ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ព្រមានថា ជម្លោះក្រោយការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣នេះ នឹងក្លាយជាវិបត្តិនយោបាយនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ខុមហ្វ្រែលនៅថ្ងៃទី៧ ខែវិច្ឆិកានេះ លើកឡើងថា ជាការពិត ការចាត់ចែងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ មិនទាន់មានភាពសេរី និងយុត្តិធម៌ ដោយសារខ្វះការប្រកួតប្រជែងលើទីលានដ៏ត្រឹមត្រូវ។
ខុមហ្វ្រែល លើកបញ្ហាដែលនាំឲ្យការបោះឆ្នោត មិនសេរី និងយុត្តិធម៌ ដោយសារតែសមាជិក គជប ទាំង៩រូបត្រូវបានជ្រើសតាំងដោយសម្ងាត់ពីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិ បានស្នើឲ្យពន្យាពេលបោះឆ្នោត ដើម្បីរៀបចំការចុះឈ្មោះឡើងវិញ ធានាគុណភាព នៃបញ្ជីឈ្មោះបោះឆ្នោតថ្មីមួយ តែសំណើនេះមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយឡើយ។
ខុមហ្វ្រែល វិភាគទៀតថា ជម្លោះនយោបាយរវាងបក្សធំទាំងពីរមិនងាយដោះស្រាយទេ ហើយកាន់តែរីកធំ ដោយសារពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ពិសេស នាយករដ្ឋមន្ត្រី។
ខុមហ្វ្រែល លើកឡើងថា “បើការចរចាគ្មានដំណោះស្រាយ ជម្លោះនេះនឹងកាន់តែធ្ងន់ធ្ងរ និងយូរអង្វែង ហើយមានរូបភាពទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិ”។
ខុមហ្វ្រែល បន្តថា ការចរចារដែលមិនមានដំណោះស្រាយដោយសារភាគីទាំងពីរព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមកនោះ កម្លាំងសម្ពាធនឹងកើតឡើងមិនសន្តិវិធីទៀតឡើយ។ ខុមហ្វ្រែលព្រមានទៀតថា ប្រសិនបើកម្លាំងសម្ពាធរបស់ម្ចាស់ឆ្នោតបែរជាត្រូវបង្ក្រាបដោយកម្លាំងប្រដាប់អាវុធ នោះអាចនាំឲ្យមានការបះបោរ អំពើហិង្សា ដែលពិបាកនឹងប៉ាន់ស្មានពីហានិភ័យអវិជ្ជមាន៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
It will be better, If we do re-election
ខ្ញុំយល់ស្របនិងការលើកឡើងរបស់ខុមហ្វ្រែលគឺច្បាស់ណាស់ថាការចរចារនយោបាយនៅកម្ពុជា នៅពេលនេះមិនងាយនិងចេញជាលទ្ធផលនោះទេ ព្រោះបក្សសង្គ្រោះជាតិមិនហាននិងងាកចេញ ពីការចង់បានរបស់អ្នកគាំទ្ររបស់គេនោះទេ។ ហើយប្រសិនបើនៅតែអូសបន្លាយនោះនិងអាចកើត មានព្រឹត្តិការណ៍មិនអាចស្មានបាននោះទេ វាអាចមានការប៉ះបោរពីប្រជាជន ហើយប្រសិនបើកង កំលាំងធ្វើការបង្ក្រាបនោះទំហំនៃការប៉ះបោរទូរទាំងប្រទេសនិងកើតមានឡើងដល់ពេលនោះ កុំថា ឡើយប៉ះពាល់ដល់ប្រជាជន គ្រួសារលោកហ៊ុនសែនក៍មិនដឹងជាក្លាយទៅជាយ៉ាងណាដែរ។ ដូច្នេះ ប្រសិនបើមិនចង់ឲ្យប្រទេសជួបប្រទះដូចប្រវត្តិជូរចត់ពីអតីតកាលនោះទេមានតែរៀបចំការបោះ ឆ្នោតសារជាថ្មីដើម្បីធ្វើឲ្យប្រជាជនអស់ចិត្ត។ រៀបចំបោះឆ្នោតសារជាថ្មីគឺជាវិធីសាស្ត្រដ៍ល្អសម្រាប់ សេចក្តីសុខរបស់ខ្មែរគ្រប់រូប ដើម្បីធ្វើឲ្យប្រជាជនទទួលស្គាល់លទ្ធផលដោយអស់ចិត្តត្រូវតែមាន គជប មួយថ្មីនិងធានាថាមិនលំអៀង។
តែយ៉ាងណាក៍ដោយឮថាហ៊ុនសែននិងគ្មានបំណងចុះចេញពីតំណែងនោះទេ។ ហ៊ិនសែនមិនខ្វល់ និងការរីះគន់ពីពិភពលោកនោះទេជីវិតគឺវាសំខាន់ជាងគេសម្រាប់ហ៊ុនសែនចាប់ពីពេលនេះតទៅ។ ដើម្បីរក្សារជីវិតបានសុខសាននោះហ៊ុនសែនមានគំរោងដឹកនំាប្រទេសតទៅមុខទៀតហើយនិង ផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះទៅឲ្យកូនរបស់ខ្លួនប្រហែលនៅពាក់កណ្តាលអាណត្តិឆ្នាំ២០១៥ បន្ទាប់ពីផ្ទេរអំណាចរួចហើយហ៊ុនសែននិងបង្ខំឲ្យកូនខ្លួនបើកប្រជុំសភាដើម្បីរៀបចំច្បាប់កាពារ នាយករដ្ឋមន្ត្រីពេលអស់ពីអំណាចដោយធានាថានាយករដ្ឋមន្ត្រីនិងមិនត្រូវបានកាត់ទោសនៅ ពេលអស់ពីអំណាច នេះហើយដែលជាបំណងធំបំផុតរបស់ហ៊ុនសែននៅពេលនេះ។