សកម្មជនឃ្លាំមើលព្រំដែនកម្ពុជា ព្រមានដឹកនាំមហាជនប្រឆាំងរដ្ឋាភិបាលថៃ ដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា និងមិនព្រមដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ តាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ស្របគ្នានេះ សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលត្រូវរក្សាជំហរឲ្យបានម៉ឺងម៉ាត់ និងបញ្ឈប់សកម្មភាពជួបចរចាទ្វេភាគីជាមួយភាគីថៃ លើករណីប្រាសាទព្រះវិហារ តទៅទៀត។
ដោយ ដែន អយុធ្យា
2013-11-14
RFA

មេបញ្ជាការយោធាខ្មែរ-ថៃ ជួបប្រជុំគ្នាដើម្បីរក្សាលំនឹងស្ថានភាពយោធារវាងភាគីទាំងពីរ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Hang Savyouth
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែវិច្ឆិកា របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានព្រមានដឹកនាំកម្លាំងមហាជនប្រមូលផ្តុំគ្នា ប្រឆាំងតវ៉ាទៅនឹងរដ្ឋាភិបាលថៃ ក្នុងប៉ុន្មានថ្ងៃទៀតនេះ បើសិនរដ្ឋាភិបាលថៃ មិនដកកងទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ។
សារព្រមាននេះ កើតឡើងមួយថ្ងៃបន្ទាប់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានប្រកាសថានឹងមិនដកកងទ័ពខ្លួនពីតំបន់ក្បែរប្រាសាទព្រះវិហារ ទេ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិបានប្រកាសឲ្យដកទ័ពចេញក្តី។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា តុលាការយុត្តិធម៌អន្តរជាតិ បានបកស្រាយសាលក្រមជាថ្មីលើរឿងក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ដោយតម្រូវឲ្យកងទ័ព កងនគរបាល ឬឆ្មាំថៃ ទាំងអស់ ត្រូវដកចេញពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃ ទាមទារក្បែរប្រាសាទព្រះវិហារ ព្រោះជាទឹកដីកម្ពុជា។
យ៉ាងណាក៏ដោយ អ្នកស្រីនាយករដ្ឋមន្ត្រីថៃ ត្រូវបានកាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីមកចុះផ្សាយថ្ងៃទី១៣ វិច្ឆិកា ថា ការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺភាគីទាំងពីរ (កម្ពុជា-ថៃ) ឈ្នះទាំងអស់គ្នា។ ហើយថា អ្នកស្រីនឹងពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីកំណត់បរិវេណផ្ទៃដីជុំវិញប្រាសាទព្រះវិហារ តាមរយៈគណៈកម្មការចម្រុះប្រទេសទាំងពីរ។
ចំណែកគេហទំព័រកាសែត បាងកក ប៉ុស្តិ៍ ថៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ក៏បានស្រង់សម្ដីអ្នកស្រី យីងឡាក់ ដែលបាននិយាយនៅក្នុងសភាថៃ កាលពីថ្ងៃពុធ ថា អ្នកស្រីមិនធ្លាប់និយាយថា ព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ប្រគល់ដីក្បែរតំបន់ប្រាសាទព្រះវិហារ ឲ្យកម្ពុជា នោះទេ។ ប៉ុន្តែ បាននិយាយអំពីការរក្សាសន្តិភាព និងទំនាក់ទំនងទ្វេភាគី និងអធិបតីភាពប្រទេសថៃ។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានព្រមានដឹកនាំកម្លាំងមហាជនធ្វើមហាបាតុកម្មពេលឆាប់ៗនេះ ប្រឆាំងទៅនឹងរដ្ឋាភិបាលថៃ លើករណីប្រាសាទព្រះវិហារ។ លោក រ៉ុង ឈុន បានថ្កោលទោស និងព្រមានឲ្យរដ្ឋាភិបាលក្រុងបាងកក ត្រូវតែដកកម្លាំងទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ឲ្យបានឆាប់។ ជាងនេះ ក៏បានស្នើទៅប្រមុខដឹកនាំកម្ពុជា ត្រូវបញ្ឈប់យន្តការជួបចរចាជាមួយភាគីថៃ លើជម្លោះក្បែរតំបន់ប្រាសាទព្រះវិហារ តទៅទៀត។
