Monday, 18 November 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍
កើតពីប្រជាពលរដ្ឋ កូនប្រជាពលរដ្ឋ មានប្រពន្ធ-មានកូនប្រជាពលរដ្ឋ វ៉ៃប្រជាពលរដ្ឋ ទាត់ធាក់ប្រជាពលរដ្ឋ និងបាញ់ប្រជាពលរដ្ឋ បើសមត្ថកិច្ចដែលជាប៉ូលិស និងប៉េអឹមហ៊ានធ្វើម្លឹងៗ អ៊ីចឹងប្រពន្ធ ឪពុកម្តាយក្មេករបស់សមត្ថកិច្ចដែលប្រើអំពើហិង្សាទាំងនោះ ក៏មិនរួចខ្លួនដែរចាំតែប្រុងខ្លួនទៅ។ ដូចពាក្យចាស់លោកថា លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក រីឯអ្នកទាត់ធាក់គេក៏ធ្លាប់ជើងដៃដែរ។
ជាក់ស្តែង តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិកាលពីសប្តាហ៍មុនសមត្ថកិច្ចបានវាយបង្ក្រាប ទៅលើបាតុករដែលជាកម្មកររោងចក្រ SL មានទាំងវាយដោយដំបង ទាត់ផង ធាក់ និងបាញ់ផងហើយទាត់ដោយទាំងព្រះសង្ឃទៀតយ៉ាងចាស់ដៃ។ តើការបង្ក្រាបរបស់សមត្ថកិច្ចនេះ គឺជាមោទនភាពជាតិខ្មែរ? ឬមួយជាកំណែទម្រង់ថ្មី សកម្មភាពចាស់? ហើយក៏ជាការបង្ហាញសាច់ដុំ កំញើញដាក់គណបក្សប្រឆាំង ដែលគ្រោងដឹកនាំមហាបាតុកម្មនៅពេលខាងមុខនេះទៀត?
ព្រឹត្តិការណ៍បង្កឲ្យមានអំពើហិង្សា រវាងកម្មកររោងចក្រ SL និងសមត្ថកិច្ច ធ្វើឲ្យស្ត្រីម្នាក់បាត់បង់ជីវិត ហើយទាំងបាតុករ ទាំងសមត្ថកិច្ចរងរបួសទាំងសងខាង និងព្រះសង្ឃ ក៏ទទួលរងរបួសដោយសារសមត្ថកិច្ចផងដែរ ដូចតាមទ្រឹស្តីកុម្មុយនីស្តថា សូវវាយច្រឡំ កុំឲ្យតែអត់បានវ៉ៃ។ រីឯទូរទស្សន៍ឯកជន ដែលគាំទ្ររដ្ឋាភិបាលខ្លះ បានបង្ហាញតែសកម្មភាពបាតុករចោលដុំថ្មដាក់សមត្ថកិច្ច និងដុតឡាន និងម៉ូតូរបស់សមត្ថកិច្ច តែមិនបានបង្ហាញសមត្ថកិច្ចបាញ់ទាត់ធាក់បាតុករ និងព្រះសង្ឃទេ ហើយរឿងគេទុក្ខសោកគ្រប់គ្នា បែរជាអ្នកអត្ថាធិប្បាយ និយាយបែបកម្សាន្តលេង ដូចទ្រង់សប្បាយ ដូចជាសមត្ថកិច្ចដោះលែងអ្នកត្រូវបានឃុំខ្លួនមកវិញដោយពោលបែប ក្លែមល្បោយថា សមត្ថកិច្ចបានចម្រាញ់អស់ដូចប្រេងអ៊ីចឹង គឺពីជាង ៣០ នាក់មកសល់តែ ២ នាក់ទេដែលត្រូវយកទៅតុលាការ ដើម្បីកាត់ទោស។
បន្ទាប់ពីសម្មភាពនោះចប់ អង្គការសិទ្ធិមនុស្ស ដែលធ្វើការជាមួយសហជីព កម្មករខ្លះ និងបក្សប្រឆំាង ក៏បានថ្កោលទោសចំពោះសមត្ថកិច្ចដែលបង្ក្រាបបាតុករដោយប្រើអំពើហិង្សា តាមរយៈការប្រើប្រាស់អាវុធពិត ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួស។ តែពុំមានស្ថាប័នណាមួយមានប្រតិកម្មប្រឆាំងនឹងបាតុករ ដែលប្រើអំពើហិង្សាទៅលើសមត្ថកិច្ច ដែលធ្វើឲ្យរងរបួសនោះទេ។
