ដោយ៖ ញឹម សុខន និង ដួង សុខា
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មករជាងមួយពាន់នាក់មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់SL រងការបង្ក្រាបពីសមត្ថកិច្ច នៅថ្ងៃទី២១ខែតុលានេះ ខណៈពួកគេស្វែងរកអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងវិវាទការងារអូសបន្លាយបីខែមកហើយជាមួយថៅកែរោងចក្រ ។
ការបង្ក្រាបនេះ កើតឡើង ខណៈក្រុមកម្មករតវ៉ាទាំងនោះ បានស្រែកតាមឧបករណ៍បំពងសំទ្បេង និងសម្រុកចូលទៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ។ ក្រោយការប៉ះទង្គិច កម្មករមួយចំនួនបានរងរបួស និងទទួលរងតំបងឆក់ របស់សមត្ថកិច្ច។
អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ដែលចុះដល់កន្លែងកើតហេតុ បានសន្យាម្តងទៀត ជួយរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធករណីនេះ ៖ "[តំណាងកម្មករ]អញ្ចឹងខ្ញុំបានថា ធ្វើម៉េចឲ្យឯកឧត្ដមធ្វើម៉េចឲ្យបានចេញ។ [ប៉ា សុជាតិវង្ស] បើនៅហ្នឹងម៉េចបានចេញកើត នៅហ្នឹងរវល់តែរឿងនៅហ្នឹងហើយ ឥឡូវទៅឲ្យបងប្អូនរំសាយសិនទៅ។ រំសាយទៅ ហើយទៅជួបខ្ញុំម៉ោង១០នៅសាលាក្រុង" ។
កាលពីខែមុន កម្មកររោងចក្រនេះជិត៥ពាន់នាក់ បានហែក្បួន មកបិទកំណាត់មហាវិថីព្រះមុនីវង្សមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យ អភិបាលរាជធានីជួយអន្តរាគមន៍រកដំណោះស្រាយ ជុំវិញការទាមទារលក្ខខណ្ឌការងារ៩ចំណុច ដូចជាជំរុញឲ្យថៅកែយកកម្មករាប់រយនាក់ដែលបានបញ្ឈប់ចូលធ្វើការវិញ ដំទ្បើងប្រាក់ធ្វើដំណើរ ដកពាក្យបណ្តឹងប្តឹងតំណាងកម្មករ និងបញ្ឈប់មន្ត្រីមានអំណាចការពារថៅកែជាដើម។
ប៉ុន្តែការសន្យារបស់សាលារាជធានីនៅពេលនោះ កម្មករអះអាងថា គ្មានប្រសិទ្ធិភាព ដែលអាចជំរុញឲ្យថៅកែរោងចក្រគោរពកិច្ចព្រមព្រៀងបានទេ ទើបមានការផ្ទុះការតវ៉ានៅមុខផ្ទះប្រមុខរដ្ឋាភិបាល ។
ទោះជាយ៉ាងណា ប្រធានសភាពការងារកម្ពុជាលោក អាត់ ធន់ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឲ្យភាគីពាក់ព័ន្ធ រកដំណោះស្រាយបញ្ចប់បញ្ហានេះ។ លោកថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង តំណាងកម្មករ និងភាគីពាក់ព័ន្ធ ជួបគ្នាដោះស្រាយបញ្ហា នៅសាលារាជធានី នៅម៉ោង១០ព្រឹកនេះ ៕



សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ឪខ្មែរអើយ!តើពេលណាទៅទើបជនជាតិខ្មែរចេះស្រឡាញ់ជនជាតិខ្លួនឯង ? រាស្ត្រនៅតែត្រូវការអ្នកជួយ ។ តែអ្នកដែលអាចជួយបានដេកធ្វើព្រងើយ ។ មិនអាសូរគ្នាអ្នកក្រីក្រសោះ ។ តើនេះជាបាបកម្មពីបុព្វេឬ ក៏ក្រុមមនុស្សដែលយល់ថាមិនចេះងាប់ជា
អ្នកបង្ករ ?
these peoples are poor knowledges, they were derseved to treated like this,,
believed in middleman to incites the problems
មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!
ហេតុអ្វីក៏មានរោងចក្រខ្លះដោះស្រាយបញ្ហាជូនកម្មករបានតាមសំណូមពរឯរោងចក្រខ្លះទៀត
បែរជាមិនព្រមដោះស្រាយទៅវិញ?រឿងនេះអាជ្ញាធរពាក់ពន្ធ័ត្រូវតែតំរូវឲ្យបណ្ដារោងចក្រសហគ្រាស
ទាំងអស់ធ្វើឲ្យឯកភាពគ្នាក្នុងការដោះស្រាយបណ្ដាលក្ខណ៏ការងារដល់កម្មករឲ្យបានស្មើរៗគ្នា
នៅទូទាំងប្រទេសតែម្ដងទៅបើមិនអីច្ចឹងទេបន្តិចរោងចក្រនេះបាតុកម្មបន្តិចរោងចក្រនោះបាតុកម្ម
មិនចេះចប់មិនចេះហើយ។ឬមួយនៅចាំស៊ីលុយពុករលួយឲ្យបានយូរបន្តិចទៀតសិន?
យើងយកចិត្តវិនិយោគគិនតែវិនិយោគគិនក៏ត្រូវតែយកចិត្តយើងដែលជាម្ចាស់ទឹកដីម្ចាស់
កូតាវិញដែរដូច្នេះយើងត្រូវហ៊ានអារកាត់ចំពោះវាសនាអនាគតកម្មកររបស់យើងដែលជា
កូនជាចៅរបស់យើងផ្ទាល់ឲ្យគ្នារស់នៅបានសមរម្យជាមនុស្សនឹងគេផង។សូមយកគំរូនៃការដឹកនាំ
នៃប្រទេសជិតខាងដូចថៃជាដើមអ្នកស្រីនាយករដ្ឋមន្រ្តីគេហ៊ានអារកាតដោយភាពក្លាហាន
ក្នុងការតំឡើងប្រាក់បៀវតន្ត៏មូលដ្ឋានដល់កម្មកររបស់គេបើរោងចក្រណាធ្វើមិនបានតាមលក្ខណ៏
ហ្នឹងទេអញ្ជើញទៅណាក៏ទៅៗចង់បិទទ្វាក៏បិទទៅ។ខ្មែរយើងមិនទាន់ដល់ថ្នាក់ធ្វើបានដូចថៃទេ
តែទោះជាយ៉ាងណាក៏សុំឲ្យបានប្រហែលពាក់កណ្ដាលថៃទៅចុះ។