ដោយ៖ នួន បូរិន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់ និងជាប្រធានក្រុមអ្នកច្បាប់ថៃ បានព្យាករណ៍ថា ប្រទេសថៃ និងកម្ពុជាទំនងនឹងវិលមករកតុចរចាវិញ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ ICJ ចេញសេចក្ដីសម្រេច លើករណីជម្លោះដីព្រំដែនក្បែរប្រាសាទព្រះវិហារថា តើភាគីណាជាអ្នកឈ្នះ ឬ ភាគីណាជាអ្នកចាញ់ ឬក៏វាក្លាយជាចំណុចរួមគ្នា។
លោក Virachai Plasai ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់ បានបញ្ជាក់ដូចនេះ តាមរយៈការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកានេះ។
លោក Virachai Plasai បានព្យាករណ៍ថា ទំនងជាជៀសមិនរួច ពីការវិលមករកការចរចាជាមួយគ្នាវិញនោះឡើយ ករណីជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។
ទោះជាបែបនេះក្ដី លោក Nattavudh Photisaro អគ្គលេខាធិការរងអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ បាននិយាយថា បើតាមការវិភាគរបស់អ្នកច្បាប់ និងបញ្ញាជនថៃ ពួកគេរំពឹងថា សាលដីការបស់ ICJ នឹងបានល្អជាវិជ្ជាមានមកលើប្រទេសថៃ ច្រើនជាងកម្ពុជា។
លោកថា ប្រទេសថៃត្រៀមជាស្រេចហើយ ការផ្សាយបន្តផ្ទាល់ពីក្រុងឡាអេ ហើយការផ្សាយនោះជាបីភាសា គឺភាសាអង់គ្លេស ភាសាបារាំង និងភាសាថៃ និងមានប្រព័ន្ធព័ត៌មាន ទូរទស្សន៍ និងវិទ្យុថៃជាច្រើនទៀត ចូលរួមផ្សាយបន្តផ្ទាល់។
តែយ៉ាងនេះ គឺជាការអះអាងរបស់តែភាគីថៃមួយប៉ុណ្ណោះ ខណៈអ្នកច្បាប់ អ្នកវិភាគ បញ្ញាជន និងមន្ត្រីកម្ពុជា ក៏បានព្យាករណ៍ ថា កម្ពុជាទេ គឺជាអ្នកឈ្នះរឿងក្ដីនេះ ព្រោះកម្ពុជាជាដើមបណ្ដឹង ហើយកម្ពុជាប្ដឹងក៏យោងលើសាលដីកាឆ្នាំ១៩៦២ ដែលកម្ពុជាឈ្នះក្ដី ករណីប្រាសាទព្រះវិហារនេះដែរ។
សាលដីការបស់ ICJ ករណីដីតំបន់ក្បែរប្រាសាទព្រះវិហារនឹងត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះ ខណៈនេះប្រទេសទាំងពីរបានត្រៀមរួចហើយថា មិនឲ្យមានការប្រឈមខាងកងទ័ពដូចមុនទៀតឡើយ ទោះជាភាគីណាជាអ្នកឈ្នះក៏ដោយ៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
it thailand rights, it her freedom to express.
thailand can’t cross the red lines,that, has been set up by UNSC. set&forth by UNSC in 2012
17miles square away from Preah Vihear
វាគ្មានអ្វីថ្មីឬក៍ជាលទ្ធផលស្នាដៃរបស់រដ្ឋាភិបាលហ៊ុនសែនស្អីនោះទេ រឿងគឺសម្តេចតាបានឈ្នះក្តី រួចរាល់ហើយមិនបាច់ហ៊ុនសែនចង់យកសម្មិទ្ធិផលរបស់សម្តេចតាមកធ្វើជារបស់ខ្លួននោះទេ។ មិនថាឡើយបក្សប្រជាជន បើទោះបីជាបក្សប្រឆាំងឡើងកាន់អំណាចក៍គែអាចយករឿងនេះទៅ ទីក្រុងឡាអេដើម្បីធ្វើការបកស្រាយសាលក្រមនោះបានដែរ ហើយរឿងនិងនៅតែឈ្នះដដែលហ្និង។
Don’t start yet Ah Siameses! The true will preveal soon.