays your decision, you will be too late to take any actions as they will change the system again to strengthen their power” YOUR CHANGE is less and less everyday.

    TAKE A SMART MOVE, don’t fall into a trap that CPP already set up in front of your step.

    Step in and change it silently in smart way that what smart politicians should do.

    Peace…

  9. 18 Mina says:

    ពួកទាសករអាញ៉ឹងខ្លះវាអត់យល់អត្ថន៌យនៃពាក្យបាតុកម្មដែលបងប្អូនបាននឹងកំពង់ធ្វើនៅអែនាយសមុទ្រនោះទេ។ប្រសិនប្រទេសយ៉ាងណាយ៉ាងណី
    នាថ្ងៃក្រោយបើឃើញមុខពួកវារត់ទៅ សុំបងប្អូននៅអែនាយយសមុទ្រធាក់ក្បាលវាអោយទៅចិនឬយួនវិញ។

  10. Anonymous says:

    ២០១៣គឺជាឆ្នាំដែលត្រូវចារឹកនិងចងចាំទុកជាប្រវត្តិសាស្រ្តជាពេលដែលខ្មែរក្រោកឈរដ៏គួរឲ្យភ្ញាក់
    ផ្អើលទាំងក្នុងនិងក្រៅប្រទេសដើម្បីស្រោចស្រង់ទឹកដីនិងកូនខ្មែរជំនាន់ក្រោយបន្ទាប់ពីដេកស៊ូទ្រាំ
    បើកភ្នែកសំឡឹងនាវាកម្ពុជាដែលកំពុងលិចទៅៗៗៗអស់ពេលជិត៣០ឆ្នាំ!!!!!!!!!!

  11. Siemreap says:

    ក្រុម​សហគមន៍​ខ្មែរនៅ សហរដ្ឋ​អាមេរិកជាឣ្វី បើនិយាយឲឣាក្រក់ស្តាប់បន្តិចគេហៅថាពួកចោលស្រុក។
    មនុស្ស រាប់លាននាក់ក្នុងស្រុកគេរស់បានហេតុឣ្វីឯងរស់មិនបាន កាលសម័យគេច្បាំងនិងឣាពតក៍មិនឃើញពួកឣស់ហ្នឹងឣួតថាស្រលាញ់ជាតិផង រត់ទៅរកភាពរុងរឿងទៅគ្រាន់ តាមពិតរត់ទៅធ្វើការក្នុងរូងក្រោមដីសោះ។ឣាខ្លះធ្វើរការចង់ងាប់បានសល់ត្រិមតែបាយបីពេលទៅទៀត។ ឣាឣ្នកក្នុងស្រុកនេះវាធ្វើការលេងលេងតែបានលុយមែនទែន។ឣាខ្លះមានបងប្ឣូននៅUSAនោះក៍គិតថាដូចមានឣន្តូងមាស មិនខ្វល់រកស៊ីខ្វល់តែលុញពងខ្មែរឣាមេរិចកាំង កុហក់ត្ឣូញត្ឣែរថាស្រុកយ៉ាប់ណាស់រកស៊ីមិនបានទេ ផ្ញើរលុយឲច្រើនមកពេលបានលុយក៍តាំងចាយវាយខ្ជះខ្ជាយឣាងតែកុហក់បានលុយ។ឣាខ្លះសុំលុយមកធ្វើរផ្ទះដល់មិនធ្វើផ្ទះបែជាចាញ់ល្បែងឣស់ ដល់ពួកUSAចង់មកលេងស្រុកក៍តាំងបូរបាច់ថា៖ ស្រុកមិនស្រួលទេ ឣសន្តិសុខ សង្គមឣត់ច្បាប់ រាជការព្រៃផ្សៃ​ និយាយទល់តែស្រុកខ្មែរដូចនរក។តាមពិតវាខ្លាចគេមកឃើញថាវាឣត់ធ្វើរផ្ទះសោះ។ពួកឣាល្ងង់ខ្លះនៅUSAជឿទៅក៍នាំគ្នាទៅធ្វើបាតកម្មទៅ។
    ឣាខ្លះទៀតមានគំនិត​ គេផ្ញើរលុយមកក៍ធ្វើរផ្ទះបានទទឹង10មជំរៅ30មទៅ ពួកឣាមេរិចមកលេងក៍ធ្លាក់ថ្លើមក្តុក លុតជង្គង់មុខផ្ទះហើយទូញថា “ឣញធ្វើរការមួយជីវិតមិនទាន់មានផ្ទះ រវល់សន្សំលុយផ្ញើរមកស្រុក ពេលមកដល់ស្រុកឃើញផ្ទះវាធំជាងសាលាឆាន់”។កាលបើដូចច្នោះហើយក៍កើតចិត្តច្រណែនខ្លះ​ខឹងខ្លះរាលពីបងប្ឣូនឯងដល់ស្រុកដល់ទេសទាំងមូល ក៍មានគំនិតចង់បំផ្លាញស្រុកទេសហើយនាំគ្នានិយាយឣាក្រក់ពីស្រុកឯង។
    ឣាខ្លះទៅឣាមេរិចហើយទុកដីឲបងប្ឣូនដល់មកសព្វថ្ងែដីលក់បានរាប់លានដុល្លា។បងប្ឣូនមិនចែកប្រាក់ក៍កើតរឿងទាស់ទេងគ្នាសច្ចារថាឣត់ចូលស្រុកមួយជីវិត។ដល់មានគេសួរក៍បែជាឆ្លើយថាស្រុកមិនល្ឣយ៉ាងនេះឫយ៉ាងនោះ​ខ្លួនមិនហ៊ានមក។

