លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានលើកឡើងកាលពីម្សិលមិញថា រដ្ឋសភានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ខុមហ្វ្រែល ពីបទបង្ក “ចលាចល” ក្នុងសង្គម ដោយសារតែអង្គការអង្កេតការណ៍ បានរាយការណ៍មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថា ទឹកខ្មៅជ្រលក់ម្រាមដៃលប់មិនជ្រះសម្រាប់អ្នកបោះឆ្នោតអាចលាងជម្រះចេញបានដោយស្រួល។
លោក ឈាង វុន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋសភា បន្ទាប់ពីពិធីផ្តល់អំណោយជាអង្ករ១.០០០តោនដល់ជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ថា “កាលពីថ្ងៃទី[២៦] ខែកក្កដា យុទ្ធនាការឃោសនាការបោះឆ្នោតបានបញ្ចប់ ហើយថ្ងៃទី២៧ គឺជាថ្ងៃស្ងាត់ស្ងៀម ក៏ប៉ុន្តែ នៅថ្ងៃទី២៧នោះដែរ អង្គការ ខុមហ្វ្រែល បានធ្វើសកម្មភាពមួយដែលមិនអាចទទួលយកបាន បើយោងតាមច្បាប់បោះឆ្នោត។ ពួកគេ បានបង្កចលាចលដោយប្រើទឹកខ្មៅ”។ គួរបញ្ជាក់ថា អង្ករទាំងនេះគឺជាអំណោយរបស់ ឯកអគ្គរដ្ឋទូតវៀតណាម ង៉ូវ អាញ់ ហ្ស៊ុង (Ngo Anh Dzung)។
លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការយោងទៅតាមច្បាប់ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កចលាចលក្នុងសង្គម ពីព្រោះនេះជាបញ្ហាដ៏ធំមួយ ដែលបង្កផលប៉ះពាល់ខ្លាំង ហើយយើងចាំបាច់ត្រូវតែពិភាក្សាអំពីរឿងនេះជាមួយ ពួកគេ”។ លោកបានបន្ថែមទៀតថា អង្គការខុមហ្វ្រែល ត្រូវឆ្លើយនឹងសំណួរនៅមុខរដ្ឋសភា អំពីសេចក្តីរាយការណ៍របស់ខ្លួនទាក់ទងនឹងទឹកខ្មៅលប់មិនជ្រះនេះ។ លោកមិនបានបញ្ជាក់អំពីពេលវេលាសម្រាប់ការដាក់ពាក្យបណ្តឹងផ្លូវការទេ។នៅក្នុងខ្សែវីដេអូមួយផ្សព្វផ្សាយតាមយូធូប (Youtube) កាលពីថ្ងៃ ទី ២៧ ខែកក្កដា សកម្មភាពលាងជម្រះម្រាមដៃប្រឡាក់ទឹកខ្មៅរបស់បុគ្គលិកអង្គការខុមហ្វ្រែលមួយរូប ត្រូវបានបង្ហាញ ដោយប្រើសូលុយស្យុងអាថ៌កំបាំងមួយ ដែលបន្ទាប់មក អង្គការខុមហ្វ្រែល បង្ហាញថា ជាថ្នាំលាប សក់ត្រង់។
អង្គការខុមហ្វ្រែលក៏បានធ្វើសន្និសីទសារព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមសារព័ត៌មានជាភាសាអង់គ្លេស និងភាសាខ្មែរ ដើម្បីប្រកាសថា ទឹកថ្នាំដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំពុងតែប្រើនោះអាចលាងជម្រះយ៉ាងងាយស្រួល ជាហេតុបណ្តាលឲ្យមានការព្រួយ បារម្ភ អំពីការបោះឆ្នោត។
លោក ឈាង វុន ក៏បានលើកឡើងដែរថា ទាំងអង្គការខុមហ្វ្រែល ទាំងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលសុទ្ធតែមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានសើ្នឲ្យឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា អំពីការស្ទាបស្ទង់មតិ ដែលពួកគេធ្វើឡើងដើម្បីព្យាករថា អ្នកបោះឆ្នោតជាងមួយលាននាក់បានបាត់ឈ្មោះ ដោយសារតែមានបញ្ហាក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការ។លោក ឈាង វុន អះអាងថា នេះជាចំនួនដ៏ច្រើន។
លោក គល់ បញ្ញា ប្រធាននាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានលើកឡើងកាលពីម្សិលមិញថា អង្គការក្រៅរដ្ឋាភិបាលរបស់លោកគ្មានភារកិច្ចឆ្លើយនៅមុខរដ្ឋសភានោះទេ។ លោកបានលើកឡើងបន្ថែមទៀតថា គណបក្សកាន់អំណាចទំនងជាកំពុងព្យាយាមផ្តោតការចាប់អារម្មណ៍ទៅលើភាពល្អប្រសើរក្នុងការបោះឆ្នោត។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “យើងសំណូមពរឲ្យពួកគេស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឆ្លើយសំណួរទាំងនោះ។ ទោះបីជាយ៉ាងណា ប្រសិនបើពួកគេ ត្រូវការព័ត៌មានខ្លះ ពោលគឺការធ្វើសក្ខីកម្មខ្លះទាក់ទងនឹងចម្លើយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ យើងត្រៀមនឹងផ្តល់ឲ្យបាន” ។ លោកបានលើកឡើងបន្ថែមថា លោកលើកទឹកចិត្តឲ្យមានចំណាត់ការណាមួយចេញពីរដ្ឋាភិបាលដើម្បីពិនិត្យឡើងវិញនូវសុក្រឹតភាពនៃការអង្កេតអ្នកបោះឆ្នោត ធ្វើឡើងដោយអង្គការ ខុមហ្វ្រែល។
លោកបានមានប្រសាសន៍ថា “ប្រហែល ជាសវនកម្មរបស់យើងមានកំហុសណាមួយ ខ្ញុំមិនដឹងទេ។ ក៏ប៉ុន្តែ ការផ្ទៀងផ្ទាត់ គឺជាមធ្យោបាយល្អបំផុត។ សមាជិកសភាដែលធ្វើការជាមួយគណបក្សប្រជាជន គួរតែធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបង្ហាញបញ្ជីអ្នកបោះឆ្នោតដែលប្រើនៅថ្ងៃទី ២៨ ខែកក្កដា ជាថ្ងៃបោះ ឆ្នោត”។ លោកបានមានប្រសាសន៍បន្ថែមថា “ មានកំហុស និងភាពមិនប្រក្រតីជាច្រើន ក្នុងការគ្រប់គ្រងការបោះឆ្នោត”៕ ប៊ុននី
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
To ensure that NEC was corrected or uncorrected, We proposed to set up the Independent Investigation Committee (IIC). Does Chheang Von dare to do this or not?
