​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​៖ ឈូក បណ្ឌិត ទំនង​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​​

ដោយ៖​ ​ថុល ស្រី​លក្ខណ៍​ និង ដួង សុខា​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ទំនង​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​។​

​ការ​បង្ហើប​ឲ្យដឹង​របស់​មន្ត្រី​ជាន់ខ្ពស់ ​ក្រ​សួង​មហាផ្ទៃ​រូបនេះ ​កើត​ទ្បើង​ពីរ​ថ្ងៃ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម ​តុលាការខេត្ត​ស្វាយរៀង ដោយ​ផ្តន្ទាទោស​កំបាំងមុខ​លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​១៨​ខែ ពី​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​ ទៅ​លើ​កម្មការិនី​រោងចក្រ​បីនាក់ នៅ​ខេត្ត​ស្វាយរៀង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​។ សាលាឧទ្ធរណ៍​ក៏បាន​បង្គាប់​ឲ្យសមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនដៃដល់​ មក​ដាក់ពន្ធនាគា​រ​ផងដែរ​។​

​លោក ខៀវ សុភ័គ បន្តថា អាជ្ញាធរ​កម្ពុជា​បាន​ទាក់ទង​អាជ្ញាធរ​វៀតណាម​រួច​ហើយ ដើម្បី​ស្វែងរក​ពិរុទ្ធជន​រូបនេះ​ ៖ "លឺថា នៅវៀតណាម ហើយក៏កំពុងសហការជាមួយគេដែរ បើនិយាយ​មែន​ទែន​ ពាក្យសំដីហ្នឹង​យើងក៏បញ្ជូនទៅ​ ដើម្បីសួរ តែបើនៅវៀតណាម​មែន​ មិននេះទេ ឲ្យតែច្បាស់នៅវៀតណាម​ ក្នុងបណ្ដា​ប្រទេស​ទាំងអស់​ យើងឃើញ​ថា​ការចាប់​ជនល្មើស​ពីវៀតណាម​មានលក្ខណៈងាយ​ស្រួល​ជាងគេ​ " ។

​ចំណែក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធិ គ្រាន់តែ​បង្ហើប​ថា សមត្ថកិច្ច​បាន​ដឹង​ពី​កន្លែង​លាក់ខ្លួន​លោក ឈូក បណ្ឌិត ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ទីតាំង​ជាក់លាក់​ទេ ដោយសារ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​នៅឡើយ​។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស ​នៃ​អង្គការលីកាដូ លោក អំ សំអាត យល់ថា បើ​លោក ឈូក បណ្ឌិត កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​មែន ហើយ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ចាប់ខ្លួន​ជនល្មើស ​មក​ផ្តន្ទាទោស​នោះ វា​ជា​ការងាយស្រួល​បំផុត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ​៖ "តាមពិតទៅ វៀតណាម និងកម្ពុជា ជាមិត្តភក្តិដល់​ល្អ​និង​គ្នា ប្រសិនជាដោយសារតែគេចទៅនៅវៀតណាម ហើយប្រទេសកម្ពុជាថាអ្នកនោះជាជនដែលត្រូវប្រព្រឹត្តបទល្មើស ហើយត្រូវតុលាការកម្ពុជាផ្តន្ទាទោស នោះធ្វើកិច្ចសហការ អាច​បញ្ជូនមកកម្ពុជា ដើម្បីទទួលទោសតាមផ្លូវច្បាប់បាន"។

​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​ចំនួន បាន​រិះគន់​និទណ្ឌភាព​ដែល​នៅតែ​កើតមាន​នៅ​កម្ពុជា ដោយសារ​ជនល្មើស​នៅតែ​មាន​សេរីភាព​ដើរហើរ​នៅ​ទ្បើយ និងថាជនដៃដល់ ​ទំនងជា​មាន​អ្នកនយោបាយ​មាន​អំណាច ​នៅ​ពីក្រោយ​ជនដៃដល់ ដែល​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​មិន​ហ៊ាន​ចាប់​ខ្លួន​គាត់​៕

សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

4 Responses to "​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​៖ ឈូក បណ្ឌិត ទំនង​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម​​"

  1. Anonymous says:

    វាពួនលាក់មុខនៅក្នុងសំឡុយម៉ែនសំអនឯណោះទេ……………………………………

  2. ភ្នែកទោល says:

    អាអ្នកដឹកនាំដែលអសមត្ថភាពដូចអាខ្វាក់គួរតែចុះចេញពីអំណាច គ្រាន់តែអាឈូកបណ្ឌិតម្នាក់
    ប៉ុណ្ណឹងចាត់ការមិនកើត នេះហើយដែលហៅថាបក្សពួកនិយមនិងគ្រួសារនិយម បើអ្នកដទៃមើល!
    ២៤ម៉ោងមិនទាន់ផងបើមិនខ្នោះហើយចូលគុកព្រៃសមុនចេញដីការទៅទៀត។

  3. 23 October says:

    Come on man(ខៀវ សុភ័គ ). Viet Nam was your friend!!!

  4. Chourn says:

    This crime case is involved deeply with the politics of current cambodian gov. if the gov. has a real political will, Chuk Bandit will be brought into justice within minutes. So if the current gov. still ignores the victim’s justice a long journyed politics of the CPP will be no longer for sure.