ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការស្ទាក់រថយន្តខណៈពេលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មនាពេលកន្លងមក (រូបថត ណាត សុភាព)
ពលរដ្ឋមកពីតាមបណ្តាខេត្តមួយចំនួន ដែលមកចូលរួមបាតុកម្មបាននាំគ្នាបិទផ្លូវ បន្ទាប់ពីខឹងសម្បានឹងសមត្ថកិច្ច ដែលស្ទាក់រថយន្តរបស់ពួកគេមិនចង់ឲ្យធ្វើដំណើចូលរាជធានីភ្នំពេញ ខណៈដែលគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មលើកទី៣នេះ។
អ្នកស្រី អ៊ី ចន្ធូ មកពីខេត្តតាកែវ បានឲ្យVOD ដឹងនៅព្រឹកថ្ងៃពុធនេះថា រហូតមកដល់ម៉ោង៩ព្រឹកនេះ សមត្ថកិច្ចបានឃាត់រថយន្តរបស់គាត់ ចំនួន២កន្លែងដោយគ្មានមូលហេតុ ធ្វើឲ្យអ្នកដំណើខឹងក៏នាំគ្នាបិទផ្លូវ គឺនៅលើស្ពានជាប់ព្រំប្រទល់ ស្រុកបាទី និងខេត្តកណ្តាល និងនៅចំណុចស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ អ្នកស្រីថា ដោយឡែកប្រជាពលរដ្ឋផ្សេងៗទៀត នៅតាមឃុំមួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរ ឃុំរារាំងមិនឲ្យពួកគេមកចូលរួមមហាបាតុកម្មនោះទេ ៖ "ពួកបាតុករកំពុងធ្វើឈើ ស្ទាក់ផ្លូវមិនឲ្យចេញទាំងអស់បង និងនាំគ្នាឈរពេញផ្លូវទាំងអស់ ឥឡូវឡានចេញមិនរួច នាំគ្នាជិះម៉ូតូបង តែនៅតែបីបួនប្រាំឡានទេ ដែលនៅក្នុងស្រុកបាទីហ្នឹង ចេញមកជាមួយគ្នាហ្នឹងមកជាប់។ ឥឡូវចេញផុតពីខេត្ដតាកែវ មកចូលខេត្ដកណ្ដាលទៀត" ។
សមត្ថកិច្ចនៅខេត្តតាកែវ មិនទាន់អាចទាក់ទងបាននៅឡើយទេ។ ប៉ុន្តែស្នងការរងនគរបាល ខេត្តកណ្តាល លោក កង សំបូរ ទទួលស្គាល់ថា ពិតជាមានការស្ទាក់រថយន្តត្រួតពិនិត្យមែន តែមិនមានការហាមឃាត់ចូលរួមបាតុកម្ម ដូចការអះអាងរបស់ប្រជាពលរដ្ឋនោះទេ ៖ "អត់ទេ គេត្រួតពិនិត្យច្បាប់ចរាចរណ៍ធម្មតាទេ ចរាចរផ្លូវគោក" ។
នៅតាមផ្លូវជាតិលេខ៥ ពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ឆ្ពោះមករាជធានីភ្នំពេញ ក៏សមត្ថកិច្ចស្ទាក់រថយន្តអ្នកដំណើរដូចគ្នានេះដែរ។ អនុប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងដែរថា សមត្ថកិច្ចបានស្ទាក់រថយន្តរបស់ពលរដ្ឋដើម្បីត្រួតពិនិត្យ តែមិនមានការហាមឃាត់នោះទេ ៖ "នៅពេលដែលយើងចេញពីបន្ទាយមានជ័យមក មានប៉ូលីសគេមកកាក់ ដើម្បីឆែក ដោយសារតែគេដឹងថាឡានហ្នឹងជាឡានជួលឲ្យសកម្មជន និងប្រជាពលរដ្ឋគណបក្សសង្គ្រោះជាតិ ពីខេត្ដបន្ទាយមានជ័យ ចឹងវាខុសពីសព្វដង គេដឹងថា ឡានហ្នឹងឡានក្រុងដែរ គឺប៉ូលីសគេអត់ឆែកទេ ដោយសារគេដឹង ប៉ុន្ដែមិនអីទេ ក្រោយមកយើងដោះស្រាយបញ្ហា" ។
