លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសជំហររបស់រដ្ឋាភិបាលកម្ពុជា ថា នឹងគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ទោះបីសេចក្តីសម្រេចនោះមានលទ្ធផលបែបណាក្តី។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គ្រោងនឹងប្រកាសសាលដីកាបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ នៅថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។
ដោយ យន់ សាមៀន
2013-11-07
RFA
ក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុកមួយចំនួន លោក ហ៊ុន សែន មានប្រសាសន៍ថា លោក និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ សន្យារក្សាសន្តិភាពតាមព្រំដែន និងគោរពសាលដីកាតុលាការ។
លោក ហ៊ុន សែន៖ «ខ្ញុំសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រកាន់ការអត់ធ្មត់ និងចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នា។ សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខក្នុងប្រទេស និងរក្សាស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ»។
លោក ហ៊ុន សែន អះអាងថា កម្ពុជា បានសម្រេចប្ដឹងតុលាការឲ្យបកស្រាយសាលក្រមជាថ្មីម្តងទៀត មិនមែនដើម្បីបង្កសង្គ្រាមដណ្ដើមទឹកដីរវាងប្រទេសទាំងពីរឡើយ ប៉ុន្តែជាជម្រើសមួយដ៏ល្អប្រសើរមួយ ដើម្បីអាចបញ្ចប់ជម្លោះព្រំដែនបាន។
ជម្លោះព្រំដែនកើតឡើងកាលពីឆ្នាំ២០០៨ បណ្ដាលឲ្យកងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធ បណ្ដាលអោយមានស្លាប់ និងរបួសទាំងសងខាង ក្រោយពេលទាហានថៃ បានចូលឈ្លានពានដីខ្មែរក្បែរតំបន់ប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅកំពង់ចាមបារម្ភអំពីសកម្មភាពរបស់ទាហានវៀតណាមមកនៅលើដីខ្មែរ
- អ្នកវិភាគ៖ ថៃនឹងមិនបង្កសង្គ្រាមទេទោះបីតុលាការអន្តរជាតិឲ្យកម្ពុជាឈ្នះក្ដី
- ពលរដ្ឋខ្លះនៅតាមព្រំដែនមិនទទួលបានព័ត៌មានរឿងជម្លោះនៅតំបន់ព្រះវិហារ
- កម្មករខ្មែរត្រូវបានហាមមិនឲ្យអូសរទេះចូលទឹកដីថៃ
- យោធាខ្មែរ៖ ថៃដាក់ពង្រាយទាហានបន្ថែមនៅតាមព្រំដែនតំបន់ប្រាសាទព្រះវិហារ
- កម្ពុជា-ថៃប្រកាសជំហររក្សាសន្តិសុខនៅតាមព្រំដែន
- ប៉ូលិសខ្មែរនិងថៃនៅច្រកទ្វារប៉ោយប៉ែតរងការចោទថាជំរិតទារប្រាក់ពីអាជីវករខ្មែរ
- ថៃប្រកាសពីជំហរបទឈប់បាញ់ក្បែរតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ
- កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំស្ដីពីបញ្ហាព្រំដែននៅថ្ងៃទី២៨តុលា

it thailand rights, it her freedom to express.
however.,
thailand can’t cross the red lines,that, has been set up by UNSC. set&forth by UNSC in 2012
17miles square away from Preah Vihear
បើហ៊ុសែនមិនបង្ករចលាចលនោះប្រជាជនគេគ្មានទៅឈឺក្បាលហាលថ្ងៃអីនោះទេព្រោះប្រជាជន ខ្មែរបានដឹងច្បាស់ហើយថារឿងក្តីនេះបានឈ្នះតាំងពីសម្តេចតាមកម្លេះមិនបាច់ហ៊ុនសែនផ្ញើរសារ ស្អីនោះទេប្រជាជនគេដឹងដោយខ្លួនឯងហើយ។ ហើយប្រសិនបើមានកើតចលាចលនៅព្រំដែនគឺ មានតែក្រុមរបស់ហ៊ុនសែនទេដែលជាអ្នកធ្វើព្រោះចង់បានចំណេញនយោបាយពីប្រជាជនខ្មែរ។
យើងមិនគួរលើកមតិដោយស្មានៗ វាយប្រហារជាតិឯង ហើយលើកទឹកចិត្តជាតិដទៃ ក្នុងករណីនេះទេ ។ ខ្ញុំយល់ថាអី្វដែលអស់លោកខិតខំធ្វើឱយប្រជាជនយល់ច្រឡំលើសម្តេចហ៊ុន សែន និងព្យាយាមបំភាន់ការពិតចំពោះការកើតឡើងនៅប្រាសាទព្រះវិហារនោះ អំពើបែបនេះជាការនាំមកនូវកី្តវិនាសសំរាប់ ជាតិ និងប្រជាជនខ្លួនឯងមិនខាន ។