ឱ អាឈាម វុន អើយហ្អែងចាប់ផ្តើមយកអំនាចតុលាការចាប់អ្នករកយុត្តិធម៍ដាក់គុកហើយឬ?អាឆ្កែ ហ្អែងម៉េចមិនចាប់អាឈូក បណ្ឌិត ដាក់គុកផងទៅ?ហើយអាខ្មោច អេ ប្រធានវិទ្យុ ABC វាបំពុលបរិយាកាសថាបើCPP ចាញ់នឹងមានសង្រ្គាម?ហេតុអីហ្អែងមិនហៅវាសួរផង?ឬមួយវាចំណេញសន្លឹកឆ្នោតដល់ហ្អែង គ្នាហ្អែង…បានហ្អែងមិនចាប់…? អាថោក!
អាឆ្កែ ឈាង វុន មួយក្បាលនេះប្រហែលជាវាទើបភ្ញាក់ពីដេកក្រោយគេហើយមើលទៅបានជាវា
មិនដឹងខ្យល់អីអញ្ចឹង ។ អារឿងទឹកថ្នាំជ្រលក់ដៃលាងជ្រះនេះគេដឹងពេញមួយនគរទៅហើយ
មុននិងក្រោយថ្ងៃបោះឆ្នោត ព្រោះពលរដ្ឋបានធ្វើពិសោធឃើញច្បាស់នឹងភ្នែក ហើយសូម្បី
អា គជប ខ្លួនឯក៏ទទួលស្គាល់ដែរ ចុះហេតុអីពេលនេះអាឆ្កែឯងទើបតែព្រុស ? រឺឯងចង់យកមុខ
មាត់ដើម្បីផ្គាប់ចិត្តចៅហ្វាយឯង អាកំសាក ហេតុអីឯងមិនប្តឹងភ្លាមៗពេលនោះទៅ ?អាពូជឆ្កែ
កុំបោកគេ អូសាវែងក៏លាងជ្រះដែល
កុំបោកគេ អូសាវែងក៏លាងជ្រះដែល
ធុញទ្រាន់ណាស់ពេលអ្នកធំស្រុកខ្មែរនិយាយពីច្បាប់ ។ច្បាប់ចេញពី
បបូរមាត់ទុច្ចរិត ខិលខូច ឡេឡឺ លីលា តែប៉ុណ្ណោះ។ ប្រជាជនស្គាស់
ក្រយ៉ៅច្បាស់ណាស់។ វុនផេះអើយបើនិយាយពីបពា្ហាពេលបោះឆ្នោត
តើអ្នកណាគួរផ្តន្ទាទោសតាមច្បាប់នោះ? វុនមហាមហិមា។
ក្រយ៉ៅលោកនៅតែគិតថាប្រជាជនខ្មែរយល់តាមមាយាទទុច្ចរិតទៀតរឺ ?
សូមយល់ពីដំបៅខ្លួនហើយព្យាបាល កុំគិតថាគេចេះតែមានដំបៅហើយរក
មូលហេតុចាក់ថ្នាំពុលដាក់គេទៀត ។
ដំបៅខ្លួនជិតក្លាយជាមហារីកហើយ !
ធុញទ្រាន់ណាស់ពេលអ្នកធំស្រុកខ្មែរនិយាយពីច្បាប់ ។ច្បាប់ចេញពី
បបូរមាត់ទុច្ចរិត ខិលខូច ឡេឡឺ លីលា តែប៉ុណ្ណោះ។ ប្រជាជនស្គាស់
ក្រយ៉ៅច្បាស់ណាស់។ វុនផេះអើយបើនិយាយពីបពា្ហាពេលបោះឆ្នោត
តើអ្នកណាគួរផ្តន្ទាទោសតាមច្បាប់នោះ? វុនមហាមហិមា។
ក្រយ៉ៅលោកនៅតែគិតថាប្រជាជនខ្មែរយល់តាមមាយាទទុច្ចរិតទៀតរឺ ?
សូមយល់ពីដំបៅខ្លួនហើយព្យាបាល កុំគិតថាគេចេះតែមានដំបៅហើយរក
មូលហេតុចាក់ថ្នាំពុលដាក់គេទៀត ។
ដំបៅខ្លួនជិតក្លាយជាមហារីកហើយ !
The ignorant master feeds the idiot baker to disturb Khmer people’s motion . So Khmer must call for help stop the cruel behave of trouble maker by scoundrel person in the country.