តាមពិតទៅ រាល់បញ្ហាសុទ្ធតែមានគន្លឹះ ដើម្បីដោះស្រាយអាចធ្វើទៅបានទាំងអស់តែអ្វីដែលដោះស្រាយមិនចេញ នោះគឺពាក់ព័ន្ធទៅនឹងទំនាស់ផលប្រយោជន៍។ រោងចក្រនៅស្រុកខ្មែរ គឺភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងសែស្រឡាយអ្នកធំ ឬក៏អ្នកធំទាំងនោះ មានភាគហ៊ុននៅក្នុងរោងចក្រទាំងនោះ យ៉ាងហោចណាស់ ក៏មានអ្នកឈរឈ្មោះថ្នាក់ទីប្រឹក្សាថ្នាក់ដឹកនាំណាម្នាក់ ដែលមានឋានៈជា «ឯកឧត្តម ឬលោកជំទាវ» ដែលគ្មានការិយាល័យដែរ យកឋានៈទៅរកស៊ី ហើយបើរោងចក្រណាដែលមិនពាក់ព័ន្ធអ្នកធំៗ គឺព្រលឹមឡើងមិនទាន់ទេ បើកភ្នែកឡើង ឃើញមានមន្ត្រីជំនាញខាងគោះរកលុយគេទាំងព្រឹកក៏មានដែរ រោងចក្រមួយៗ ធុញទ្រាន់នឹងបញ្ហាទាំងនេះណាស់តែមិនដឹងធ្វើយ៉ាងម៉េច មិនយូរទេ គឺរោងចក្រនោះបិទទ្វារឯង។
ម្លោះហើយយ៉ាងហោចណាស់ពេលខ្លះ ថៅកែសុខចិត្តជួលក្រុមហ៊ុនសន្តិសុខណា ដែលមានខ្នងបង្អែកគ្រាក់ៗ យកមកទប់ និងជួយស្រាយបញ្ហា។ ដូចយើងឃើញជាទូទៅទៅហើយ នៅពេលដែលមានទំនាស់វិវាទគ្នារវាងថៅកែ និងកម្មករ គឺមិនដែលក្រុមហ៊ុនសន្តិសុខ និងសមត្ថកិច្ចណាទៅវាយដំ ថៅកែទេ គឺមានតែវាយដំច្រំធាក់កម្មករហ្នឹងហើយដោយសារយកលុយគេអ៊ីចឹងសុខចិត្តធ្វើ គ ធ្វើថ្លង់ ធ្វើបាបតែខ្មែរគ្នាឯង ដែលជាកម្មករទេ។ ដូចករណីរោងចក្រ SL នេះ គឺដោះមិនចេញរយៈ ៣ ខែកន្លងមកហើយ នៅពេលដែលស៊ើបៗ យ៉ាងហោចណាស់ឃើញមានសែ «ហ» ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនសន្តិសុខការពាររោងចក្រនោះដែរ បើលេងអ៊ីចឹងៗ បានអីដោះចេញ បើខ្នងក្រុមហ៊ុនសន្តិសុខក្រាស់ម្លឹងៗប៉ុណ្ណឹងបានហៅសមត្ថកិច្ច ធ្វើជាខែល ទៅបង្ក្រាបបានដូចចិត្ត ហើយការដែលមានផ្ទុះអំពើហិង្សាកើតមានឡើង កាលពីថ្ងៃ ទី១២ ខែ វិច្ឆិកា មុននេះ មកពីសមត្ថកិច្ច មិនបានចូលមកដោះស្រាយទេ គឺធ្វើដូចកាលពីដើមខែនេះ គឺមកបំបែកហ្វូងបាតុកម្មតែម្តងនៅសួនច្បារ ហ៊ុន សែន ក្បែរព្រះបរមរតនកោដ្ឋ សម្តេចឪ អ៊ីចឹងគ្រាន់តែឃើញសមត្ថកិច្ចមក គឺដឹងតែពីត្រូវដំបងឆក់ ឬក៏ទាត់ធាក់ទៀតហើយ ដូច្នេះមានតែបាតុករ ត្រៀមដុំថ្មមុន ដើម្បីតទល់គ្នា។
រីឯសមត្ថកិច្ចវិញ គឺមើលទៅឃើញក្រឡាចំណេញនយោបាយផង អ៊ីចឹងវាយបង្ក្រាបឲ្យចាស់ដៃបាតុកម្មនេះទៅដើម្បីបង្អើលបាតុករ ដែលធ្លាប់ចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិផង ហើយបក្សប្រឆាំងមួយនេះគ្រោងនឹងធ្វើមហាបាតុកម្មក្នុងពេលឆាប់ៗនេះដើម្បីទាមទាររឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត កន្លងទៅ។ ម្លោះហើយក៏ជាឱកាសមួយដែរ ដែលសមត្ថកិច្ច មានគំនុំតាំងពីកាលថ្ងៃបោះឆ្នោតមកម៉្លេះ ដែលបានផ្ទុះហិង្សា នៅមុខវត្ត ស្ទឹងមានជ័យ នេះនិងជាពេលមួយដែលសមត្ថកិច្ច អាចចូលវ៉ៃ ទាត់ធាក់ព្រះសង្ឃគង់នៅទីនោះ ដើម្បីគំរាមកុំឲ្យព្រះសង្ឃ ចូលរួមបាតុកម្មជាមួយនឹងបក្សប្រឆាំងផង តាមរបៀបអារ ក មាន់មួយ គំរាមស្វា ១០០ អ៊ីចឹង។
