គ.ជ.ប​៖ ​អ្នក​​ចុះ​​ថ្មី​​បាន​​ជិត​ពីរ​សែន​នាក់ និង​លុបឈ្មោះ​ចោល​ជិត​មួយ​សែន​នាក់​​

ដោយ៖​ អ៊ឹង​ ប៊ុន​ថន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ពលរដ្ឋទៅពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត (រូបថត Cambodianvotervoice)

ពលរដ្ឋទៅពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត (រូបថត Cambodianvotervoice)

គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការបោះ​ឆ្នោត (គ.ជ.ប) ឲ្យដឹងថា ចំនួន​​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​ថ្មី​នៅ​​ឆ្នាំ​២០១៣​នេះ មាន​ជិត​ពីរ​សែន​នាក់ និង​លុបឈ្មោះ​ចោល​មាន​ជិត​មួយ​​សែន​នាក់​។​

​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់ ​គ.ជ.ប ស្តី​ពី​ការចុះ​ឈ្មោះ​និង​​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​​ថ្ងៃ​ទី​២០​ខែ​តុលា​នេះ បង្ហាញថា ចំនួន​អ្នក​ចុះ​ឈ្មោះ​​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០១៣​នេះ មាន ១៧៤ ១០៥ នាក់ និង​លុបឈ្មោះ​ចោល​មាន​ចំនួន ៩៨ ៤៦៨ នាក់​។​

ប៉ុន្តែ​តាម​សេចក្តីជូនដំណឹង​របស់​ គ.ជ.ប កន្លងមក គឺ​មាន​​ឃុំ​-​សង្កាត់​មួយ​ចំនួន ​ត្រូវ​បន្ថែម​ពេល​ចុះ​ឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​បញ្ហា​​ទឹក​ជំនន់​។​

​យ៉ាងនេះក្តី គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ ​គ​.​ជ​.​ប លើក​ពេល ឬ​ពន្យារ​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដោយ​សំអាង​ថា កម្ពុជា​​កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ និង​មិន​ទាន់​មាន​ឯកភាព​ជាតិ​ជុំវិញ​លទ្ធផល​បោះឆ្នោត​។ ការទាមទារ​នេះ ក៏​ដើម្បី​ទុក​ពេល​ឲ្យ គណបក្ស​សង្គ្រោះ​​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​លទ្ធផល​បោះឆ្នោត​ដែរ​៕

សរសេរមក​កាន់​លោក អ៊ឹង ប៊ុន​ថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "គ.ជ.ប​៖ ​អ្នក​​ចុះ​​ថ្មី​​បាន​​ជិត​ពីរ​សែន​នាក់ និង​លុបឈ្មោះ​ចោល​ជិត​មួយ​សែន​នាក់​​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!