កម្មករ​រោងចក្រ ​USA នៅ​​ចាក់​អង្រែ​​ក្រោម បន្ត​​បាតុ​កម្ម និង​បិទ​កំណាត់​ផ្លូវ​មុខ​រោងចក្រ​​

ដោយ៖​ សេង ម៉ូលីនី​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

កម្មកររោង​ចក្រ​ USA តវ៉ាបិទកំណាត់​ផ្លូវ​​ជាតិ​លេខ​២ នៅសង្កាត់​ចាក់អង្រែក្រោម (រូបថតពី Facebook)

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ USA ៣៨០​នាក់ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ត​ធ្វើ​បាតុកម្ម​នៅ​មុខ​រោង​ចក្រ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាប់​បំណាច់​​ជូន​ពួកគាត់ និង​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយចំនួន​។​

​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ប្រាប់​VOD​ថា កម្មករ​បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២ ខាង​មុខ​រោងចក្រ ពី​ម៉ោង​៦​ព្រឹក​​រហូតដល់​ម៉ោង​៨​ព្រឹក​ជាង​។ លោក​​បន្ត​ថា ដោយសារតែ​អាជ្ញាធរ​ខណ្ឌ​ប្រាប់​កម្មករ​ថា នឹង​ជួយ​រក​ដំណោះស្រាយ ទើប​កម្មករ​បើកផ្លូវ​ឲ្យធ្វើ​ចរាចរណ៍​​ធម្មតា​។ លោក​ឲ្យដឹងថា លោក​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​អង្គ​ការ​ពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍​។​

កាលពី​ថ្ងៃ​ទី​១៧ ខែតុលា តំណាង​កម្មករ និង​តំណាង​ក្រសួង​ការងារ បាន​ចរចា​ជាមួយ​តំណាង​ថៅកែ​រោងចក្រ ដោយ​ឲ្យ​កម្មករ​ចូល​ធ្វើការ​ធម្មតា​វិញ​។ ប៉ុន្តែ នៅ​ល្ងាច​ថ្ងៃ​ដដែល កម្មករ​រោងចក្រ​ឃើញ​ក្រុមហ៊ុន​យក​ឡាន​មក​ដឹក​អីវ៉ាន់​ចេញ​ពី​រោងចក្រ ធ្វើឲ្យ​កម្មករ​មិន​មាន​ទំនុកចិត្ត​លើ​ថៅកែ​៕

សរសេរមកកាន់កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com

What Next?

Recent Articles

2 Responses to "កម្មករ​រោងចក្រ ​USA នៅ​​ចាក់​អង្រែ​​ក្រោម បន្ត​​បាតុ​កម្ម និង​បិទ​កំណាត់​ផ្លូវ​មុខ​រោងចក្រ​​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. 23 October says:

    This is Khmer Rouge Strategies! now we found the person who was former Khmer Rouge.