សំណួរសួរថា ហេតុអ្វី បានជាមិនបង្ក្រាបតាំងពីកម្មករធ្វើដំណើរពីមុខរោងចក្រ ឬចាំមកដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាំបាច់អីទុកមកដល់មុខវត្ត ស្ទឹងមានជ័យ បានបង្ក្រាប? ចំណុចនេះ ហើយ ហាក់បីដូចជាផែនការរៀបចំទុកមុនរបស់សមត្ថកិច្ចក្នុងការបង្ក្រាប ដែលបង្កឲ្យមានហិង្សាផ្ទុះឡើង នៅទីតាំងមុខវត្ត ស្ទឹងមានជ័យ។ ទីបំផុត នៅថ្ងៃ ទី ១៥ ខែ វិច្ឆិកា រាជរដ្ឋាភិបាល ដែលមានចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរោងចក្រ SL ទទួលយកតំណាងកម្មករ ១៩ នាក់ចូលធ្វើការវិញដើម្បីបញ្ចប់វិវាទ។
ចំណុចគួរឲ្យកត់សម្គាល់នោះ គឺថា មានបញ្ហាមួយចំនួនតាំងពីតូចតាចមក ដោះស្រាយមិនចេញទេ ព្រោះពេលខ្លះអ្នកពាក់ព័ន្ធនៅក្នុងរោងចក្រខ្នងធំៗពេក ហួសដែនសមត្ថកិច្ចរបស់ក្រសួង ការងារ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតធ្វើការសម្របសម្រួលរវាងថៅកែ និងកម្មករនោះ គឺទុកទាល់តែទុំជោរ ដោះមិនចេញបានរត់រកលោកនាយករដ្ឋមន្ត្រីជួយ។
ហេតុអ្វីបានជារឿងរ៉ាវកំប៉ិកកំប៉ុកអង្ករកំប៉ុងសោះចាំបាច់ទៅដល់ថ្នាក់នាយករដ្ឋមន្រ្តីបានដោះស្រាយបាននោះ?
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងរួចមកហើយថា រាជរដ្ឋាភិបាលថ្មីនេះ លោកឈប់យកខ្លួនពាំងហើយ ដោះស្រាយខ្លួនឯងទៅ បើដោះមិនចេញទេ មានតែដកចេញ។ រឿងបញ្ហាឲ្យតែមានការអីបន្តិចទៅនាយករដ្ឋមន្ត្រីបែបនេះ (លោកនាយករដ្ឋមន្ត្រី កំពុងប្រឈមនឹងការងារប្រទេសជាតិធំៗ ដែលត្រូវដោះស្រាយ) ហើយសមត្ថកិច្ច ប្រើហិង្សាបែបនេះ ហើយបានចូលរួមធ្វើឲ្យបក្សកាន់អំណាចបាត់បង់ ២២ កៅអីអាណត្តិ ទី៥ នេះ ព្រោះប្រជាពលរដ្ឋឥឡូវយល់ដឹងពីសិទ្ធិ និងស្អប់ខ្ពើមអំពើហិង្សាណាស់ បើរាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពចាស់កំណែទម្រង់ថ្មីបែប បង្ក្រាបហិង្សាបែបនេះ គឺអាណត្តិក្រោយកាន់តែធ្ងន់ធ្ងរទៅទៀត។
ម្យ៉ាងវិញទៀតបើរដ្ឋាភិបាល នៅតែបន្តដោះស្រាយបែបហិង្សារំលោភសិទ្ធិមនុស្សទៅលើកម្មករខ្មែរ គ្នាឯងយ៉ាងនេះ គឺធ្វើឲ្យមានផលប៉ះពាល់ចម្បងៗ៖ ទី១) អ្នកបញ្ជាទិញ (Buyers) គេអាចបញ្ឈប់បញ្ជាទិញពីរោងចក្រកាត់ដេរណា ដែលមានការរំលោភសិទ្ធិមនុស្ស។ ឧទាហរណ៍៖ ដូចករណីក្រុមហ៊ុន កូកាកូឡា បានព្រមានកាលពីសប្តាហ៍មុននេះថា បញ្ឍប់បញ្ជាទិញស្ករអំពៅប្រទេសណារំលោភ សិទ្ធិមនុស្សលើគម្រោងអភិវឌ្ឍន៍អំពៅនោះ។
