អ្នក​វិភាគ៖ បាតុកម្ម​ប្រឆាំង​ទទួល​ចំណាប់​អារម្មណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

សុខ ខេមរា
26 តុលា 2013
វីអូអេខ្មែរ

ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​

វ៉ាស៊ីនតោន — ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ខ្លះ​បាន​អះអាង​ថា ​សកម្មភាព​គណបក្ស​ជំទាស់​ក្នុង​ការ​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ ​ជា​ពិសេស​ប្រទេស​មហាអំណាច​បី​រួម​ទាំង​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​វិវាទ​បោះឆ្នោត​កាន់​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​សហគមន៍​ជាតិ។ ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​

នៅ​ពេល​ដែល​គណបក្ស​ជំទាស់​បន្ត​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​និង​ដាក់​ញត្តិ​ទៅ​កាន់​ ប្រទេស​មហា​អំណាច​សំខាន់ៗ​បី​គឺ ស.រ.អា. ​ចក្រភព​អង់គ្លេស​ បារាំង​ហើយ​នឹង​ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​ ដើម្បី​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំង​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា​ ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​អះអាង​ថា ​ការ​បង្ហាញ​ឆន្ទៈ​គណបក្ស​ជំទាស់​ដូច្នេះ​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ឡើង​ពី​ពិភពលោក​ដែល​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ វិនិយោគ​និង​ ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស ​ដែល​មាន​កម្លាំង​នយោបាយ​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ជាប់​គាំង​ដោយ​សារ​តែ​វិវាទ​នៃ​លទ្ធផល​បោះឆ្នោត។

គណបក្ស​ជំទាស់​មិន​ទាន់​ចូលរួម​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​ សភា​និង​រដ្ឋាភិបាល​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ឡើយ​ទេ​ ក្រោយ​ពី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ការ​ស៊ើប​អង្កេត​រក​ យុត្តិធម៌​និង​ការណ៍​ពិត​នៃ​ការ​គៃ​បន្លំ​លទ្ធផល​បោះឆ្នោត​ជូន​ម្ចាស់​ឆ្នោត​ដោយ​គណៈកម្មាការ​ឯករាជ្យ​មួយ​មិន​បាន​កើត​ឡើង។​ គណបក្ស​ជំទាស់​បាន​អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ និង​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេស​កម្ពុជា​ជា​បន្ទាន់​ដើម្បី​បញ្ជៀស​បញ្ហា​វិបត្តិ​នយោបាយ​នេះ​កើត​ឡើង គឺ​ជួយ​តាម​រយៈ​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ​ជួយ​តាម​រយៈការ​កាត់​ឬ​ផ្អាក​ ជំនួយ​ផ្ទាល់​ដល់​រដ្ឋាភិបាល​ថ្មី​ ជួយ​ដល់​ការ​រារាំង​ផ្នែក​សេដ្ឋកិច្ច​ វិនិយោគ​និង​ ដោះស្រាយ​បញ្ហា​កម្ពុជា​ជា​ដើម។

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ ឥទ្ធិពល​អ.ស.ប. និង​សហគមន៍​អន្តរជាតិ​គឺ​ទាក់ទង​តែ​នឹង​បញ្ហា​សេដ្ឋកិច្ច ​និង​ជំនួយ​តែ​ប៉ុណ្ណឹង​ ទេ។

លោក​ពន្យល់​ថា៖ «ព្រោះ​អី​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ណា​មួយ​ មិន​ប៉ះពាល់​អ្នក​ស្រែ​ចម្ការ​ប៉ុន្មាន​ទេ​ វា​នឹង​ប៉ះពាល់​អ្នក​វិនិយោគ ​ជា​ពិសេស​អ្នក​វិនិយោគ​ធំៗ​តែ​ម្តង ​ហើយ​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​ ឬ​ជា​សមាជិក​រដ្ឋាភិបាល ​ដែល​គណបក្ស​ប្រជាជន​ពឹង​ផ្នែក​ដើម្បី​កម្លាំង​នយោបាយ​របស់​ខ្លួន​ហ្នឹង។​ អញ្ចឹង​បើ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​ពួគ​គាត់​ជា​អ្នក​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​ឈាន​មក​កិច្ច​ព្រម​ព្រៀង​ណា​មួយ»។