លោក មាជ សុវណ្ណារ៉ា បន្ថែមថា នៅក្នុងខេត្តសំខាន់ៗទាំង១៥នៅកម្ពុជា គណបក្សសង្គ្រោះជាតិ បានកំណត់ចំនួនអ្នកចូលរួមប្រមាណ៦ម៉ឺននាក់ ហើយអ្នកចូលរួមទទួលបានប្រាក់ឧបត្ថម្ភ ថ្លៃធ្វើដំណើរពីសបុរសជន ពី៣ ទៅ៤ ដុល្លារ ក្នុងម្នាក់។ លោកថា ក្រៅពីនោះមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានលក់មាន់ ទា ដើម្បីយកលុយធ្វើដំណើរមករាជធានីភ្នំពេញ ដោយខ្លួនឯងមិនឲ្យក្រុមការងារបក្សបារម្ភនោះទេ។
បើតាមក្រុមការងារឃ្លាំមើលសិទ្ធិមនុស្សប្រចាំតាមផ្លូវជាតិនីមួយៗ ដែលដឹកនាំដោយអង្គការ KYA និង CHRAC ឲ្យដឹងថា នៅលើផ្លូវជាតិលេខ ៦A ចាប់ពីភ្នំពេញដល់ ស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ ៥ ចាប់ពីភ្នំពេញដល់ ផ្សារត្រាច ស្រុកកំពង់ត្រឡាច មិនមានការស្ទាក់រថយន្ត និងត្រួតពិនិត្យទេ។ ផ្ទុយកាលពីបាតុកម្មលើកមុនៗដែលនៅតាមដងផ្លូវទាំងនេះគឺតែងតែមានការរារាំងរថយន្តរបស់អ្នកដំណើរមិនឲ្យចូលរាជធានីភ្នំពេញ នៅពេលគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
That’s good one! If HS Govt closes the streets, then people can close the streets as well!
អាជ្ញាធរ ឃុំ ស្រុកបាទី ខេត្ត តាកែវ កុំមក បិទ សិទ្ធ សេរីភាព ប្រជាពលរដ្ឋ ដូច របប ខ្មោច ប៉ុល ពត
ឥឡូវ នេះគឺជា របប លទ្ធិប្រជាធិបតេយ្យ ! មិនមែន របប ប៉ុល ពត ទេ ! ដូច្នេះ មុខតំណែង
លោក មេឃុំ មេស្រុក ចៅហ្វាយ ខេត្ត គេមិនដក ទៅណា ទេ អោយតែលោក ធ្វើល្អ ជួយ
ប្រជាពលរដ្ឋ ស្លូតត្រង់ ការពារ ពួក គាត់ ! «« ទោះជា គណបក្ស ណា ជាប់ ឆ្នោត ក៏ ដោយ »» !
Good, people’s reaction is reasonable. Lets block all the roads in and out from Phnom Penh. If there is still no resolution, a large scale demonstration will break out nationwide.
ការតស៊ូរដើម្បីអ្វីមួយវាទាមទាការព្យាយាម ដូចជាយើងចង់បានលុយចាយអញ្ចឹងទាល់តែយើងខំប្រឹង ធ្វើការងារទើបមានលុយចាយនិងគេ។ ហើយបើចង់ទាមទាសិទ្ធិសេរីភាពវាទាល់តែយើងខំប្រឹងដូចគ្នា អញ្ចឹងទើបយើងមានសេរីភាព។ ហើប្រសិនបើបាតុកម្មនោះទាមទាឲ្យមានការបោះឆ្នោតដោយយុត្តិ ធម៌ដើម្បីមានរដ្ឋាភិបាលថ្មីដែលយកចិត្តទុកដាក់មន្ត្រីរាជាការនិងពលរដ្ឋទូទៅបានល្អជាងមុនខ្ញុំមាន ការគាំទ្រ ព្រោះបើរដ្ឋាភិបាលថ្មីគេមានគំនិតល្អនិងបានផលប្រយោជន៍ទាំងអស់គ្នាមិនថាទាហាន ប៉ូលីស មន្ត្រីរាជការ កម្មករ គ្រូបង្រៀន និងកសិករសុទ្ធតែបានផលប្រយោជន៍នោះគឺត្រូវតែគាំទ្រនៅ បាតុកម្មនេះ ព្រោះនណាក៍ដោយចង់រស់នៅមានជីវភាពសមរម្យនិងសេចក្តីថ្លៃថ្នូរដូចៗគ្នាអញ្ចឹង។