ទី២) ការដោះស្រាយដោយប្រើអំពើហិង្សាបែបនេះ គឺប៉ះពាល់ដល់មុខមាត់ប្រទេស និងប្រជាជាតិខ្លួនឯង។ នៅពេលខ្លះ ប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅក្រៅប្រទេសម្តងៗខ្មាសគេ នៅពេលគេសួរថា អ្នកមកពីណា? ខ្ញុំមកពីប្រទេសកម្ពុជា «I am from Cambodia»។ ពេលនោះជនបរទេស គេវិនិច្ឆ័យទុកជាមុនថា ជាមនុស្សខាំតែគ្នាឯង ពូកែបានតែគ្នាឯង ដូចរបប ប៉ុល ពត និងសម័យបច្ចុប្បន្ននេះ។
ពេលខ្លះគេ មិនចង់និយាយរកផង ដោយសារឃើញតែហិង្សាដាក់គ្នា យូរឆ្នាំមកហើយ។ ឯណា ទៅពាក្យថា មោទនភាពជាតិខ្មែរ ឬក៏ខ្ញុំមានមោទនភាពណាស់ដែលបានកើតមកជាខ្មែរនោះ? មានន័យថាយ៉ាងម៉េច? ខ្មាសគេ ធាតុពិតគ្មានទេ គឺមានតែនៅលើសម្បកកំប៉ុងប៊ីយែរទេ។
ទី៣) បើរាជរដ្ឋាភិបាលនៅតែដោះស្រាយបែបយកហិង្សាមកបង្ក្រាបបែបនេះ គឺបញ្ហានៅតែមិនត្រូវបញ្ចប់នោះទេ គឺអាចរីករាលដាល ពីរោងចក្រមួយ ទៅរោងចក្រមួយ កាន់តែធំ រវាងកម្មករ និងសមត្ថកិច្ច។ យូរៗទៅឃើញមុខគ្នាលែងបាន គឺឲ្យតែជួបគ្នា ដឹងតែហិង្សាដាក់គ្នាឲ្យតែដាច់ប៉ែក ដូចនៅភាគខាងត្បូងប្រទេសថៃ គឺផ្ទុះហិង្សាដាក់គ្នារហូតរវាងពួកនិយមជ្រុលមូស្លិម និងសមត្ថកិច្ច មិនចេះចប់មិនចេះហើយទេ។ ហេតុដូចនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវដោះស្រាយរកឫសគល់នៃបញ្ហាជាក់ស្តែង ជាពិសេសបញ្ហាទំនាស់ផលប្រយោជន៍ដែលជាចំណុចគន្លឹះនោះ គឺធ្វើយ៉ាងណាដើម្បីបំបាត់អំពើហិង្សា ដែលពិភពលោកស្អប់ខ្ពើម៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
1-ដ្បិតមនុស្សឥឡូវ យកខុសធ្វើត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់។
2-អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក។
3-អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តទៀតទៅមុខ។
4-សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ
កើតទាន់លោកិយ ឮតែទំនុក ដំណែលអាពុក
ចូរចាំគ្រប់គ្នា។
មិនដឹងជាយល់ឃើញយ៉ាងម៉េចបានជានាយប៉ូលីសម្នាក់នេះដកកាំភ្លើងខ្លីតំរង់បាញ់គេ។នេះនៅ
ចំពោះមុខកាមេរ៉ាផងប្រស់នបើនៅស្ងាត់ៗប្រហែលជាមានអ្នកត្រូវគេបាញ់ស្លាប់មិនតិចទេ។
អោយតែប្រទេស កម្ពុជា មានបុរសខ្លាំងដឹកនាំប្រទេស នោះ គ្មានសេចក្តីសុខណាមួយយកើតឡើង ដល់រាស្ត្រទេ!!!!!!!!
