សុខ ខេមរា
07 វិច្ឆិកា 2013
វីអូអេខ្មែរ

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
វ៉ាស៊ីនតោន — ទោះជាសាលាឧទ្ធរណ៍បានតម្កល់សាលក្រមតុលាការសាលាដំបូងឲ្យលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតជាប់ឃុំមួយឆ្នាំនិងពិន័យជាទឹកប្រាក់ខ្លះ ពីបទបាញ់ប្រហារកម្មករបីនាក់ឲ្យរងរបួសធ្ងន់មែន តែក្រុមមន្ត្រីសិទ្ធិបានដាក់ សំណួរទៅលើការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដោយសារតែគ្មានការចាប់ខ្លួន គ្មានការចោទប្រកាន់ថ្មី និងគ្មានការដាក់ទោសបន្ថែមទៅលើបទល្មើសធ្ងន់ធ្ងរនេះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិខ្លះបានអះអាងថា សាលាឧទ្ធរណ៍គួរចោទប្រកាន់ឈូក បណ្ឌិតពីបទប៉ុនប៉ងមនុស្សឃាត និងគួរចាប់ខ្លួនឈូក បណ្ឌិត មកកាត់ទោសចំពោះការបាញ់កម្មកររោងចក្របីនាក់ឲ្យរបួសធ្ងន់ធ្ងរនោះ ដោយនិយាយថា ការបណ្តោយឲ្យឈូក បណ្ឌិតគេចខ្លួន ហើយនៅតែសម្រេចថា ជាការរាកៃកាំភ្លើងនោះគឺជាសញ្ញាដែលការពារជនល្មើសមិនឲ្យមានទោសនិងជា សញ្ញាដែលគ្មានឆន្ទៈធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលត្រូវគេចាត់ទុកថា គ្មានទំនុកចិត្តពីប្រជាពលរដ្ឋ។
លោកហ៊្វីល រ៉ប៊ឺតសុន នាយករងអង្គការសិទ្ធិមនុស្សយូមែនរ៉ៃវ៉ចប្រចាំតំបន់អាស៊ី បានថ្លែងថា ជារឿងជាក់ស្តែងណាស់ដែលថា ទំនាក់ទំនងរបស់ឈូក បណ្ឌិតនិងមន្ត្រីរដ្ឋាភិបាលធ្វើឲ្យគាត់រួចខ្លួនពីផ្លូវច្បាប់។
«ប្រព័ន្ធយុត្តិធម៌កម្ពុជានិងប្រព័ន្ធនយោបាយកម្ពុជាបានធ្វើឲ្យឈូក បណ្ឌិតរួច ខ្លួនស្ងាត់ៗ តាមវិធីសមរម្យមួយ។ រឿងនេះបង្ហាញឲ្យឃើញថា វប្បធម៌គ្មានទោសពៃរ៍កំពុងរស់រានក្នុងប្រទេសកម្ពុជាយ៉ាងល្អ។ រឿងនេះលើកឡើងអំពីសំណួរជាមូលដ្ឋាននានាអំពីនីតិរដ្ឋក្នុងប្រទេសកម្ពុជាដែលថា ប្រសិនបើ ខ្ញុំជារដ្ឋាភិបាលផ្តល់ជំនួយកម្ពុជា ខ្ញុំបារម្ភណាស់អំពីករណីនេះ ដែលគ្មានលទ្ធភាពផ្តល់យុត្តិធម៌ជូនដល់ពលរដ្ឋនៅឯជនបទ»។
ប្រតិកម្មដូចនេះកើតឡើងក្រោយពេលដែលសាលាឧទ្ធរណ៍កាលពីថ្ងៃច័ន្ទបានតម្កល់សាលក្រមតុលាការខេត្តស្វាយរៀងឲ្យឈូក បណ្ឌិតជាប់គុក១ឆ្នាំពីបទថា រាលកៃកាំភ្លើងធ្វើឲ្យរបួសកម្មករបីនាក់ និងពិន័យជាបា្រក់ជិត១ម៉ឺនដុល្លារ។
លោករ៉ុប៊ឺតសុនបានស្តីបន្ទោសថា ការសន្យារបស់រដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលក្រុមប្រទេសផ្តល់ជំនួយនិងចង់បានយ៉ាងខ្លាំងនោះ គឺបង្ហាញ ថា គ្មានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ទេ ជាក់ស្តែងការកាត់ទោសឈូក បណ្ឌិតនេះ។
«រដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀតបង្ហាញពីការគ្មានការចាប់អារម្មណ៍អំពីការកែទម្រង់ទេ។ តែរដ្ឋាភិបាលចាប់អារម្មណ៍ក្នុងការរក្សាអំណាចដល់ក្រុមមន្ត្រីខ្លះ ហើយមន្ត្រីទាំងនោះកាន់តែមានឆន្ទៈក្នុងការរំលោភសិទ្ធិមនុស្ស។ រឿងនេះមានន័យថា ពួកនៅតែកាន់អំណាចដដែល»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាហុក បានអះអាង ថា សាលាឧទ្ធរណ៍ខកខានក្នុងការបំពេញកិច្ចការរបស់ខ្លួន។
«ទី១គឺទាក់ទងទៅនឹងរឿងដែលថា ថ្វីបើសាលាឧទ្ធរណ៍បានដឹងជាមុនថា ឈូក បណ្ឌិតប្រាកដជាមានបទល្មើស បានប្រព្រឹត្តបទល្មើស តែសាលាឧទ្ធរណ៍នៅតែសម្រេចបង្វិលឲ្យទៅសាលាដំបូងវិញហ្នឹង។ ការសម្រេចបែបនេះបានបង្ហាញច្បាស់ហើយថា សាលាឧទ្ធរណ៍ហ្នឹងរកឃើញបទល្មើសថា ឈូក បណ្ឌិតបានប្រព្រឹត្តបទល្មើស តែនៅពេលនោះសាលា ឧទ្ធរណ៍បានខកខានមិនបានធ្វើការឃុំខ្លួនឈូក បណ្ឌិតដើម្បីឲ្យមានលទ្ធភាពឲ្យមានការនាំខ្លួនឈូក បណ្ឌិតយកមកបើកសវនាការទេ។ នេះចំណុចទី១។ ចំណុចទី២ យើងឃើញថា ឈូក បណ្ឌិតនៅមានលទ្ធភាពច្រើនក្នុងការគេចខ្លួន»។
លោកអះអាងថា ការតាំងចិត្តរបស់រដ្ឋាភិបាលកាលពី៨ឆ្នាំមុនអាចធ្វើបានដូចជារឿងលោកហេង ពៅ អតីតស្នងការប៉ូលិស ត្រូវគេតាមចាប់ខ្លួនពីប្រទេស ម៉ាឡេស៊ី ដោយសារបទល្មើសឧក្រិដ្ឋកម្មមួយចំនួន ហើយលោករ៉ុង ឈុន និងលោកប៉ាង ងួនទៀង សកម្មជនលេចធ្លោក្នុងប្រទេសដែលជាប់ចោទពីបទរិះគន់រដ្ឋាភិបាលរឿងព្រំដែនកាលពីឆ្នាំ២០០៥ ត្រូវចាប់ខ្លួនមួយរយៈ ពីបន្ទាយមានជ័យនិងពីទល់ដែនប្រទេសឡាវនិងខេត្តស្ទឹងត្រែងជាដើម។ ហើយលោកបញ្ជាក់ថា ហេតុអ្វីរដ្ឋាភិបាល និងអាជ្ញាធរមិនអាចធ្វើបានក្នុងករណីលោកឈូក បណ្ឌិត? នេះជាការមួយដែលលោកអះអាងថា ជាការខកចិត្ត។
លោកនី ចរិយាបានអះអាងបន្ថែមថា រឿងនេះជាការដែលវប្បធម៌គ្មានទោសពៃរ៍ នៅតែកើតឡើងបន្តនិងជាការដែលគា្មនការទុកចិត្តថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌អាចធ្វើឲ្យប្រជាពលរដ្ឋជឿជាក់បាន។
«អ្នកមាន អ្នកមានអំណាច អ្នកមានខ្នងគឺត្រូវរួចខ្លួន ប៉ុន្តែអ្នកដែលគ្មានអំណាច ប្រជាជនសាមញ្ញ ទោះបីខុសក្តី ត្រូវក្តី ឲ្យតែមានការចោទប្រកាន់ត្រូវតែ ជាប់ពន្ធនាគារ ដូចជាអ្នកស្រីយ៉ោម បុប្ផាជាដើម»។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានប្រៀបធៀបសំណុំរឿងលោកស្រីយ៉ោម បុប្ផា អ្នកភូមិ បឹងកក់ដែលគ្រាន់តែតវ៉ារឿងការបណ្តេញចេញដោយបង្ខំ ត្រូវចាប់ដាក់គុកយ៉ាងយូរ ដោយគ្មានការដោះលែង តែសំណុំរឿងឈូក បណ្ឌិតបាញ់កម្មករ ត្រូវ កាត់ទោសឲ្យជាប់គុក១ឆ្នាំ ហើយមិនត្រូវបានចាប់ខ្លួនមកដាក់គុកទៀត។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះមិនបានផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះទេ។
