ភាពយន្ត​ឯកសារ​បង្ហាញ​ពី​ការបណ្តេញ​ចេញ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចាំង​ថ្មី​ទៀត​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​ខ្សែភាពយន្ត​ឯកសារ​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​ជនរ​ង​គ្រោះ ពី​ការបណ្តេញចេញ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ចំណងជើង​ថា (​សូម្បី​តែ​បក្សី​ក៏​ត្រូវការ​សម្រុក ) នឹង​ដាក់​បញ្ចាំង​ជាថ្មីទៀត នៅ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ ។  

​ភាពយន្ត​ឯកសារ​នេះ មាន​រយៈពេល​៧០​នាទី ដឹកនាំ​រឿង​ដោយ​ជនជាតិ​បារាំង គឺ​អ្នកស្រី Christine Chansou និង​លោក Vinent Trintignant Corneau ។ខ្សែរភាពយន្តដែលមានចំណងជើង​ថា (​សូម្បី​តែ​បក្សី​ក៏​ត្រូវការ​សម្រុក) បានបង្ហាញ​ពី​សកម្មភាព​ពិត​នៃ​ការបណ្តេញចេញ ដោយ​បង្ខំ​នៅកម្ពុជា ពិសេសសហគមន៍បឹងកក់ ដែល​ខ្សែភាពយន្ត​នោះ បាន​ផ្តិត​យក​សកម្មភាព​សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វ​ន្នី មក​ធ្វើជា​តួ​ឯក​​សំខាន់  ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិត​ភា​ពពិត នៃ​ការប្រឆាំង​និង​ការបណ្តេញចេញ ក្នុងប្រទេស​កម្ពុជា​។​

ក្នុង​​ខ្សែភាពយន្ត​នេះ ក៏​បាន​បង្ហាញ ពី​ការប្តេជ្ញាចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​រងគ្រោះ ក្នុង​ការការពារ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​របស់​ខ្លួន​។​

 ខ្សែភាពយន្ត​ដដែល ក៏​បាន​បង្ហាញ​ឲ្យ  ពី​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា ដូចជាដីធ្លីនៅ​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង ការបង្ក្រាប​ដោ​យ​ហិង្សា​នៅ​តំបន់​បុរី​កីឡា  ទំនាស់ដីធ្លីនៅ​ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​មួយចំនួនទៀត ។​

ខ្សែភាពយន្ត​នោះ​ បង្ហាញ​ពីភាអង់​អាច​របស់​ប្រជាពលរដ្ឋ ដែល​ព្យាយាម ការពារ​ដីធ្លី​របស់​ពួកគេដោយ​ប្រើ​ដំបង និង​ដុំថ្ម ប្រឆាំង ជាមួយ​កាំភ្លើង​របស់​សមត្ថកិច្ច​ជាដើម​។​

​ខ្សែភាពយន្តចំណងជើង​ថា (​សូម្បី​តែ​បក្សី​ក៏​ត្រូវការ​សម្រុក) បង្ហាញ​ពី​ការបណ្តេញ​ចេញ​នៅ​កម្ពុជា​នេះ ក៍​បាន​ចាក់​បញ្ជាំង​នៅ​ប្រទេស មួយចំនួន​លើ​ពិភពលោក  ដែល​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ ដូចជា សហរដ្ឋ​អា​មេ​រិក បារាំង សហភាព​អឺរុប​និង​បណ្តា​ប្រទេស​មួយចំនួ​ន​ទៀត ។ 

​តាមរយៈ​សកម្មភាព​នេះ ធ្វើឲ្យ​ស្ត្រី​តំណាង​អ្នក​ភូមិ​បឹងកក់​អ្នកស្រី​ទេព វ​ន្នី ទទួលបាន​ពានរង្វាន់​ផ្ទួនៗ ដូចជា​ពានរង្វាន់ មេអំបៅ​មាស និង​មួយ​ទៀត ជា​ពានរង្វាន់​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ថា ស្ត្រី​ភាពជា​អ្នកដឹកនាំ​ពិភពលោកជាដើម ។​

​ខ្សែភាពយន្ត​នេះ ន​នឹងត្រូវ​បញ្ចាំង​ឡើងវិញ នៅក្នុង​សកល​វិទ្យាល័យ​ខេមរៈ រាជធានី​ភ្នំពេញ នៅ​ម៉ោង​៤រសៀល​ថ្ងៃ​អាទិត្យ​ទី​២៧​ខែ​តុលា​នេះ​៕​

សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

12 Responses to "ភាពយន្ត​ឯកសារ​បង្ហាញ​ពី​ការបណ្តេញ​ចេញ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចាំង​ថ្មី​ទៀត​​"

  1. ngor heaw says:

    ​ខ្ញុំ​គិតថា ភាពយន្ត​ឯកសារ​បង្ហាញ​ពី​ការបណ្តេញ​ចេញ​នៅ​កម្ពុជា​ ​និយាយអំពីការបណ្តេញ​ចេញ​​ពីរាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំ 1975 ។

  2. colab says:

    អ្នកដែលបញ្ចាំង​ភាពយន្ត​ឯកសារនេះ គេ​និយាយ​តែ​រឿង​តូចតែប៉ុណ្ណោះ គេ​មិននិយាយ​ពីរឿងធំ​ និងសំខាន់​នោះទេ.

  3. ASEAN says:

    ជូន colab, ចូរស្រមៃមើល ប្រសិនបើអ្នកគ្មានសំណាង ហើយកើតក្នុងគ្រួសារអ្នកក្រីក្រ និងត្រូវគេបណ្តេញចេញពីលំនៅឋាន ដោយគ្មានការយល់ព្រមពីអ្នក និងគ្មានការផ្តល់លំនៅឋានថ្មី ដែលអ្នកអាចប្រកបរបរចិញ្ចឹមជីវិតបានធម្មតា ដូចមុនពេលអ្នករស់នៅទីកន្លែងចាស់ តើគ្រួសារនិងរូបអ្នកនឹងត្រូវជួបការលំបាកប៉ុណ្ណា? ដូចជាកូនឬខ្លួនអ្នកមានជំងឺធ្ងន់ហើយផ្ទះត្រូវរុះរើបណ្តេញចេញដោយបង្ខំតើអ្នកលំបាកនិងមានកំហឹងប៉ុណ្ណា? សួរថាអ្នកឬគ្រួសារអ្នកធ្លាប់ភ្លក់ការលំបាកកំឡុងពេលជម្លៀសនៃរបបខ្មែរក្រហមដែរឬទេ?

  4. ជា ស៊ីម says:

    យោបលល្អ សូមគាំទ្រ! Good comments I support yours!

  5. Anonymous says:

    Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.

    Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.

  6. country student says:

    Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.

    Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.

  7. colab says:

    Mr. ASEAN, the different I want to say:
    – Evacuation in 1975 was made as a punishment. It was in the whole country.
    – Evacuation of a small group at Beoung Kok is made for the development of the country.

  8. Neak ta says:

    The goverment has already asked them to move, because that property belongs to government and the city needs it for the development. The government has provided them the different place to live, but they did not want to move, because of the opposition party was behid them and pushed them to against the government.

  9. Sva watpnom says:

    បើអោយគេចេញហើយអោយតម្លៃគេត្រឹមត្រូវនរណាថាអី តែនេះសឹងនឹងថាយកទទេទៅហើយ។អាងអំណាច,អាងចុងកាំភ្លើងនេះជាការធម្មតារបស់ពួកទមិឡទៅហើយ។

  10. ការពិត says:

    ត្រង់មេៗគណបក្សប្រជាជនម្នាក់ៗយកដីផ្ទះរដ្ឋរាប់មិនអស់មកធ្វើជាសម្បត្តិរបស់ខ្លួនមិនថាផង
    ចំណែកប្រជាពលរដ្ឋក្រីក្រគាត់សុំតែម៉ារស់ៗផ្ទះមួយក្រវិចសោះដោះស្រាយមិនចេញ។បើសិន
    ជាទិញដីឬផ្ទះពួកគាត់ក្នុងតំលៃសមរម្យទៅវាចប់រឿងបាត់ទៅហើយផ្ទុយទៅវិញបើមិនចង់ទិញទេ
    ចែកដីឲ្យគេឲ្យធំៗបន្តិចទៅសំរាប់ពួកគាត់ប្រកបរបរកសិកម្មដាំដុះបាន។

  11. ហួសចិត្តនឹងអ្នកដែលឃើញលាមក ហើយ នៅតែយល់ថាជាផ្កា ។ អ្វីដែលគួរពិបាកបំផុត គឺ មនុស្សដែល ធ្វើពុតជាដេកនេះហើយដែលគេពិបាកដាស់នោះ តួយ៉ាងដូចអ្នកដែល មានភ្នែកភ្លឺដែរ តែ ប្រឹងខំត្រដរធ្វើជាខ្វាក់មើលមិនឃើញ មានត្រចៀកស្តាប់លឺច្បាស់ដូចគេដូចអែង តែ ធ្វើពុតជាថ្លង់ ដូច Colab , Ngor Heaw , បារមី ព្រះវិហារ , Chamrean Roth , ។ល។ និង។ល។ ជាដើម ។

  12. ASEAN says:

    To colab & Neak Ta,
    I think both of you never know what is the proper policy and procedure for Involuntary Resettlement (or involunatary land acquisition and relocation of housing) which most democratic countries (even in some communist countries like Vietnam and China) have been applied for any development project. Please remember that the principal of development project of a country in this modern day it must be benefited to alls, not just to developers or majority of people but will also benefit to affected minority group who used to live in the place. The relocation is unavoidable, but the hurt can be avoided, people affected should be at least as well off after resettlement as they were before. Generally, to restore the economic and social base, people losing livelihood need three things: compensation for lost assets and income; transfer and relocation assistance; and help to rehabilitate and restore their lives. These three things is called Compensation at replacement cost rate. The rate of Replacement cost are equal to market costs plus transaction costs.
    So the question is: did pople of Beoung Kok recieve the compensation at replacement cost or not? As we knew, they had recieved only a tiny compare to the market rate.
    Hope all of you will have some insight about compensation for development project and will avoid such a force relocation if you hold a power.
    Please tell me have you ever heard any suffering from development project (such as Olyimpic Stadium where used to be in the middle of Phnom Penh) during our Great King Sihnaouk as we had today’s regime?