ទោះបីជារាស្ត្រពិបាកយ៉ាងណាក៍ដោយ ក៍គាត់គិតថា យួននៅតែជាម្ចាស់របស់គាត់ជានិច្ច មិនមែនរាស្រ្តជាម្ចាស់ទេ!!!!
លោកសមត្ថកិច្ចទាំងអស់ ពួកអស់លោក កំពុងតែមានស្រមោលឩក្រឹដ្ឋកម្មជាប់ខ្លួនហើយ !!!!!
និទណ្ឌភាពនៅស្រុកខ្មែរមិនមានពេលបញ្ចប់ទេ បើនៅមានមនុស្សក្រុមនេះគ្រប់គ្រងស្រុកខ្មែរបន្តទៀត។ គួរខ្មែរទាំងអស់ក្រោកឡើង។
TV ទាំង៩នៅស្រុងខ្មែរគិតៗទៅបានជាចូលរួម និងពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សដោយផ្ទាល់ដែរ។Sic
រាល់អត្ថបទចេញផ្សាយរបស់ភ្នំពេញបុស្តខ្ញុំគាំទ្រទាំងស្រុង ស្រុកខែ្មរទូរទស្សន៌ទាំងអស់ដូចអាចម៏
ខ្ញុំគ្រាន់តែចង់និយាយតែមួយម៉ាតថាជឿហ៊ុនសែនអស់ស្រូវពូជ ខ្លាំងបានតែខែ្មរគ្នាឯង បើជនជាតិយួននឹងសៀម ដូចកណ្តុរឃើញឆ្មារ។
អាចថាជាការវាយស្មៅបង្អើលពស់ក៏បាន។តែនេះជារឿងពិត។ដោយសារ
តែប្រព័ន្ធដឹកនាំបែបប្រមូលផ្ដុំអំណាចដូចសព្វថ្ងៃនាយករដ្ឋមន្ត្រីមានអំណាច
ខ្លាំងណាស់។ឯមន្រ្តីរាជការក៏លែងអព្យាក្រិត្យ ពិសេសគឺស្ថាប័នប៉ូលីស ទាហាន
នឹងឯង។ត្រង់ចំណុចនេះមិនគួរណាអ្នកវិភាគបែរជាមើលអត់ឃើញឬលោកធ្វើជា
មើលមិនឃើញ?យើងមើលទៅប្រភពដើមទាំងអស់គ្នា។សួរថាតើឧត្តមសេនិយ៍
ទាំងប៉ូលីស ទាហាន រហូតដល់មេប៉ុស្ដិ៍នរណាជាអ្នកចាត់តាំង?គឺបក្សជាអ្នកចាត់តាំង
ទាំងអស់។មេបក្សចាត់តាំងផង និងដកតំណែងផង។សួរថាតើឧត្តមសេនិយ៍ទាំងអស់
នេះខ្លាចនរណា?ស្ដាប់បញ្ជានរណា?ចំពោះប៉ូលីស ទាហានតើមានកូនចៅណាអាច
ប្រកែកនឹងបទបញ្ធារបស់មេបាន?គេឲ្យវាយ ឲ្យទាត់ ឲ្យបាញ់ …..តើអាចប្រឆាំងបាន
ដែរឬទេ?នេះហើយជាគ្រោះថ្នាក់នៃការដឹកនាំតាមបែបប្រមូលផ្ដុំអំណាច។ព្រោះតែយើង
ឃើញពីគ្រោះថ្នាក់ដូចនេះហើយ បានជាអំពាវនាវប្រជាពលរដ្ឋកុំឲ្យចូលរួមបាតុកម្ម។
វាមិនត្រឹមតែមិនបានផលទេ តែថែមទាំងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀតផង។ប៉ុន្ដែ
ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនៅតែនាំប្រជាពលរដ្ឋទៅបាតុកម្ម ដល់
មានស្លាប់ របួសតាំងនាំគ្នាថ្កោលទោសរដ្ឋាភិបាល។ក្រៅពីក្រដាស់២,៣សន្លឹកថ្កោលទោស
រដ្ឋាភិបាលតើបានស្អីមកវិញ?បើបន្ទោសរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សប្រឆាំងដែលនាំ
ប្រជាពលរដ្ឋទៅស្លាប់អាចបន្ទោសបាន តែមិនមែនជាដំណោះស្រាយសមស្របនោះទេ
អ្វីដែលជាច្រកចេញនិងត្រឹមត្រូវនោះគឺបន្ទោសប្រជាពលរដ្ឋ។មកពីប្រជាពលរដ្ឋល្ងង់ ភ្លើ
ទើបចាញ់បោកគណបក្សប្រឆាំង សង្គមស៊ីវិល ដែលនាំខ្លួនទៅឲ្យរដ្ឋាភិបាលវាយដំ បាញ់
សម្លាប់៕
LIKE I SAID THESE GUY SHOULD NOT BEEN BORN.EVIL MINE THAT MAKE CAMBODIAN FAMILIES DOMESTIC TROUBLES. PEACE CAMBODIA
ទូរទស្សន៍ខ្មែរ ជាទូរទស្សន៍ខ្មោច
នេះគឺមេរៀនរបស់អាឈូកកណ្ទឹតដកកាំភ្លើងបាញ់កម្មករហើយថាអចេតនា អាជួនសាវ៉ាន់ក៏ថាប៉ូលីសមិនបានប្រើកាំភ្លើងទេគឺអ្នកទី៣…..សមតែពួកប៉ូលីសអស់នោះបាញ់អាជួនសាវ៉ាន់អោយបែកសន្ទះក្បាលទើបសមមុខប្រពន្ធវាយំស្ប៉ែប។
អ្នកអត្ថាធិប្បាយក្នុងTVគ្រប់ប៉ុស្តិ ខ្លះដូចមនុស្សមិនគ្រប់ទឹក និយាយឡប់ឡែផ្តេសផ្តាសដូចក្មេងស្រវឺងស្រាស។ ខ្លះខំព្រុសបពេា្ចញថ្វីមាត់ ជ្រុលពេក។ ខ្លះរាងឡប់ធ្វើចេះជ្រុល។ខ្លះចេះធ្វើជាឡប់ យ៉ាប់ណាស់ !ខ្ជិលមើលល្អជាង !
សីុប្រាក់ខែរាស្រ្តបាញ់សំឡាប់រាស្រ្ត តើមិនមែនជាទង្វើសត្វតិរច្ឆានទេរឺ ??
នបក្លាយជានំបត់ជាមួយបរទេសយួនចិននិងសៀម!!!
អហក្លាយជាអាចមន៏ហូរឬអាចមន៏ហៀរជាមួយបរទេសយួនចិននិងសៀម!!!
ដូចទាហ៊ានដែលនិងក្លាយទាខ្លាចជាមួយបរទេសយួនចិននិងសៀម!!!
ពួកអាអស់នេះពូកែតែជាមួយរាស្ត្រខ្មែរទន់ខ្សោយទេ
ពួកអាសេនាពពុះរបស់ស្តេចចោរហារយនិងពាលបាតផ្សានិងវិនាសសន្តិពេលបន្តិចទៀតនេះ!!!!!
កំណែរទំរង់សុីជុំរៅ!!! គ្រាន់តែចាប់ផ្តើមអនុវត្តកំណែរទំរង់ភ្លាមឃើញថាសុីជំរៅបែបនេះទៅហើយ ចុះទំរំាងការអនុវត្តកំណែទំរង់សុីជំរៅកាន់តែជ្រៅជាងនេះទៀតតើជីវិតប្រជាជនប៉ុន្មាននាក់ទៀត ត្រូវ បានសំលាប់បន្តរបន្ទាប់។ ខ្ញុំមិនប្រាកដថាតើនិយមន័យកែទំរង់សុីជំរៅរបស់រដ្ឋាភិបាលថ្មីៗនេះមាន ន័យ៉ាងណានោះទេពាក្សថាសុីជំរៅនេះ។ ជួនកាលកំណែទំរង់សុីជំរៅវាអាចនិយាយបានថាការបន្តរ រិត្បិតនិងគ្រប់គ្រង់ប្រជាជនឲ្យបានតឹងរឹងជាមុន ឧទាហរណ៍ដូចជា ផែនការបំបែកខណ្ឌ័ចំនួន៥ទៀត នៅរាជធានីភ្នំពេញ។ល។និង។ល។
Go and point the guns to Mi YingLuck to protect Preh our Vihear and don’t point @Khmers, Ah Sva (s)!
