ដោយ៖ បូ សាវី និងដួង សុខា
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលទាហានម្នាក់នៃកងអនុសេនាធំលេខ១ នៃវរៈសេនាតូចលេខ៤០៦ ចំណុះតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ ឈ្មោះ ឆែ ស៊ីណាត អះអាងថា ខ្លួនរងការវាយដំពីមេបញ្ជាការអនុសេនាធំលេខ១របស់ខ្លួន ដែលបណ្តាលឲ្យបាក់ឆ្អឹងដងកាំបិតឆ្វេង។
លោក ឆែ ស៊ីណាត ប្រាប់VODនៅថ្ងៃចន្ទនេះ នៅមន្ទីរពេទ្យយោធាភូមិភាគ៤ ខេត្តសៀមរាប ថា កាលពីដើមខែកញ្ញា ឆ្នាំ២០១៣ មេបញ្ជាការកងអនុសេនាធំលេខ១ នៃវរៈសេនាតូចលេខ៤០៦ លោក កុល វន ហៅច្រេស បាននាំទាហានប្រហែល៥នាក់ មកវាយដំលោកយ៉ាងដំណំ ដោយចោទថា លោកលួចលុយក្នុងហឹបដែលភ្ញៀវទេសចរបរិច្ចាគនៅប្រាសាទតាក្របី។ លោកបន្ដថា មេបញ្ជាការរបស់ខ្លួនបានដាក់ខ្នោះដៃ ចងជាប់ដើមឈើ កណ្ដាលថ្ងៃ និងអុកជាច្រើនជង្គង់ទៀត ៖ "ចាប់ខ្ញុំវ៉ៃតែម្តងទៅ ហើយក៏យកញញួរមកសំពងខ្ញុំពីលើនៀក បណ្តាលឲ្យបាក់ គាត់ក៏ចាប់ខ្ញុំដាក់ខ្នោះ ដាក់ខ្នោះហើយអុកជង្គង់ យកជង្គង់របស់គាត់ហ្នឹងមកអុកនឹងដើមទ្រូងខ្ញុំប្រហែលជា ៣០ ទៅ៤០ជង្គង់ឯណោះ សម្លុតខ្ញុំ ទាញកាំបិតមករកកាប់ខ្ញុំបន្ថែមទៀត ពេលគាត់ឲ្យខ្ញុំធ្វើកិច្ចសន្យា គាត់ឲ្យផ្តិតមេដៃ គាត់ថាបើសិនជារឿងនេះ លេចលឺចេញទៅខាងក្រៅ ខ្ញុំនិងប្រពន្ធខ្ញុំត្រូវទទួលខុសត្រូវទាំងស្រុង"។
លោកថា លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តឧត្ដរមានជ័យ និងសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត ដើម្បីរកយុត្ដិធម៌។
ការលើកទ្បើងរបស់ លោក ឆែ ស៊ីណាត ត្រូវបានមេបញ្ជាការកងអនុសេនាធំលេខ១ លោក កុល វន ទទួលស្គាល់ ដោយសារពលទាហាននោះតដៃ ខណៈលោកគ្រាន់តែសួររកលុយដែលបានបាត់នៅក្នុងហឹប។ លោកអះអាងថា លោកនឹងចេញថ្លៃព្យាបាលជំងឺ ៖ "ដែលមានកងទ័ពណាមកវ៉ៃមេបញ្ជាការ ទើបតែមានមួយនេះឯង តែខ្ញុំក៏វាខឹង ខឹងព្រោះវាវ៉ៃមេបញ្ជាការ ក៏ទាហានខ្ញុំមានច្រើនគ្នាទៅនៅនេះ ទាហានខ្ញុំក៏លោតទៅចាប់ វាវ៉ៃវិញ តាមច្បាប់យោធា វាត្រូវតែមានដាក់វិន័យទណ្ឌកម្ម ប៉ុន្តែខ្ញុំខឹងបើវាវ៉ៃខ្ញុំ ខ្ញុំក៏ទប់ចិត្តមិនបានដែរ"។
នាយសេនាធិការវរៈសេនាតូចលេខ៤០៦ លោក ឡុក នឿន យល់ថា ករណីនេះជារឿងបុគ្គល។ ប៉ុន្តែ លោកថា ការធ្វើទារុណកម្មនេះ គឺហួសនឹងវិន័យយោធា។
អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្ដឧត្ដរមានជ័យ លោក ស្រីណារ៉េន ដែលបានទទួលពាក្យបណ្ដឹង ចាត់ទុកអំពើហឹង្សានេះថា មានលក្ខណៈធ្ងន់ធ្ងរ ដែលខុសនឹងវិន័យកងទ័ព។ លោកយល់ថា ករណីនេះធ្វើឲ្យបាក់ស្មារតីកងទ័ពនៅតាមព្រំដែន ខណៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទីក្រុងឡាអេ គ្រោងចេញសេក្តីសម្រេចរឿងក្ដីដី៤.៦គីទ្បូម៉ែត្រការ៉េនៅតំបន់ក្បែរប្រាសាទព្រះវិហារ ៖ "ចាប់គេដាក់ខ្នោះដាក់ច្រវាក់ហើយ វ៉ៃគេអីអញ្ចឹង អាហ្នឹងធ្វើទារុណកម្មដើម្បីឲ្យគេឆ្លើយសារភាពអីអញ្ចឹង អាហ្នឹងសុទ្ធតែការធ្វើទារុណកម្ម ប៉ុន្តែចាំមើលខាងព្រះរាជអាជ្ញាគាត់ចោទពីបទអី យើងចាំមើលនៅខាងតុលាការទៀត តែបើខាងសង្គមស៊ីវិលខាងខ្ញុំខាងអាដហុកហ្នឹង គឺថាអាហ្នឹងយើងចាត់ទុកថា អាហ្នឹងជាបទធ្វើទារុណកម្ម គេប្រកាសសាលក្រមសាលអីនៃទីក្រុងឡាអេអញ្ចឹង យើងគួរតែលើកទឹកចិត្តពួកកូនទាហានផងដែរ"។
ចំណែក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក កូយ កាន់យ៉ា ប្រាប់VOD ថា ករណីនេះជារឿងព្រហ្មទណ្ឌ ហើយតុលាការនឹងចាត់ការលើពាក្យបណ្តឹងរបស់ លោក ឆែ ស៊ីណាត៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្ដឧត្ដរមានជ័យ លោក ស្រីណារ៉េន ដែលបានទទួលពាក្យបណ្ដឹង ចាត់ទុកអំពើហឹង្សានេះថា មានលក្ខណៈធ្ងន់ធ្ងរ ដែលខុសនឹងវិន័យកងទ័ព។ លោកយល់ថា ករណីនេះធ្វើឲ្យបាក់ស្មារតីកងទ័ពនៅតាមព្រំដែន ខណៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ទីក្រុងឡាអេ គ្រោងចេញសេក្តីសម្រេចរឿងក្ដីដី៤.៦គីទ្បូម៉ែត្រការ៉េនៅតំបន់ក្បែរប្រាសាទព្រះវិហារ ៖ “ចាប់គេដាក់ខ្នោះដាក់ច្រវាក់ហើយ វ៉ៃគេអីអញ្ចឹង អាហ្នឹងធ្វើទារុណកម្មដើម្បីឲ្យគេឆ្លើយសារភាពអីអញ្ចឹង អាហ្នឹងសុទ្ធតែការធ្វើទារុណកម្ម ប៉ុន្តែចាំមើលខាងព្រះរាជអាជ្ញាគាត់ចោទពីបទអី យើងចាំមើលនៅខាងតុលាការទៀត តែបើខាងសង្គមស៊ីវិលខាងខ្ញុំខាងអាដហុកហ្នឹង គឺថាអាហ្នឹងយើងចាត់ទុកថា អាហ្នឹងជាបទធ្វើទារុណកម្ម គេប្រកាសសាលក្រមសាលអីនៃទីក្រុងឡាអេអញ្ចឹង យើងគួរតែលើកទឹកចិត្តពួកកូនទាហានផងដែរ”។
_______________________________________
អ្នកសិទ្ធិមនុស្ស, ស្រីណារ៉េន!
យើងមិនគួរចេះតែញុះញង់រឿងឲ្យកាន់តែធំ ទេ។ រឿងនេះ ជារឿងព្រហ្មទណ្ឌ ឬ រដ្ឋប្បវេណី ឬជាវិន័យកងទ័ព យើងគួរទុកឲ្យតុលាកា គេពិនិត្យ គេវិនិច្ឆ័យទៅ, ហើយយើងគ្រាន់តែជាអ្នកតាមដាន ដើម្បីជម្រុញ ឬយ៉ាងណានោះ គឺធ្វើអ្វីដែលមិននាំឲ្យក្លាយជា វិច្ឆេទកម្ម។ សំដីរបៀប នេះ គេហៅថា វិច្ឆេទកម្ម ហើយ។ បើល្អគួរបើកសៀវភៅ ក្រមព្រហ្មទណ្ឌ សិន សឹមនិយាយ។ ប្រយ័ត្ន គេចោទប្រកាន់ កុំខឹងគេ។
យើងក្នុងនាមជាអ្នកសិទ្ធិមនុស្ស គួរនិយាយតែត្រឹមថា តើគួរជននោះ ជាជនរងគ្រោះ ឬជាជន ដែលដែលត្រូវទទួលវិន័យ ? ហើយបើត្រូវទទួលវិន័យ តើត្រូវទទួលទារុណកម្មដល់ថ្នាក់ហ្នឹង ឬក៏មិនគួរ បានហើយ។ យើងមិនគួរនិយាយដល់ចិត្តសាស្ត្រកងទ័ពទេណា ហើយនឹងស្អីច្បាប់អន្តរជាតិ អីណា អីណី នោះឡើយ!! អាណឹងគេហៅថា វិច្ឆេទកម្មញុះញង់!
ក្នុងនាមជាអ្នកកំពុងតែធ្វើការជាមួយនឹងច្បាប់ គួរបង្ហាញពីអ្វីដែលនិយាយទៅ គេស្តាប់បានផង។
កុំមានមាត់ ចេះតែនិយាយ។
ទាហ៊ានអត់សាលាជំនាន់កម្ពុជាអច្ឆរិយះ យ៉ាប់មែន។
chamreun roath អ្នកឯងឆ្កួត ឬធើ្វជាឆ្កួត បើតុលាការឯករាក្យក័គេមិនជម្រុញដែរ។
Life doesn’t have for sale, money cannot buy life.
They should not have the cruelly torture on the soldier because little bit of money. The money people can make it, but human’s body broken it cannot be cure to be the same of original.
Poor country life is so cheap and the big wheel has always have the human rights abuse on poor people without process by law. In contrast, the US judge always punished to the criminal who takes the law by its own hands, and he also advice people that if someone broke the law take them to court, do not takes the law by your own hands.
ត្រូវតែដាក់ពាក្យបណ្តឹងទៅតុលាការ វាជាការរំលោភសិទ្ធិមនុស្ស១ធ្ងន់ធ្ងរ…!
chamreun roathខ្ញុំសូមប្តូរឈ្មោះអ្នកឯងវិញថាបំផ្លាញរដ្ឋ អ្នកឯងថាអ្នកសិទ្ធិមនុស្ស, ស្រីណារ៉េន
ញុះញុងប្រជាពលរដ្ឋខ្មែរ សួរថាអ្នកឯងមានខួរក្បាលគិតដែឬទេ? តើទាហានម្នាក់ប្រចាំការនៅតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យបានលួចលុយដែរឬទេហើយបើបានលួចក៍គាត់ត្រូវ
ទទូលខុសត្រូវទៅតាមច្បាប់ដែរមិនមកប្រើអំណាចជាមេគេមកវាយគេដូចជាសត្វធាតុអញ្ចឹង
នោះដែរ។ ប្រទេសខ្មែរតាំងតែពីដើមគឺមានច្បាប់ល្អណាស់គឺជាក្រុមពូកឯទៅវិញទេដែលអូសទាញ
ប្រទេសជាតិឲ្យធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យ៉ឺនបែបនេះ។
តែទោះជាយ៉ាងណាឯងនិងអាមេបញ្ជាការពាលម្នាក់នោះគឺជាក្រុមតែមួយម្យ៉ាងវិញទៀតក្រុមពួក
ឯងនេះហើយដែលយួនបញ្ជួនមកយួនលើកបន្តុបកន្លងមកពួកឯងគឺមិនដែលគិតពីសុខទុកប្រជា
ពលរដ្ឋខ្មែរទេ ពួកឯងគឺមានចេតនាជិះជាន់ប្រជាជាតិខ្មែរបំភ្លេចបំផ្លាញជាតិខ្មេរតែប៉ុណ្ណោះ ពួកឯទោវិញទេជាចោរលួចជាតិយ៉ាងពិតប្រាកដ។
ជាចុងបញ្ចប់ខ្ញុំសូមអំពាវនាវដល់ប្រពលរដ្ឋខ្មែរទាំងអស់ កងកំលាំងជាតិទាំងអស់ឈប់បំរើ
ឈប់ចាញ់ល្បិចកលក្រុមមេចោរ ក្រុមជនពាលទាំងអស់ហ្នឹងទៀតទៅ។
ងាកមកចូលរួមធ្វើមហាបាតុកម្មអហឹង្សាជាមួយបក្សសង្រ្គោះជាតិឲ្យបានច្រើនកុះកបម្បីទាម
ទាររកយុតិ្តធម៌មកវីញ ទាមទារយកការផ្លាស់ប្តូរយ៉ាងពិតប្រាកដសំរាប់អនាគតដ៍ខ្លីខាងមុខ។
អា chamreun roath នេះនិយាយចេញសុទ្ធតែអាចមន៌ បែបម៉ែវា ពេលកើតវា គាត់ឈឺជុះខ្លាំងពេល ទើបជាប់អាចម៌តាមមាត់អា chamreun roath នេះ ។ ចាំជាអាឆ្កែស៊ីអាចម៌ហ៊ុន សែន កូនមីសត្វ ។