យ៉ាងម៉េចយ៉ាម៉ាអាជ្ញាធរមិនត្រូវហាមឃាត់ឈ្មួញទៅទិញមាន់ឬឆ្កែររបស់អ្នកភូមីលក់គ្រាន់បានលុយ មកចូលរួមបាតុកម្មនោះទេ។
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
យើងនៅចាំបានថាថ្ងៃជ័យជំនះ១៧ មេសា ឆ្នាំ១០៧៥ គឺកើតឡើងពីចលនាបដិវត្តប្រជាជន កើតឡើងពីការឈឺចាប់ជិះជាន់រវាងពួកអ្នកមាន ដល់កសិករក្រីក្រ ទំនិញទីផ្សារខ្ពស់ឡើងកប់ពពក កូនអ្នកក្រមិនបានចូលរៀន រដ្ចាភិបាលអសមត្ថភាពដោះស្រីនូវអោនភាពថវិកា មន្រ្តីរាជការ គ្រូបង្រៀន ទាហាន ប៉ូលីសបើកប្រាក់ខែ ឬមិនបានបើកប្រាក់ខែ មិនអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន។ ហេតុនេះហើយក៏មានការងើបបះបោប្រចាំងនឹងរដ្ឋាភិបាល ដឹកនាំដោយ ឧត្តមសេនីយ លន់ នល់ រហូតទទួលបានជ័យជំនះ ថ្ងៃ ១៧ មេសា ១៩៧៥។ រូបមន្តនេះ បន្តលងរដ្ឋាភិបាលបច្ចុប្បន្ន។ កម្លាំងប្រជាកសិករក្រីក្រទូទាំងប្រទេសមិនអាចទទួល និងដេកស្លាប់ដូច សម័យ លន់ ណុល និង សម័យ ៣ឆ្នាំ ៨ ខែ ២០ថ្ងៃទេ
មានពាក្យចាស់ដំណាលថាប្រយ័ត្នឆ្លងកាត់វាលបីមិនផុតដល់នូវការនិរាសព្រាត់ប្រាសខ្លោចផ្សា។វាលទាំងបីគឺលោភៈ,ទោសៈ,មោហៈ។មេដឹកនាំសរសៃប្រសាទសំរង្ស៊ីនិងកឹមសុខាបានបង្វក់ ក្រុមជ្រុលនិយមធ្វើអោយខូចខ្លឹមសារពាក្យថ្លៃថ្នូរអស់។ដូចជាពាក្យលទ្ធិប្រជាធិបតេយ្យកាឡៃទៅជាសកម្មភាពអនាធិបតេយ្យ។មានសិទ្ធិបញ្ចេញមតិកាឡៃទៅជាមានអំណាចចេញបទបញ្ជានេះហើយដែលជាហេតុនាំអោយមានភាពច្របូកច្របល់ក្នុងសង្គម។ទង្វើឆ្កួតលីលានេះនាំអោយអ្នកជ្រុលនិយមក្លាយទៅជាស្ដេចសោយលាមកគ្រប់ដំបូកតាមវាលស្រែចំការគ្មានស្គាល់ច្បាប់ទម្លាប់អ្វីទាំងអស់។បើមានហេតុការណ៍អាក្រក់កើតឡើងល្មមដល់ពេលសមរមសំពងក្បាលមេអនាធិបតេយ្យនេះហើយ!!!!!
១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!
The word close the door and beat up the dogs was mentioned by Hun Kwang. It is outrageous that a head of the government compared our people to the dogs !
ពួកអាអស់នេះវាមិនមែនជាអាជ្ញាធរជាតិបំរើជាតិទេ ពួកវាស៊ីឈ្នួលបំរើបក្សទៅវិញទេ ពួកវាខ្លាំងបានតែនៅក្នុងក្រុងដែលវាយកពលរដ្ឋជាសត្រូវ ចុះមេចក៍ពួកវាមិនទៅខ្លាំងនៅជាយដែន
ខាងកើតនិងខាងលិច? អាចោរយួននិងសៀមរំកិលចូលរាល់ថ្ងៃស្រេចតែចិត្តគ្មានអាណាមួយហ៊ានកំរើកតាំងពីថ្នាក់កំពូលដល់មូលដ្ថាន វាពូកែបានតែជាមួយខ្មែរគ្នាឯងហ្នឹងពួកអាគិសអស់នេះ។