លោក​ថ្លែង​ទៀត​ថា៖ «ការ​ធ្វើ​បាតុកម្ម​ឬ​មួយ​ការ​បញ្ចេញ​មតិ​នៅ​ពេល​បច្ចុប្បន្ន​តាម​រយៈ​សរសេរ​ញតិ្ត​ ក្តី​គឺ​ជា​ការ​បង្ហាញ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​សហគមន៍​អន្តរជាតិ​ជា​ទូទៅ​ មិនមែន​សម្រាប់​តែ​ប្រទេស​១៨​ហ្នឹង​ទេ។​ ការ​បង្ហាញ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ទូទៅ​រឿង​ហ្នឹង​ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ប្រសិទ្ធិភាព​ជាង។​ ហើយ​ការ​បង្ហាញ​កម្លាំង​នៅ​ពេល​ បច្ចុប្បន្ន​នេះ​ប្រហែល​ជា​អាច​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ទៅ​ដល់​ការ​ជជែក​គ្នា​ប្រហែល​ជា​អាច​ឈាន​ទៅ​ដល់​ការ​ ព្រមព្រៀង​គ្នា​ណា​មួយ»។

រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​ត្រូវ​សហគមន៍​អន្តរជាតិ​ ទទួល​ស្គាល់​ដ៏​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ ​ដោយសារ​ថា ​គណបក្ស​ជំទាស់​ធ្វើ​ ពហិការ​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​៦៨​អាសនៈ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​នោះ​ ដោយសារ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ខ្លាំងក្លា​នោះ។ ​គណបក្ស​ជំទាស់​ក៏​បាន​ ចោទ​ថា ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​កើត​ចេញ​ពី​សភា​ដែល​មាន​គណបក្ស​តែ​មួយ​ ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស។

ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេស​ផ្តល់​ការ​នាំចេញ​ផ្នែក​សម្លៀកបំពាក់​ ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​ ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​វិវាទ​ បោះឆ្នោត​និង​ដោះស្រាយ​ដោយ​ការ​ពិភាក្សា​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស។

នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ លោក​ សម រង្ស៉ី ​និង​លោក ​កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​រ៉ាយរាប់​ ថា​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ខែ​កក្កដា​មិន​បាន​រៀបចំ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ ការ​មិន​ព្រម​បង្កើត​គណៈកម្មាការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​នាំ​ឲ្យ​កម្ពុជា​វិលទៅ​រក​ការ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ។​

ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​ជូនលោក​ អូបាម៉ា ​ដដែល​នោះ​ លោក​ សម រង្ស៉ី និង​លោក​ កឹម សុខា​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖ «ដោយ​ផ្អែក​តាម​ស្ថានការណ៍​ដែល​បាន​រៀបរាប់​ខាង​លើ ​យើង​ខ្ញុំ​ស្វែង​រក​ជំនួយ​ពី​លោក​ប្រធានាធិបតី​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ដែល​ ជា​មូលដ្ឋាន​គ្រឹះ​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​ បច្ចុប្បន្ន​សម្រាប់​ប្រជាធិបតេយ្យ​ពហុបក្ស​និង​ការ​អភិវឌ្ឍន៍​ជាតិ​របស់​យើង»។

មេដឹកនាំ​គណបក្ស​ជំទាស់​ទាំង​ពីរ​ក៏​បញ្ជូន​លិខិត​ដូច​គ្នា​នេះ​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​លទ្ធផល​ បោះឆ្នោត​ និង​អនុវត្ត​ឡើង​វិញ​ឲ្យ​បាន​ពេញលេញ​ចំពោះ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ថ្ងៃទី​២៣​ខែ​តុលារ​ឆ្នាំ​១៩៩១។​ ​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ដាក់​ជូន​មេដឹកនាំ​ ពិភពលោក​តាម​រយៈ​ស្ថានទូត​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ អង់គ្លេស​ លោក ​David Cameroon ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​បារាំង ​លោក​ Jean-Marc Ayrault ​ និង​លិខិត​និង​ស្នាម​មេដៃ​ជាង​២លាន​នាក់​ទៅ​កាន់​លោក​អគ្គលេខាធិការ​អ.ស.ប.​ បានគីម៊ូន​ផង​ដែរ។