    ដោយពិតស្រុកសព្វថ្ងែគេសប្បាយស្រួលរកលុយសឹងឣី។ បើនៅសៀមរាបដូចខ្ញុំរិតតែស្រួលរកស៊ីឲតែមានដើមបីឫបួនម៉ឺនដុល្លាបើកហ៊ាងបាយមួយទៅរកមួយខែបានប្រាំពាន់ផុយ បើស្គាស់ពីរបៀបស៊ីចុករបស់ឣាគាំងផងនោះមិនដឹងយកលុយទៅណាឣស់ទេ។ប៉ុន្តែគ្រាន់តែបាតុកម្មក្លាយជាហឹង្សាភ្លាម​ ទេសចរថយឣស់ពាក់កណ្តាលហើយ។តើឣ្នកណាខាត?រាជការឣត់ខាតទេ។ពន្ធធ្លាក់ចុះចាយឣត់គ្រប់ខ្ចីលុយចិន។ ឣ្នកណាសង? ដរាបណាចិននៅតែឲខ្ចីបាតុកម្មពីរជាតិសមរង្ស៊ីទៀតក៍រាជការមិនដួលដែរ។រាស្ត្រក្រមុនហើយ។
    ពេលឃើញកូនក្មួយរត់លេងខ្ញុំគិតថា៖​ក្មេងឣស់នេះចាយលុយដូចក្រដាសរៀនមួយខែឣស់រាប់ពាន់ដុល្លារ ល្ងាចឡើងដឹងតែទារទៅsupper market ទិញទាល់តែយួរមិនរួច។ចុះបើស្រុកក្រឡាប់ដូចលីប៊ី ឣេស៊ីបទៅតើពួកគេនិងទៅជាយ៉ាងមេច?

  12. បរិមី ព្រ:វិហារ says:

    I wish to advise our Khmers who have been living overseas should find out more information regarding election in our motherland. There are a number of misleading information and spoiled about election. This effort is to serve their personal interests such as doing fund raising and supports, now both of them (SR & KSK) have bought new luxury cars (Toyota 570) around us$120,000 each without paying taxes. I know you may hear a lot of negative issues from them such corruptions, injustices, Vietnamization and imbalance power so on so for… I believe that your will is to help Cambodians, but you properly get these negative images, thus you may make wrong decision. You’re better come and see by your first hand and eyes. What you are doing it may fuel on fire for Cambodia, not really help Cambodians. CPP is opening doors and exdending their arms to work with CNRP, but they have their internal power sharing problems and they may wait until January 2014, thus they will join power sharing with CPP. This prolong can cause some problems and they may face some internal problems as well.

  13. Strey Khmer says:

    Car,
    Even though my manager, my company give him to choose 5 model new cars to ride to work.
    Also my sponsor who is the boss of A&T phone company, his company offer a new car for him to ride. Only the girls who sale A-Van make up, that company give her the purple car to ride around either. So that we must not be envy with the patriot Sam Rainsy’s car.