ដោយ៖ ថុល ស្រីលក្ខណ៍ និង ដួង សុខា
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ច្រានចោលលិខិតក្រសួងមហាផ្ទៃ ដែលបានកំណត់ចំនួនបាតុករ និងមិនអនុញ្ញាតឲ្យមានការដើរដង្ហែក្បួនដាក់ញត្តិនៅតាមស្ថាប័នពាក់ព័ន្ធ ក្នុងអំទ្បុងមហាបាតុកម្មលើកទី៣ ដែលគណបក្សនឹងធ្វើពីថ្ងៃពុធ ដល់ ថ្ងៃសុក្រសប្តាហ៍នេះ។
ការច្រានចោលនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃចន្ទម្សិលមិញ បានផ្ញើលិខិតឲ្យអភិបាលរាជធានីភ្នំពេញ ថា ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម តែកំណត់ចំនួនអ្នកចូលរួមមិនលើស១ម៉ឺននាក់ ហើយមិនអនុញ្ញាតឲ្យបោះតង់ ឬសង់រោងស្នាក់នៅលើទីលានប្រជាធិបតេយ្យ និងដើរដង្ហែក្បួនទ្បើយ។ លិខិតបន្តថា គណបក្សនេះត្រូវទទួលខុសត្រូវចំពោះសន្តិសុខសណ្តាប់ធ្នាប់អ្នកចូលរួម មិនឲ្យមានបញ្ហាដូចកាលពីបាតុកម្មលើកទី១ កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣។ ក្រសួងក៏ស្នើឲ្យគណបក្សចាត់តំណាងយកញត្តិ ទៅដាក់នៅស្ថាប័នពាក់ព័ន្ធ។
អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថា គណបក្សមិនអាចទទួលយកតាមការកំណត់របស់ក្រសួងមហាផ្ទៃបានទេ ព្រោះការកំណត់នេះខុសទៅនឹងច្បាប់បាតុកម្ម-កូដកម្ម។ លោកថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងពិចារណាឡើងវិញ ហើយគណបក្សនៅតែប្រកាន់ជំហររបស់ខ្លួន ៖
លោកបញ្ជាក់ថា គណបក្សរំពឹងថា ប្រជាពលរដ្ឋដែលនឹងមកចូលរួមបាតុកម្ម មានចំនួនចន្លោះពី២ម៉ឺននាក់ ទៅ៤ម៉ឺននាក់។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើបាតុកម្មដោយអហិង្សា មានចែងក្នុងច្បាប់ធ្វើបាតុកម្ម-កូដកម្ម បើលើសពី២០០នាក់ ត្រូវជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ តែមិនមែនសុំច្បាប់នោះទេ។ លោកថា អាជ្ញាធរជាអ្នកការពារសន្តិសុខសណ្តាប់ធ្នាប់ ហើយក្រសួងមហាផ្ទៃមិនគួរកំណត់ចំនួនអ្នកចូលរួមទេ ព្រោះការកំណត់នេះមិនមានចែងក្នុងច្បាប់ ៖
គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ឲ្យបានជាង៣លាននាក់ ដើម្បីដាក់ញត្តិទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន តាមរយៈតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឲ្យដោះស្រាយបញ្ហាបោះឆ្នោត កាលពីចុងខែកក្កដា ឆ្នាំនេះ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

ពួកអាសាងគ្រោះជាតិអស់ឯងនេះ តើមានអាមួយ
ណាចេះគោរពច្បាប់ពីកាលណា?ម្សិលម៉ិញសាលា
រាជធានីភ្នំពេញកោះហៅម្សៀកឹម សុខាចូលប្រជុំ។វា
មិនខ្ចីចូលប្រជុំ។អានេះមិនទាន់ឡើងកាន់អំណាចផង
ទំនើងប៉ុណ្ណឹងហើយ ចុះដល់ពេលវាកាន់អំណាចវិញ
មានខុសអីពីប៉ុល ពត??សម្លាប់ សម្លាប់ សម្លាប់……..
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
I think you and your boss, Decho Phnaek Tol are the national traitors.