គង់ សុជាតិ-ជា វិបុល ដឹកដៃ​គ្នា​ចូល​រោងការ​ខែ​វិច្ឆិកា

Tuesday, 22 October 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131022_28b

ពិធី​ការិនី គង់ សុជាតិ និង ជា វិបុល ពេល​ទទួល​ពាន​រួម​គ្នា។ រូបថត ផា លីណា

ភ្នំពេញៈ ដំណឹង​ស្នេហា​ផ្អែមត្រជាក់​រវាង​ពិធីការិនី​ជើងយូរ​មេម៉ាយ​កូន​ពីរ​អ្នកនាង គង់ សុជាតិ និង​ពិធីករ​កំលោះ​រូបសង្ហា​ជា វិបុល តែង​លេចឮ​ខ្ទរខ្ទារ​ជា​បន្តបន្ទាប់​ទាំង​នៅក្នុង​សង្គម​សិល្បៈ និង​ក្រៅ​សិល្បៈ តែ​យ៉ាង​ណា​អ្នក​ទាំង​ពីរ​ហាក់​ដូចជា​ព្យាយាម​គេចវេះ​ពី​ការ​បកស្រាយ​ចំពោះ​ចំណង​ស្នេហ៍​ដែល​គេ​ចង់​ដឹង​មួយ​នេះ។

ទោះ​បី​ជា​គេច​ពី​ការ​សួរ​នាំ​របស់​បណ្តាញ​សារព័ត៌មាន​ជា​ញឹកញាប់​ក្តី តែ​ថ្មី​ៗ​នេះ​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ដឹង​ថា អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល នឹង​រៀបការ​នៅក្នុង​អំឡុង​ខែ​វិច្ឆិកា ឬ​ធ្នូ​ខាង​មុខ​នេះ ខណៈ​ពេល​នេះ​ពួកគេ​បាន​រៀបចំ​ឲ្យ​គេ​បោះ​ធៀបការ​ស្ទើរ​រួចរាល់​ហើយ​នៅក្នុង​ហាង​របស់​អ្នក​សិល្បៈ​ម្នាក់​។

អ្នក​រៀបចំ​កម្មវិធី​ម្នាក់​ដែល​បាន​បោះ​សំបុត្រ​នៅក្នុង​ហាង​របស់​អ្នក​សិល្បៈ​ម្នាក់​នោះ បាន​ឲ្យ​ដឹង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​បាន​ទៅ​បោះ​សំបុត្រ​រៀបចំ​ពិធី​ខួប​កំណើត​នៅក្នុង​ហាង​មួយ​ឈ្មោះ «ឃីង​ចំណូល» ស្រាប់តែ​នៅពេល​នោះ​ក៏​បាន​ឃើញ​សំបុត្រ​អញ្ជើញ​ចូលរួម​អាពាហ៍ពិពាហ៍​របស់​អ្នកនាង គង់ សុជាតិ ដោយ​ចៃដន្យ។ លោក​បន្ត​ថា នៅពេល​នោះ លោក​ភ្ញាក់ផ្អើល​មែនទែន ហើយ​ចង់​ដឹង​ភ្លាម​ថា កូនកំលោះ​របស់​អ្នកនាង មេម៉ាយ​ក្តៅស្រួយ គង់ សុជាតិ ជា​អ្នក​ណា​? លោក​បាន​បើក​ភ្លាម រំពេច​នោះ​លោក​កាន់​តែ​ភ្ញាក់ផ្អើល​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត នៅពេល​បាន​ឃើញ​ជាក់​ភ្នែក​ថា កូនកំលោះ​របស់​អ្នកនាង គង់ សុជាតិ ពិតជា​ពិធីករ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​លោក ជា វិបុល ពិតមែន។


អ្នក​បាន​ឃើញ​ដោយ​ជាក់​ភ្នែក​ម្នាក់​នោះ​បាន​បន្ត​ថា មង្គលការ​របស់​ពិធីការិនី​ជើង​ខ្លាំង​គង់ សុជាតិ និង​ជា វិបុល នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ខាង​មុខ ដោយ​ពិធី​មង្គលការ​ដ៏​អធិកអធម​នោះ​នឹង​រៀបចំ​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ គឺ​នៅ​សណ្ឋាគារ អាំងទែកង់ទីណង់តាល់។ លោក​បាន​បញ្ជាក់​ថា ពិធីអាពាហ៍ពិពាហ៍​របស់​អ្នកនាង គង់ សុជាតិ និង​ជា វិបុល នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​បំផុត​ដោយសារ​នៅក្នុង​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​នាង​អញ្ជើញ​មាន​សុទ្ធតែ​មន្ត្រី​មាន​មុខមាត់ ហើយ​ក៏​មាន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កំពូល​ផង​ដែរ។

តែ​យ៉ាង​ណា អ្នក​គ្រប់គ្រង​កម្មវិធី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ចាប់​អារម្មណ៍​មើល​ថ្ងៃ​ខែ​ច្បាស់លាស់​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ពិធីមង្គលការ​នោះ​ទេ ដោយសារ​តែ​លោក​ចាប់​អារម្មណ៍​មើល​តែ​ឈ្មោះ សាមី​ខ្លួន ឪពុក​ម្តាយ និង​ចំនួន​ភ្ញៀវ​ដែល​នាង​ហៅ​ប៉ុណ្ណោះ ហើយ​ម្ចាស់​ហាង​ក៏​បាន​យក​សំបុត្រ​នោះ​ត្រឡប់​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​យ៉ាង​ច្បាស់​ការណ៍​ថា ខ្លួន​នឹង​ចូល​រោងការ​ជាមួយ​នឹង ជា វិបុល ជា​ផ្លូវការ​ដូច​ការ​លើក​ឡើង​នោះ អ្នកនាង​គង់ សុជាតិ មិន​បាន​បដិសេធ​ថា ខ្លួន​នឹង​ចូល​រោងការ ឬ​ក៏​អត់​នោះ​ទេ តែ​នាង​សុំ​មិន​និយាយ​រឿង​មាន​ថ្នាក់​ដឹកនាំ​កំពូល​ចូលរួម​នោះ​ទេ។