«បើយើងពិនិត្យមើលភាពអត្តនោម័ត សត្យានុម័តរបស់លោកឈូក បណ្ឌិតគួរណាស់តែចោទពីបទប៉ុនប៉ងមនុស្សឃាត ពីព្រោះយើងឃើញថា ជនរងគ្រោះបីនាក់នៅកន្លែងផ្សេងគ្នា ហើយត្រូវបាញ់ឱ្យរបួសធ្ងន់ធ្ងរទាំងបី ដូច្នេះបើថា ជាការបង្ករបួសស្នាមដោយអចេតនាទាល់តែកាំភ្លើងរបស់គាត់ នៅក្នុងចង្កេះមិនបានដកយកមកបាញ់ហើយវារៀលកៃ ប៉ុន្តែនេះគាត់ដក យកមកបាញ់គេ មនុស្សបីនាក់នៅកន្លែងផ្សេងគ្នា ហើយបាញ់ត្រូវទាំងអស់។ វាជាបទប៉ុនប៉ងមនុស្សឃាត។ ដូច្នេះយុត្តិធម៌មិនពេញលេញទេសម្រាប់ ជនរងគ្រោះនៅពេលនេះ»។
ប្រទេសកម្ពុជាប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាច្រើនឆ្នាំហើយ តែក្រុមអ្នក ច្បាប់ខ្លះបានអះអាងថា ប្រសិទ្ធិភាពនៃការកែទម្រង់អាចធ្វើទៅបាន ទាល់តែតុលាការ ឬមន្ត្រីមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ មន្ត្រីតុលាករមិនមែនជាសមាជិកគណបក្ស មន្ត្រីតុលាការត្រូវមានប្រាក់ខែសមរម្យ ហើយច្បាប់សហលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាដែលមិនទាន់មាននោះ ត្រូវតែបង្កើតឡើង៕
អត្ថបទព័ត៌មានទាក់ទង
- សាលាឧទ្ធរណ៍សម្រេចថា ឈូក បណ្ឌិត បាញ់កម្មករដោយអចេតនា
- តុលាការកាត់ទោសឈូក បណ្ឌិតឱ្យជាប់គុក១៨ខែក្នុងការបាញ់កម្មករបីនាក់
- សវនាការឈូក បណ្ឌិតចាប់ផ្តើមដោយគ្មានជនសង្ស័យសំខាន់
- សាលាឧទ្ទរណ៍ចាប់ផ្តើមបើកសវនាការរឿងក្តីបាញ់ប្រហារនៅក្រុងបាវិត
- មន្ត្រីប៉ូលិសបដិសេធថាមិនបានបាញ់កម្មករនៅបាវិតទេ
- ករណីឈូកបណ្ឌិតបង្កឱ្យមានការខកចិត្តនិងបន្ថែមការភ័យខ្លាចក្នុងសង្គម
- តុលាការខេត្តស្វាយរៀងយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ករណីឈូក បណ្ឌិត


កែប្រែស៊ីជំរៅម៉ែវាស្អី? នៅតែបក្សពួកនិយមដដែល។
ក្តីឃាតករ ឈូក បណ្ឌិត បង្ហាញថាពលរដ្ឋគ្មានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងអាចម៍ជ្ញាធរទាល់តែសោះព្រោះបណ្តោយឲ្យឈូក បណ្ឌិតគេចខ្លួន ហើយនៅតែសម្រេចថា ជាការរាកៃកាំភ្លើងនោះគឺជាសញ្ញាដែលការពារជនល្មើសមិនឲ្យមានទោសនិងជា សញ្ញាដែលគ្មានឆន្ទៈធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលត្រូវគេចាត់ទុកថា គ្មានទំនុកចិត្តពីប្រជាពលរដ្ឋ។ ជយោ!រដ្ឋាភិបាលស៊ីអោយជ្រៅនិងកែគំរង់ស្អុយអសោធមិនជ្រះ???
មុននឹងចាប់ អា ឈូក បណ្ឪិត ត្រូវតែសួរនាំ និង មានការយល់ព្រមពី មី ម៉ែន សំអន ជាមុនសិន
ព្រោះអី អា ឈូក បណ្ឪិត ត្រូវជា ក្មួយបង្កើត របស់ មី សំផឹងយួន ម៉ែន សំអន ។
មុននឹងចាប់ អា ឈូក បណ្ឌិត ត្រូវតែសួរនាំ និង មានការយល់ព្រមពី មី ម៉ែន សំអន ជាមុនសិន
ព្រោះអី អា ឈូក បណ្ឌិត ត្រូវជា ក្មួយបង្កើត របស់ មី សំផឹងយួន ម៉ែន សំអន
We will see what was Hun Sen said the deeply reforming in his new government?
what is his promise for preventing the climate change?
1 Forestry
2 Environment
3 Hydro Power
Sar Kheng’s is useless. He ordered the arrest, but nothing.
និទនភាពនៅស្រុកខ្មែរនៅតែបន្តរ អ្នកមានអំណាចតែងរួចពីសំណាញ់ច្បាប់