តុលាការខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃច័ន្ទ ទី២១ ខែតុលា បានសម្រេចដោះលែងកម្មកររោងចក្រសាប៊្រីណា (Sabrina) និងបុគ្គលិកសហជីពសេរីកម្មករសរុប ៨នាក់ឲ្យមានសេរីភាពវិញ។
ដោយ សេក បណ្ឌិត
2013-10-21
RFA

ក្រុមសមត្ថកិច្ចនិងកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) នៅខេត្តកំពង់ស្ពឺ ប៉ះទង្គិចគ្នា នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១៣។ IDEA Photo
អ្នកទាំង ៨នាក់នោះ ត្រូវតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនក្នុងពន្ធនាគារខេត្តរយៈពេលជាង ៤ខែមកហើយ ក្រោមបទចោទចំនួន ២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថ្មី។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានឲ្យដឹងថា ក្រុមគ្រួសារពួកគាត់បានមកទទួលចេញពីពន្ធនាគារនៅរសៀលថ្ងៃច័ន្ទ ទី២១ តុលា ហើយធ្វើដំណើរមកវត្តត្រពាំងគង ដើម្បីនិមន្តព្រះសង្ឃស្រោចទឹកបណ្តេញឧបទ្រពចង្រៃ។
លោកបន្តថា នេះជាជោគជ័យមួយដែលសហជីពព្យាយាមតវ៉ារកយុត្តិធម៌ និងបញ្ជាក់ថា ពួកគាត់មិនមានទោសដូចការចោទប្រកាន់ពីតុលាការនោះទេ៖ «អាហ្នឹងជាចំណុចទីមួយដែលយើងចង់បានថា បុគ្គលិករបស់យើងអត់មានពាក់ព័ន្ធអំពើហិង្សាអីទេ ហើយគេតែងចោទគាត់ ឥឡូវយើងឲ្យដោះលែង ឥឡូវគេព្រមធ្វើការសម្របសម្រួលដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន»។
ការដោះលែងនេះ បន្ទាប់ពីសហជីពសេរីកម្មករប្រកាសព្រមានធ្វើកូដកម្ម ឬធ្វើពហិការមិនចូលធ្វើការចំនួនពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២២ និងទី២៣ តុលា ស្របពេលនឹងការប្រកាសធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិដែរ។ ប៉ុន្តែការប្រកាសនោះ ត្រូវលើកពេលវិញភ្លាមៗ ដោយសារមានការចរចាដោះលែងកម្មករជាប់ឃុំនោះ។
គម្រោងធ្វើកូដកម្មនោះ ដើម្បីទាមទាររកដំណោះស្រាយចំនួន ២ចំណុច ទីមួយឲ្យដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រ ៨នាក់ ដោយគ្មានលក្ខខណ្ឌ និងទី២ តវ៉ាសុំឲ្យដំឡើងប្រាក់ឈ្នួលឲ្យបាន ៦០ម៉ឺនរៀល ឬ ១៥០ដុល្លារក្នុង១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រអែស.អិលទៅរកអន្តរាគមន៍ពីលោក ហ៊ុន សែន
- កម្មកររោងចក្រ២ធ្វើកូដកម្មទាមទារការគោរពសិទ្ធិកម្មករនិងច្បាប់ការងារ
- សហជីពអំពាវនាវឲ្យកម្មកររោងចក្រចូលរួមកូដកម្មថ្ងៃទី២២-២៣
- ក្រុមហ៊ុននាំពលករទៅធ្វើការនៅថៃរងការចោទថាបោកប្រាក់
- កម្មកររោងចក្រជាង២០០នាក់នៅកំពង់ឆ្នាំងតវ៉ាដុតកង់ឡាន
- កម្មកររោងចក្រនៅកំពង់ឆ្នាំងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អ
- វិធីបញ្ចៀសបញ្ហាប្រឈមនៅពេលពលករទៅធ្វើការនៅក្រៅប្រទេស
- GMAC ប្រតិកម្មចំពោះក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
- កម្មករកម្មការិនីចាកចេញទៅស្រុកកំណើតចូលរួមបុណ្យភ្ជុំបិណ្ឌ
រឿងអីមិនដោះលែង បើអ្នកបញ្ជាទិញថា បើមិនដោះលែងកម្មករទេ គេឈប់ទិញឥវ៉ាន់ពីរោងចក្រហ្នឹង…!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
រដ្ឋាភិបាលសព្វថ្ងៃដូចពិបាកយល់ដឹងអំពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរណាស់
https://www.facebook.com/photo.php?fbid=289845124489018&set=a.148557545284444.32440.100003905984912&type=1&relevant_count=1