ជាមួយ​នឹង​សំណួរ​ចាក់ដោត​ចំ​ៗ និង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ថ្នាក់​ខ្ពស់​ចូលរួម អ្នកនាង គង់ សុជាតិ ហាក់​រដិបរដុប​ក្នុង​ការ​ឆ្លើយ​ដោយ​ពិធីការិនី​ជើងខ្លាំង​រូប​នេះ​បាន​និយាយ​ថា​៖​«​អ្នក​ណា​គេ​និយាយ។ អូ​ចេះ​តែ​និយាយ​ហើយ​កុំ​យក​ឈ្មោះ​ថ្នាក់​ដឹកនាំ​អី​ទៅ​លេង ខ្ញុំ​ខ្លាច​មាន​បញ្ហា​ណាស់​»។ ដោយឡែក​រឿង​រៀបការ​នោះ អ្នកនាង​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​៖​«​ខ្ញុំ​សុំទោស​ខ្ញុំ​អត់​អាច​ឆ្លើយ​ពេល​ហ្នឹង​បាន​ទេ ឥឡូវ​ខ្ញុំ​រវល់។ ចាំ​បន្តិច​ចាំ​ខ្ញុំ​ឆ្លើយ​»។

រីឯ​អនាគត​កូនកំលោះ លោក ជា វិបុល ក៏​មិន​បាន​បដិសេធ​ពី​មង្គលការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដែរ អ្វី​ដែល​លោក​បារម្ភ​គឺ​ការ​លើក​យក​ឈ្មោះ​ថ្នាក់​ដឹកនាំ​ដែល​គេ​អះអាង​ថា លោក​នឹង​អញ្ជើញ​មក​ចូលរួម​មង្គលការ​របស់​លោក។

ជាមួយ​សម្តី​រអាក់រអួល លោក ជា វិបុល បាន​និយាយ​ថា​៖​«​ខ្ញុំ​អត់​ហ៊ាន​និយាយ​លើស​ពី​ហ្នឹង​ទេ កុំ​ដាក់​អ៊ីចឹង ខ្ញុំ​អត់​បាន​បញ្ជាក់​ថា ខ្ញុំ​បាន​អញ្ជើញ ឬ​ក៏​អត់​បាន​អញ្ជើញ​ទេ ខ្លាច​អ្នក​ខ្លះ​គេ​ចេះ​តែ​និយាយ អា​នេះ​ចូល​លក្ខណៈ​យក​ឈ្មោះ​គេ​ទៅ​លាប​ហើយ រឿង​ដល់​ថ្នាក់​ដឹកនាំ​អី​នោះ​ខ្ញុំ​អត់​បាន​ដឹង​រឿង​ទេ។ ខ្ញុំ​ខ្លាច​ណាស់ កុំ​និយាយ​អ៊ីចឹង​»។

ជាមួយ​នឹង​សម្តី​អត់​លះ​ពី​ពិធីមង្គលការ ជា វិបុល បញ្ជាក់​បន្ថែម​ថា​៖​«​រឿង​ខ្ញុំ​ការ​អី​ហ្នឹង វា​អត់​ទាន់​មាន​ដំណឹង​អី​ច្បាស់លាស់​ទេ ព្រោះ​អា​នោះ​ប្រហែល​ជា​ពាក្យ​ចចាមអារ៉ាម​ទេ​ដឹង។ កុំ​និយាយ​រឿង​ខ្ញុំ​រៀបការ​ឈាន​ដល់​អញ្ជើញ​ថ្នាក់​ដឹកនាំ​កំពូល​អី ព្រោះ​ខ្ញុំ​អត់​មាន​សមត្ថភាព​អី​ដល់​ថ្នាក់​ហ្នឹង​ទេ​»។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ស្រប​គ្នា​រវាង​អនាគត​កូនកំលោះក្រមុំ​មួយ​គូ​នេះ យ៉ាង​ណា​តែ​ទស្សនិកជន​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ពី​ដំណឹង​នៃ​ការ​ដឹកដៃ​គ្នា​ចូល​រោងការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​របស់​គូស្នេហ៍​ខុស​វ័យ​មួយ​គូ​នេះ​ទេ។

ដូច្នេះ​ដើម្បី​ជ្រាប​ច្បាស់​នៅពេល​នេះ​មាន​តែ​រង់ចាំ​ពេលវេលា​ចូល​មក​ដល់​ប៉ុណ្ណោះ​ទេ ទើប​អាច​បញ្ជាក់​ការ​ពិត​បាន​ថា​តើ អ្នកនាង គង់ សុជាតិ និង​លោក​ជា​វិបុល នឹង​រៀបការ​មែន ឬ​យ៉ាង​ណា​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕


What Next?

Recent Articles

One Response to "គង់ សុជាតិ-ជា វិបុល ដឹកដៃ​គ្នា​ចូល​រោងការ​ខែ​វិច្ឆិកា"

  1. Anonymous says:

    Dating more than two years and still keep secret.
    Socheat and Vibol had coitis and forgot counts……… Ha.ha. Dick and Vagina are simple.