លោក រ៉ុង ឈុន៖ «សុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ការទូតមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីសៀម ពីព្រោះបន្ទាប់ពីសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីសៀម មកដល់ពេលនេះ យើងមិនបានឃើញរដ្ឋាភិបាលកម្ពុជា ធ្វើការឆ្លើយតបណាមួយទៅនឹងរដ្ឋាភិបាលសៀម នៅឡើយទេ។ ហើយសុំឲ្យរដ្ឋាភិបាលកម្ពុជា កុំប្រើយន្តការការចរចាបន្តទៅទៀតក្នុងតំបន់ទឹកដីប្រាសាទព្រះវិហារ ពីព្រោះទឹកដី ៤,៦គីឡូម៉ែត្រការ៉េជាជាទឹកដីរបស់កម្ពុជា យើងហើយ»។
មិនខុសគ្នាទេ លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមរៈ ក៏ទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកយកករណីប្រាសាទព្រះវិហារ ទៅចរចាជាឯកតោភាគីជាមួយថៃ តទៅទៀត។ លោកថា រដ្ឋាភិបាលគួរឈប់លើកយកដី ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហារ មកនិយាយ ឬជួបចរចាជាមួយភាគីថៃ តទៅទៀត ព្រោះមិនចំណេញដល់កម្ពុជា ទេ៖ «កុំដោះស្រាយទ្វេភាគី។ យើងដឹងហើយឥឡូវនេះ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត ចង់ដោះស្រាយជាទ្វេភាគី ព្រោះលក្ខណៈទ្វេភាគីហ្នឹងហើយដែលអត់មានដំណោះស្រាយ បានជាយើងរុញទៅរកអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិ បានរុញមកអាស៊ាន។ ហើយពេលដែលអាស៊ាន មិនមានដំណោះស្រាយហ្នឹងហើយ បានជាយើងរុញទៅតុលាការយុត្តិធម៌អន្តរជាតិ ហ្នឹង។ អ៊ីចឹង យើងអត់គួរដោះស្រាយទ្វេភាគីទេ។ ឈប់ដី ៤,៦គីឡូម៉ែត្រការ៉េ គឺឈប់និយាយ គ្មានទេ។ នេះ គឺជាឯកតោភាគីរបស់ថៃ បង្កើតបញ្ហា»។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ពីជំហរ និងឆន្ទៈនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ កាលពីថ្ងៃទី១១ វិច្ឆិកា គឺដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។
ឆ្លើយបញ្ជាក់ពីជំហរ និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា តបនឹងការបដិសេធន៍របស់ អ្នកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ ដែលមិនទទួលស្គាល់សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ លើករណីប្រាសាទព្រះវិហារ លោក ផៃ ស៊ីផាន ឆ្លើយថា ភាគីទាំង២ សម្រេចបន្តការចរចាតាមនីតិវិធីជាមួយគ្នាបន្តទៀត។ លោក ផៃ ស៊ីផាន បន្ថែមថា សាលដីកាតុលាការក្រុងឡាអេ បានបង្ហាញច្បាស់លាស់អំពីអ្វីដែលបានចែងក្នុងអង្គសេចក្ដី និងអង្គច្បាប់របស់តុលាការអន្តរជាតិ នៅឆ្នាំ១៩៦២។
លោក ផៃ ស៊ីផាន៖ «…យន្តការទី១ គឺគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ទទួលបន្ទុកលើកិច្ចការព្រំដែន ហើយបានបន្តការងារតាំងពីឆ្នាំ២០០០ រហូតមកដល់ឥឡូវ។ យន្តការទី២ យើងមានគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ ចំពោះការងារទូទៅព្រំដែន ដែលថែរក្សាសុវត្ថិភាព ថែរក្សាសន្តិសុខ។ យន្តការទី៣ គឺយន្តការទ្វេភាគីកម្ពុជា-ថៃ តាមរយៈតំបន់ដែលនៅជាប់គ្នា២ ខេត្ត និងខេត្ត ស្រុក និងស្រុក ជជែកគ្នាដើម្បីធានា។ ដូច្នេះ យើងមានយន្តការទ្វេភាគីរួចស្រេចទៅហើយ យើងមានឆន្ទៈនយោបាយរួចស្រេចទៅហើយ យើងមានអង្គច្បាប់ដែលចែងដោយតុលាការយុត្តិធម៌អន្តរជាតិ មាន ៣លើកស្រេចមកហើយ ដូចជាឆ្នាំ១៩៦២ ឆ្នាំ២០១១ ឆ្នាំ២០១៣ អាស្រ័យហេតុដូច្នេះ កាតព្វកិច្ចប្រទេសទាំង២ គឺត្រូវគោរព…»។
