CCIM​ ​បើក​វេទិកា​សាធារណៈ ស្តីពី​សុខភាព សុវត្ថិភាព និង​​សន្តិសុខ​របស់​កម្មករ​រោង​ច​ក្រ​កាត់ដេរ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com

វេទិកាស្តីពីសុខ​ភាព សុវត្ថិ​ភាព និង​សន្តិ​សុខ​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ (រូបថត ពេជ្រ សុធារី)

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ CCIM នៅថ្ងៃ​ទី​២៧ខែតុលា​នេះ បាន​​​បើក​​វេទិកា​​ផ្លាស់​ប្តូរ​ព័ត៌មាន​​​ ស្តីពី​«​សុខភាព សុវត្ថិភាព និង​សន្តិសុខ​របស់​កម្មករ​រោង​ច​ក្រ​កាត់​​ដេរ​» នៅ​រាជធានី​ភ្នំពេញ ដែល​​មាន​មន្ត្រី​ពាក់ព័ន្ធ​និង​កម្មករ​ចូលរួម ដើម្បី​រិះរក​អនុ​សាសន៍ ជំរុញ​​ឲ្យ​មាន​​លក្ខខណ្ឌ​​ការងារ​ប្រសើរ​ក្នុង​សង្វាក់​ផលិតកម្ម វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។​

​វេទិកា​សាធារណៈស្តីពី​«​សុខភាព សុវត្ថិភាព និង​សន្តិសុខ​របស់​កម្មករ​រោង​ច​ក្រ​កាត់ដេរ​» ​ធ្វើឡើង​ពី​ម៉ោង ៨:០០ ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ នៅ​ការិយា​ល័យ​​មជ្ឈ​មណ្ឌល​​អប់​រំ​​ច្បាប់​​​សម្រាប់​សហគមន៍​ CLEC ស្ថិតនៅក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

វេទិកា​នោះ មាន​អ្នកចូលរួម​ពីសំណាក់​ កម្មករ កម្ម​ការ​នី មន្ត្រី​តំណាង​មកពី​ក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ តំណាង​មក​ពី​សមាគម​រោងចក្រ​កាត់ដេរ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់​ព័ន្ធ ប្រមាណ​១៥០​នាក់។​

​កាលពី​ថ្ងៃអាទិត្យ ទី​២០​ ​ខែតុលា CCIM បាន​បើក​វេទិកា​សាធារណៈ​ដូច​គ្នា​នេះ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ កម្មករ​-​កម្មការិនី​រោងចក្រ​​កាត់ដេរ បាន​លើកឡើង​ថា បញ្ហា​សុខភាព សុវត្ថិភាព និង​សន្តិសុខ​ការងារ នៅ​តែ​ជួប​បញ្ហា​ប្រឈម ខណៈ​ប្រាក់​ឈ្នួល​កម្មករ​នៅ​មាន​​​កម្រិត​ទាប ដែល​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់គ្រាន់​។​
​ ​
សរសរមកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles