ស្ថានទូត​អាមេរិក​រៀបចំ​វេទិកា​ពិភាក្សា​នៅ​ថ្ងៃស្អែក ដើម្បី​លើកកម្ពស់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​​

ដោយ៖​ ​តាំង វី​ដា​​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​នឹង​រៀបចំ​វេទិកា​ពិភាក្សា​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ វេលា​ម៉ោង ៨​ព្រឹក នៅ​សណ្ឋាគារ ​Himawari នា​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​សិក្ខាកាម​យល់ដឹង​ពី​ទិស​ដៅ​ថ្មីៗ ដែល​កំពុង​មាន​ឡើង​សម្រាប់​ទីផ្សារ​ការងារ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត ចេញផ្សាយ​នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា​នេះ ឲ្យដឹង​ថា​វេទិកា​នេះ ក៏​មាន​គោលបំណង​ចែករំលែក​ព័ត៌មាន និង​ទស្សនៈ​យល់ឃើញ​ពី​សារៈសំខាន់​នៃ​ការអប់រំ បច្ចេកទេស និង​ការអប់រំ​វិជ្ជាជីវៈ​ដែល​មាន​គុណភាព​ខ្ពស់ និង​ដើម្បី​លើកកម្ពស់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស តាមរយៈ​ភាពជា​ដៃគូ​ក្នុង​ចំណោម​ស្ថាប័ន​អប់រំ និង​ជាមួយ​ក្រុមហ៊ុន​ជំនួញនានា​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បន្តថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក William E. Todd នឹង​ថ្លែង​សុន្ទរកថា​បើក​វេទិកា ដោយ​មាន​វាគ្មិន តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ សាកលវិទ្យាល័យ​នៅ​កម្ពុជា សាកលវិទ្យាល័យ​របស់​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ និង​ធនាគារ​ពិភពលោក​ចូលរួម​ផង​ដែរ​៕

សូមសរសេរមកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
 

 

What Next?

Recent Articles

One Response to "ស្ថានទូត​អាមេរិក​រៀបចំ​វេទិកា​ពិភាក្សា​នៅ​ថ្ងៃស្អែក ដើម្បី​លើកកម្ពស់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​​"

  1. jo hart says:

    can I join this seminary if I am a students? I really want to know how American people do? how about they school ? how about their methods of education.