ទោះជាបែបណា មន្ត្រីសង្គមស៊ីវិល ឬសកម្មជនឃ្លាំមើលកម្ពុជា បានទទូចដល់រដ្ឋាភិបាលឲ្យបញ្ឈប់លើកយកករណីប្រាសាទព្រះវិហារ មកជួបចរចាទ្វេភាគីជាមួយថៃ ជាបន្តទៀតនាថ្ងៃអនាគត ព្រោះជំនួបកន្លងទៅមិនចំណេញដល់កម្ពុជា ទេ ផ្ទុយទៅវិញនាំឲ្យប្រទេសថៃ ប្រមាថទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីខ្មែរបំភ្លឺចំពោះការប្រកាសរបស់ថៃថាមិនដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ
- ថៃប្រកាសមិនដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ
- មេបញ្ជាការព្រំដែនខ្មែរ-ថៃជួបពិភាក្សារក្សាលំនឹងស្ថានភាពយោធា
- ស្ថានការណ៍នៅតំបន់ព្រះវិហារបន្ទាប់តុលាការអន្តរជាតិបកស្រាយសាលក្រម
- សមត្ថកិច្ចពង្រឹងសន្តិសុខនៅស្ថានទូតថៃប្រចាំកម្ពុជា
- កម្ពុជាឈ្នះក្ដីរឿងប្រាសាទព្រះវិហារជាលើកទីពីរ
- អ្នកវិភាគ៖ កម្ពុជាអាចមានប្រៀបលើថៃក្នុងរឿងក្តីប្រាសាទព្រះវិហារ
- ស្ថានការណ៍នៅជុំវិញប្រាសាទព្រះវិហារ មុនថ្ងៃតុលាការក្រុងឡាអេប្រកាសសាលក្រម
- នាយករដ្ឋមន្ត្រីអំពាវនាវយោធានិងប្រជាពលរដ្ឋបន្តអត់ធ្មត់នៅតាមព្រំដែន
ពូជមានឈាមជាចោរ នៅតែចង់ធ្វើជាចោរដដែល។ បន្ទាប់ពីឆក់
ប្លន់បានទឹកដី នឹងសម្បត្តិជាតិខ្មែរ យកធ្វើមាន ធ្វើបាន ។ពួកចោរ
សៀមបានប្តូរឈ្មោះមកជាថៃ ប៉ុន្តែ ឈាមចោរនៅតែជាចោរ មិន
បានផ្លាស់ប្តូរទេ។សៀម-ថៃនៅតែបន្តធ្វើចោររហូតដល់បច្ចុប្បន្ន។
ពូជចោរនេះខំកាលៃកាពិត ធ្វើខ្្ួនជាពូជថ្លៃថ្លូរជាងម្ចាស់ទ្រព្យ តែដោយ
ព្រោះដូនតាខ្លួនមានឈាមជាចោរ គឺកូនចៅសៀមដែលប្តូរមកជាថៃ
គឺនៅតែមានហ្សែនជាចោរមិនកែចរិកនោះទេ។ សៀម-ថៃបង្ហាត់កូនចៅ
បំភាន់ពីចោរមកម្ចាស់ ក្នុងគោលបំណងឈ្លានពានបន្ថែម នឹងការពារខ្ួនជាចោរ
អោយបានស្របច្បាប់។
ភស្តុតាងបច្ចុប្បន្ន ពូជឈាមចោរនេះ មិនព្រមចង់ទទួលច្បាប់អន្តរជាតិទេ
ក្តីប្រាថ្នាគឺចង់លួចអោយបាន ព្រោះជាពូជឈាមចោរមុខក្រាស់ មិនចេះ
ខ្មាសអៀន។ ខ្មែរយើងពិតជារំខានណាស់ ព្រោះនៅជាបរបងផ្ទះ សុទ្ធជាចោរ
ឈាមខាប់មិនចេះកែប្រែ។
ពូជមានឈាមជាចោរ នៅតែចង់ធ្វើជាចោរដដែល។ បន្ទាប់ពីឆក់
ប្លន់បានទឹកដី នឹងសម្បត្តិជាតិខ្មែរ យកធ្វើមាន ធ្វើបាន ។ពួកចោរ
សៀមបានប្តូរឈ្មោះមកជាថៃ ប៉ុន្តែ ឈាមចោរនៅតែជាចោរ មិន
បានផ្លាស់ប្តូរទេ។សៀម-ថៃនៅតែបន្តធ្វើចោររហូតដល់បច្ចុប្បន្ន។
ពូជចោរនេះខំកាលៃកាពិត ធ្វើខ្្ួនជាពូជថ្លៃថ្លូរជាងម្ចាស់ទ្រព្យ តែដោយ
ព្រោះដូនតាខ្លួនមានឈាមជាចោរ គឺកូនចៅសៀមដែលប្តូរមកជាថៃ
គឺនៅតែមានហ្សែនជាចោរមិនកែចរិកនោះទេ។ សៀម-ថៃបង្ហាត់កូនចៅ
បំភាន់ពីចោរមកម្ចាស់ ក្នុងគោលបំណងឈ្លានពានបន្ថែម នឹងការពារខ្ួនជាចោរ
អោយបានស្របច្បាប់។
ភស្តុតាងបច្ចុប្បន្ន ពូជឈាមចោរនេះ មិនព្រមចង់ទទួលច្បាប់អន្តរជាតិទេ
ក្តីប្រាថ្នាគឺចង់លួចអោយបាន ព្រោះជាពូជឈាមចោរមុខក្រាស់ មិនចេះ
ខ្មាសអៀន។ ខ្មែរយើងពិតជារំខានណាស់ ព្រោះនៅជាប់របងផ្ទះ សុទ្ធជាចោរ
ឈាមខាប់មិនចេះកែប្រែ។
Khmer governments & int’l communities must consistently push thai troops away from Khmer lands without fail
——-
no business deal with Thailand, no need to discuss, verdict already being delivered.