លោក​បណ្ឌិត​ ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ និចហ្វិច ​បាន​អះអាង​ថា​ការ​ដាក់ញាតិ្ត​ ការ​ធ្វើ​បាតុកម្ម​នេះ​ជា​ការ​បន្ត​កន្ត្រាក់​ អារម្មណ៍​សហគមន៍​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ក្នុង​ការ​រំលឹក​បន្ថែម​ទៀត​ នូវ​អ្វី​ដែល​ជា​ការ​មិន​សុខចិត្ត​របស់​គណបក្ស​ជំទាស់​ទាក់ទង​នឹង​ដំណោះស្រាយ​ នៃ​វិវាទ​បោះឆ្នោត ​មុន​នឹង​ឈាន​ទៅ​រក​ការ​ដោះស្រាយ​អ្វី​ផ្សេង​ទៀត។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ទោះ​បី​ជា​មិនទាន់​បាន​លទ្ធផល​ភ្លាម​ តែ​នេះ​ជា​ការ​អង្រួន​ ជា​ការ​គោះ​ជួង ​ជា​ការ​កន្ត្រាក់​អារម្មណ៍ ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ កាន់​តែ​ខ្ពស់​និង​កាន់​តែ​ខ្លាំងក្លា​ឡើង»។

លោក​ពុទ្ធា ហង្ស ​បាន​បន្ថែម​ថា​ ទោះ​ជា​ការ​តវ៉ា​ដោយ​អហិង្សា​ និង​សកម្មភាព​ បង្គ្រាប​របស់​អាជ្ញាធរ​មិន​សូវ​ពុះ​កញ្ជ្រោល​ដូច​ការ​បោះឆ្នោត​មុន​មែន​ តែ​បញ្ហា​ កំពុង​តែ​ក្តៅ​គគុក​នៅ​ឡើយ​ ដែល​លោក​ទទូច​ថា​ អ្នក​នយោបាយ​ត្រូវ​តែ​យក​ ចិត្ត​ទុក​ដាក់​ ហើយ​ចាំ​បាច់​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

8 Responses to "អ្នក​វិភាគ៖ បាតុកម្ម​ប្រឆាំង​ទទួល​ចំណាប់​អារម្មណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស"

  1. លទ្ធផលដែលគួរមិនអោយជឿបាន និង ធ្វើអោយ ហ៊ុន សែន លែងបានដេកលក់ទៀតហើយនោះ គឺ កម្លាំង

    ប្រជាពលរដ្ធ បានកើន ឡើង យ៉ាងគំហុកទ្វេរដងថែមទៀត ពីទូរទាំងប្រទេស ។ ចាំមើលចុះ នឹង ????????????????????

    នេះបើតាមការស្ទង់មតិ ចំពោះទឹកចិត្តប្រជាពលរដ្ធនិងមន្ត្រីរាជការទូរទាំងប្រទេស ដែល យើងទទួលបាន ។

  2. បរិមី ព្រ:វិហារ says:

    តាមរយះសំឡេងសន្លឹកឆ្នោតគឹបានឆ្លុះបញ្ចាំងនូវតថភាពជាក់ស្តែងនិងតំរូវការរបស់ប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ហើយ ការព្យាយាមដណ្តើមអំណាចក្រៅប្រពន្ធ័បោះឆ្នោតមិនអាចទៅរួចទេ ។ សម្តេចហ៊ុន សែន និងគណះបក្សប្រជាជនដឹកនាំប្រទេសឆ្លងកាត់សភាពការណ៌មហាលំបាកស្មុគស្មាញដែលកម្ពុជាបានជួបប្រទះប្រកបដោយជោគជ័យ ដូចជាដំណាក់កាល 1979-1983, 1983-1987, 1987-1991, 1991-1997, 1998-2003 ជាដើម។ គណបក្សប្រជាជនយល់ច្បាស់ថា គ្មានការច្បាស់ប្តូរនិងកែទំរង់សីុជំរៅទេនឹងត្រូវស្លាប់ ហើយការផ្លាស់ប្តូរនិងកែទំរង់ដោយគ្មានមូលដ្ឋានច្បាស់លាស់ទេនឹងជួបនូវវិបតិ្តសង្គមធ្ងន់ធ្ងរមិនខាន ។ ដូចនេះជំរើសល្អ គឹត្រូវតែអនុវត្តកំណែទំរង់មួយដែលរក្សារបានស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៌សេដ្ឋកិច្ច ដោយកំចាត់អំពើពុករលួយ បង្រួមគន្លាតរវាងអ្នកក្រីក្រនិងអ្នកមាន យុតិ្តធម៌សង្គមត្រូវតែលើកកំពស់ជាអតិប្បរិមា ត្រូវជំរុញធនធានជាតិច្រើនបំផុតជួយអ្នកក្រីក្រជាដើម ។ល។ យើងសង្ឈឹមនិងជឿជាក់ថា ក្នុងកាលះទេសះនេះ គ្មានបក្សណា និងថ្នាក់ដឹកនាំណាអាចធ្វើបានជោគជយ័ក្រៅពីគណបក្សប្រជាជននិងសម្តេចហ៊ុន សែន នោះទេ សូមជួយលើកទឹកចិត្តឱយគាត់ដឹកនាំកំណែទំរង់ថ្មីនេះ ឱយបានជោគជ័យ!!