Correction: to protect our Preh Vihear
នេះជភស្ដុតាងមួយដែរ កាំភ្លើងខ្លីនេះមិនបានបាញ់ឡើងលើទេ គឺបាញ់ក្បាលមនុស្សតែម្ដង តើវាជាគ្រាប់ពិតឬមិនពិត
បាតុករជាខ្មាំងសត្រូវឬយ៉ាងម៉េច បាតុករអាចមានទោសប្រហារជីវិតទេ? អ្នកពាញ់ជាសាសអី អ្នកត្រូវគ្រាបជាសាសអី
ការវាយដំ ទាត់ធាក់ទៅលើជនមិនមានកំហុសរបស់ប៉ូលិស ជាអំពើហឹង្សាកំរោលហួសហេតុ អវិជ្ជា ព្រៃផ្សៃ មិនសមនឹងទួនាទី គ្មានយុទ្ទសាស្រ្តច្បាស់លាស់
ឆ្ងល់ណាស់ អជ្ញាធរហាមគេមិនឲ្យប្រើហឹង្សា
ចុះហេតុអ្វីអជ្ញាធរខ្លួនឯង ប្រើហឹង្សាសាហាវៗម្លេះ
គ្មានការលំបាកណាខ្លាំងជាងសម័យពលពតទេ ។ នេះមកពីមហិច្ចតារបស់មនុស្សអត់ដែនកំណត់
Lt. General Chuon Sovan is a great hero of Cambodia!!!
ល្មមអំណាច => អាត្មានិយម ក្បត់ជាតិ បំផ្លាញជាតិ លក់ជាតិ សំលាប់រាស្រ្ត អាយ៉ងយួន =
សាហាវជាងសត្វតិរិច្ឆាន រួមទាំងឆ្កែបំរើពីថ្នាក់ក្រោមដល់លើ !
General Choun Sovan is the great shooter to Khmer civilian, so he should get reward from dejoo
Sen for the reward in the fifth terms at prime minister.
តុលាការឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានកត់ទុកក្នុងសៀវភៅ គីនីស្តអស់ហើយ រងចាំតែកាត់ទោស ពួកអំណាចផ្តាច់ការទាំងអស់នោះទេ ចាប់កាត់ទោសតែម្តងឲ្យអស់ កុំឲ្យចំណាយពេលយូរ (កំណត់ត្រាទាំងនោះរួមមាន ក៥ ព្រឹត្តិការរដ្ឋប្រហាថ្ងៃទី ៧-៨កក្កដា១៩៩៧ បោកគ្រាប់បែងនៅមុខរដ្ឋសភា ចាប់ក្រុមនិស្និតដាក់ទ្រុងដែកយកទៅទំលាក់ទឹកនៅព្រែកត្នោត សម្លាប់មេសហជីបកម្មករ និងអ្នកកាសែត សម្លាប់សកម្មជនព្រៃឈើ លួចបន្លំសន្លឹកឆ្នោត ខែកក្កដា ២០១៣ បង្រាបក្រុមបាតករអហឹង្សា នៅមុខវត្តបទុម្ភ ស្ពានអាកាស ក្បាលថ្នល និងមុខវត្តស្ទឹងមានជ័យ។ ទាំងនេះជាអំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ខ្នង ជាងរបបខ្មែរក្រហមទៅទៀត
តុលាការឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានកត់ទុកក្នុងសៀវភៅ គីនីស្តអស់ហើយ រងចាំតែកាត់ទោស ពួកអំណាចផ្តាច់ការទាំងអស់នោះទេ ចាប់កាត់ទោសតែម្តងឲ្យអស់ កុំឲ្យចំណាយពេលយូរ (កំណត់ត្រាទាំងនោះរួមមាន ក៥ ព្រឹត្តិការរដ្ឋប្រហាថ្ងៃទី ៧-៨កក្កដា១៩៩៧ បោកគ្រាប់បែងនៅមុខរដ្ឋសភា ចាប់ក្រុមនិស្និតដាក់ទ្រុងដែកយកទៅទំលាក់ទឹកនៅព្រែកត្នោត សម្លាប់មេសហជីបកម្មករ និងអ្នកកាសែត សម្លាប់សកម្មជនព្រៃឈើ លួចបន្លំសន្លឹកឆ្នោត ខែកក្កដា ២០១៣ បង្រាបក្រុមបាតករអហឹង្សា នៅមុខវត្តបទុម្ភ ស្ពានអាកាស ក្បាលថ្នល និងមុខវត្តស្ទឹងមានជ័យ។ ទាំងនេះជាអំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ខ្នង ជាងរបបខ្មែរក្រហមទៅទៀត
វាជាឆ្កែ មិនមែនជានគររបស់ប្រជាជនទេ
Choun sovan is the great murder .he is the hero of Hun sen,but is not be long justice of peolpes will come .they can not run ,they will die soon.