Khmers do not need to talk with Mi Sompheung Yingsuy any more as she did not keep her promised. Khmer Govt must strong and serve Khmer’s best interest, not Mi Yingsuy!
ខ្ញុំសូមឯកភាព និងគាំទ្រ១០០% ព្រោះពេលនេះយើងមានសិទ្ទិក្នុងការទាមទារនូវអ្វីដែលជារបស់ យើង ។
ប៉ុន្តែតាមការសង្កេតរឿងបាតុកម្មកន្លងមក វាហាក់ដូចជាមិនល្អទាល់តែសោះ ព្រោះអ្នកចូលរួមក្នុង បាតុកម្មនោះ ភាគច្រើនមានលក្ខណៈហឹង្សា (មូលហេតុគឺដោយសារពពួកកំទេចមនុស្សសមរស្សី ដែលបានញុះញង់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក) ប្រសិនបើយើងធ្វើបាតុកម្មប្រឆាំង ថៃ តើវាឈានដល់ការប្រើប្រាស់អំពើហឹង្សាដែរឬទេ? ផលប៉ះពាល់នៃបាតុកម្មហឹង្សា បានជៈឥទ្ទិពល ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ វាប៉ពាល់ធ្ងន់ធ្ងររឿងបញ្ហាការទូតផង នយោបាយផង សេដ្ឋកិច្ចផង, ពិតមែនតែសេដ្ឋកិច្ចយើងមានប្រទេសជំនួសក៏ដោយ ក៏វានៅតែមាន ទំហំធំធេងមួយដែលយើងកំពុងត្រូវការវាដែរ។
វាជាវិបត្តិមួយដែលគួរឲ្យបារម្ភណាស់ នៅពេលដែលបាតុករឆ្លៀតឱកាសបង្ករឿង ។ សូមឲ្យមាន ការគ្រប់គ្រងចំនួន ឈ្មោះ ឲ្យបានពិតប្រាកដ ជៀសវាសបាតុកម្មនោះវាខុសទៅនឹងគោលបំណង របស់រាស្រ្ត ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់នៃយើងទាំងអស់គ្នា ។
ខ្ញុំជានាយទាហានរងមួយរូម សូមគាំទ្រនូវការធ្វើបាតុកម្មដោយអហឹង្សា ក្នុងចំណាត់ការទាមទារឲ្យ ប្រទេសថៃដកទ័ពចេញពីតំបន់ជម្លោះដែលតុលាការបានសម្រេចសាលក្រម ។ ខ្ញុំសូមបេ្តជ្ញាចិត្ត ក្នុងការថែរក្សាដែនដីអធិបតីជាតិខ្មែរ រដ្ឋាភិបាលបច្ចុប្បន្ន និងព្រះមហាក្សត្រដ៏រុងរឿងនៃកម្ពុជា ៕
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៏បណ្ឌិត សុខ ទូច គឺរដ្ឋាភិបាលមិន ត្រូវបន្តយន្តការចរចាទ្វេរភាគីជាមួយថៃទេ ព្រោះថាអារឿងទ្វេរភាគីហ្នឹងវាមិនមែនរឿងថ្មីទេ គ្មានប្រយោជន៏សំរាប់កម្ពុជាទេ បើទ្វេរមានទល្ធផលមិនចាំបាច់ដល (ICJ) នោះទេ៕
គួរឈប់ដាក់ឈ្មោះលោករ៉ុង ឈុន ថាជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទៀតទៅ ព្រោះគាត់បានចូលគណបក្សសង្រ្គោះជាតិហើយ ។
ខ្ញុំសង្ឃឹមថា លោកសមរង្ស៊ីនឹងធ្វើបាតុកម្មប្រឆាំងនឹងថៃ មិនមែនប្រឆាំងនឹងកម្ពុជាជាទៀតទេ។