  3. អ្នកមែន! says:

    លោក កឹម សុខា បន្តថា ក្រុមការងារ​គណបក្ស​ជំទាស់​មួយ​នេះ និង​បន្ត​ប្រមូល​ស្នាម​មេដៃ អ្នកគាំទ្រ​ឲ្យបាន​ជិត​៤​លាន ពេល​នោះ​សហគមន៍ជាតិ និង​អន្តរជាតិ នឹង​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ណា​ជា​ឈ្នះ​ការបោះឆ្នោត ។
    ……………………………………………………………………………………………………….
    ប្រសិនបើប្រជាពលរដ្ឋជឿសំដីម្សៀកឹម សុខាទៀតនោះ៖
    ១.បើបុរស នឹងមានឈ្មោះថាអាវែក គេស៊ីក្រោមភ្នែក នៅភ្លើមិនដឹងអី។
    ២.បើស្រ្តី នឹងផើមអត់ប្ដីព្រោះជឿសំដីប្រុសព្រានបោកប្រាស់។

    .

  4. Kon Khmer says:

    ធម្មតាកំពូជចោរ វានៅតែចោរដដែល ទោះជាវាខំស្រែកថា វាឈប់ធ្វើចោរទៀតហើយ។ឆ្កែវានៅតែឆ្កែ ដដែលហ្នឹង វាមិនអាចក្លាយជាសត្វឆ្មាបានទេ។យ៉ាងណាមិញ គណបក្សប្រជាជន ក៏ដូចជាលោកហុ៊នសែនដែរ ធ្វើជាឆ្កែយួន វានៅតែឆ្កែយួនជារៀងរហូតហ្នឹង វាមិនអាចងើបចេញឬឈប់ធ្វើឆ្កែកញ្ជះយួនបានឡើយ…!
    ដូចនេះ ហុ៊ន សែន បានកាន់អំណាចដោយសារតែអំពើទុច្ចរិត បោកប្រាស់ លួចបន្លំ ប្លន់ ទាំងអស់ គឺរាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ…!?

  5. country student says:

    Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.

    Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.

  6. Great 7 says:

    Anh chous ARCH chanh Kbal mer ah:

    1. Khmer Family
    2 serey
    3. p.p

    4.បរិមី ព្រ:វិហារ

    5. អាឆ្កួត

    6. chemreun roath

  7. បរិមី ព្រ:វិហារ says:

    Country student! I believe that we share a similar vision is to achieve the fairness, justice and equity society of Cambodia. However, we have definitely had different strategies. With suitable, measurable, achievable, reasonable and timely strategies whereby maintaining good political stability and economic growth, thus people continue to enjoy peace and development. Without these sound strategies our mission to reach the said vision will absolutely felt and at the same time it may loss a great energy and it may also bring people and nation towards destruction. Don’t just try to look everything around you are all very darks and blacks, you can look at some positive images and get this great opportunity to push for changes and reforms as we wanted. We can push this change that we wanted sooner rather than later, but it should be smoothly and steadily achieved, thus we will accomplish our vision!

  8. មាតុភូមិខ្ញុំ says:

    គណបក្ស​ប្រជាជន​កំពុងតែ​ប្រឈម​នឹង​សេចក្តី​អាម៉ាស់​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​រដ្ឋសភា​និង​រដ្ឋាភិបាល​ឯក​បក្ស​គ្មាន​ការគាំទ្រ​ពេញលេញ​ពី​សហគមន៍​អន្តរជាតិ​។ ជាក់ស្តែង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហ​ភាព​​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ព្រមទាំង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ភាគច្រើន​មិន​អបអរ​រដ្ឋសភា និង​រដ្ឋាភិ​បាល​តាមបែប​កុ​ម្មុយ​និ​ស្ត​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នោះឡើយ​។