សង្គម​ស៊ីវិល​​និង​​អ្នក​វិភាគ​៖ កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​​នៅ​តែ​មាន​សុពលភាព​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

សន្និសីទ​ស្តីពីដើមកំណើត​នៃ​សន្តិភាព​និង​លទ្ធិប្រជា​ធិប​តេយ្យ​​នៅ​​​កម្ពុជា (រូបថសន្និសីទ​ស្តីពីដើមកំណើត​នៃ​សន្តិភាព​និង​លទ្ធិប្រជា​ធិប​តេយ្យ​​នៅ​​​កម្ពុជា (រូបថត ឡាយ សាមាន)ត ឡាយ សាមាន)

សន្និសីទ​ស្តីពីដើមកំណើត​នៃ​សន្តិភាព​និង​លទ្ធិប្រជា​ធិប​តេយ្យ​​នៅ​​​កម្ពុជា (រូបថសន្និសីទ​ស្តីពីដើមកំណើត​នៃ​សន្តិភាព​និង​លទ្ធិប្រជា​ធិប​តេយ្យ​​នៅ​​​កម្ពុជា (រូបថត ឡាយ សាមាន)ត ឡាយ សាមាន)


​សង្គម​ស៊ីវិល និង​អ្នកវិភាគ នៅ​ថ្ងៃ​អង្គារ​នេះ លើកទ្បើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ នៅតែមាន​សុពលភាព អនុវត្ត​នៅ​ប្រទេស​​កម្ពុជា ដោយសារ​ទំនាក់ទំនង​គតិ​យុត្ត​នៃ​​កិច្ចព្រមព្រៀង​នេះ មិន​មាន​អាជ្ញា​យុ​កាលកំណត់​នោះទេ​។​

​ការ​លើកទ្បើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សន្តិភាព ស្តី​ពី​ "ដើម​កំណើត​នៃ​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា" ដែល​រៀបចំ​ដោយ អង្គការ​វិទ្យា​ស្ថាន​​សន្តិ​​ភាព (PIC) និង​អង្គការ​​យុវ​​សន្តិភាព (YFP) នៅ​រាជធានី​ភ្នំពេញ​។​

​ការ​លើកទ្បើង​នេះ ក៏​ផ្ទុយ​ទៅនឹង​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​មុន ថា​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អស់​សុពលភាព សម្រាប់​​ប្រទេស​កម្ពុជា នៅពេលនេះ ព្រោះ​​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ជា​​ច្បាប់​កំពូល​របស់​ជាតិ​រួចទៅហើយ​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតី​របស់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​នោះ បាន​រលាយ​ទៅហើយ គឺ​តាមរយៈ​ការដាក់​មាត្រា​មួយចំនួន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បច្ចុប្បន្ននេះ​។​

​ប្រធាន​ផ្នែក​ទំនាក់ទំនង​ការទូត​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក គិន ភា មាន​ប្រសាសន៍ថា ក្រោយ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​​​ទីក្រុង​ប៉ារីស​ប្រទេស​កម្ពុជា​ទ​ទូល​បាន​សមិទ្ធផល​ជាច្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច និង រីកចម្រើន​ឡើង​វិញ​។​ លោក​បន្តថា បើ​ទោះបីជា​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​​នេះ​​អស់​សុពលភាព​ហើយ​ក្តី តែ​ក៏​នៅតែ​មាន​កាតព្វកិច្ច​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​និង​សិទ្ធិមនុស្ស និង​ស្ថិរភាព​សង្គម ដែល​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​​ហត្ថលេខី​ត្រូវតែ​អនុវត្ត​តាម​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ។​

​អ្នកវិភាគ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ប្រទេស​កម្ពុជា ត្រូវការ​ជា​ចាំបាច់​នៅ​កិច្ចព្រមព្រៀង​​នេះ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​គោរព​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ លោក​បន្ត​​ថា ​ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​នឹង​មាន​ជម្លោះផ្ទៃក្នុង​គ្មាន​ថ្ងៃ​បញ្ចប់​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​កំណត់​នូវ​កិច្ចព្រមព្រៀង​ចំនួន​៣ ដែល​ក្នុងនោះ​រួមមាន កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​​នយោបាយ​រួបរួម​នៃ​ជម្លោះ​កម្ពុជា កិច្ចព្រមព្រៀង​ទាក់ទង​នឹង​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា រួម​នឹង​សេចក្តីថ្លែងការណ៍​ស្តីពី​ការស្តារ និង​ការកសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល​​និង​​អ្នក​វិភាគ​៖ កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​​នៅ​តែ​មាន​សុពលភាព​​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. 23 October says:

    គណបក្ស​ប្រជាជន​លែង​ទុកចិត្ត​ប្រជាពលរដ្ឋ និង​ខ្លាច​ស្រមោល​អាក្រក់​របស់ខ្លួន​ទើប​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​យ៉ាង​ទទឹងទិស​

  3. 23 October says:

    ក្រុម​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា កន្លង​ទៅបាន​រិះគន់​សកម្មភាព​ចល័ត និង​ពង្រាយ​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​នៅក្នុង​រាជធានី​ភ្នំពេញ​ថា ជាការ​គំរាមកំហែង​និង​បង្កឱ្យមាន​ភាពវឹកវរ​ក្នុង​សង្គមជាតិ​។ ក្រុមអ្នកវិភាគ និង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បាន​ចាត់ទុកថា សកម្មភាព​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដើម្បី​ឡោមព័ទ្ធ​ការប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​អហិង្សា​របស់​មន្ត្រី​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​មិនមែន​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទេ ប៉ុន្តែ​ជាការ​បំភិតបំភ័យ និង​បង្កើត​អំពើហិង្សា​យ៉ាង​កំរោល​។ បើ​និយាយ​ឱ្យ​ងាយ​ស្តាប់​គឺ​សមត្ថកិច្ច​ប្រដាប់អាវុធ​ដែល​ដាក់ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ រាប់ពាន់​រាប់ម៉ឺន​នាក់ ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០១៣​រហូតមក គឺ​ដើម្បី​ការពារ​អំណាច​របស់​បុគ្គល​មួយ​ក្តាប់​តូច​នៃ​គណបក្ស​ប្រជាជន​។​