We have concrete evidence that the repressive government was using deadly forces against the demonstrators. We predict that people’s reaction will not backdown from the future protest .
。ប្រជាពលរដ្ឋខ្មែរ កម្មករ គាត់មិនចង់ ធ្វើការ តវ៉ានោះទេ
ពីព្រោះគាត់លំបាកពេក ដោយប្រាក់ខែគាត់ចាយមិនគ្រប់ !
。អស់លោកមានមតិខ្លះនិយាយគ្មាន ពិចារណារ អីបន្តិចសោះ !
。 បើលោក គ្រាន់បើ ជួយ បើកប្រាក់ខែ បន្ថែមអោយគាត់ផង ទើបលោកជាអ្នក
ជួយគាត់ ពិតប្រាកដ្ឋ មែន ! « បើគ្មានសម្ថភាពជួយគាត់ទេ សូមដេកនៅអោយស្ងៀម ទៅ ! »
អា ប៉ូលីស មួយនេះវាជាមនុស្សមានសន្តានជាខ្មែរក្រហម ដូចនេះបាជាមានមនុស្សសំលាប់មនុស្សនៅសម័យនោះ ។ គ្មានកាវិភាគគ្រប់គ្រាន់ទេ ហើយហ៊ានធ្វើ ។
បន្ទាប់ពីតស៊ូស្វែងរកដំ ណោះស្រាយដោយសន្តិវិធី និងរងដោយការវាយបង្ក្រាបដោយហិង្សាក្នុងរយៈពេល៣ខែ សឹងរាប់ភ្លេចទៅហើយនោះ ក្រុមកម្មករនៃរោងចក្រអេសអិល ប្រមាណ២ពាន់នាក់ បានដើរដង្ហែក្បួននាំយកញត្តិមកដាក់ជូនលោក ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែបែរជារងនូវការវាយបង្ក្រាបនិងបាញ់រះដោយកាំភ្លើង គ្រប់ធុន បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសគ្មានអ្នកកាន់អំណាចណាម្នាក់ចេញមុខមកដោះស្រាយរកយុត្តិធម៌ឲ្យក្រុមកម្មករនិងប្រជារាស្ត្រស្លូតត្រង់នោះទេ បើទោះបីជាការប្រើប្រាស់កាំភ្លើងបាញ់រះទៅលើក្រុមកម្មករអហិង្សា។
Dear all,
We must understand that, the TERRORIST are very SKILLFULLY in doing TERRORISM .
They hid their forces with group of RELIGION, POLITICAL PARTY, NGOs, FOREIGN AGENCY, COMMUNITY, and ASSOCIATE ………etc .
Terrorist never APPRECIATE With our SOCIAL live with peaceful, stable, and developing .
Terrorist always wanted:
– Destroy all social achievement.
– Stuck off development processing .
– Killing upon their possible .
– Cut down investment .
– Cut down economic increasing .
– Make feared of F.D.I. (foreign direct investment) .
– Make chaos throughout the country .
– Burning of war ……..etc .
Thus we have to choose the way to solve of terrorism occurred :
– Implore and ask the terrorist to stop without any actions ?.
– Or take the efficiency actions to CRACKDOWN to stop their acts ?.
This is not simple to solve the problems. How can we take actions ?.
The best way is CRACKDOWN and STOP them, although needs to spend much more VALUE .
អាឆ្គួតអ្នកមែននោះវាមិនមែនជាមនុស្សទេ។ អានេះគ្មានខួរក្បាលចេះគិតទេ អានេះជាសត្វ។
មើលរូបភាពនិងសកម្មភាពដែលភ្នំពេញប៉ុស្តិថតបានវាជាភស្តុតាងជាក់ស្តែងថាអាក្រុមឆ្កែ
អស់នេះមិនប្រើកាំភ្លើងបាញ់ប្រជាពលរដ្ឋទេឬ? អាថោកដែលចេះក្រឡៃថាអត់ អាងាប់ឆាប់!
តើមេដឹកនាំប្រទេសជាមេពេជ្ឃឃាតសម្លាប់ប្រជាពលរដ្ឋឬអត់? សូមបងប្អូនធ្វើការវិភាគចុះ។
វាមិនអាច់ទេអាសេរីអាច់ឆ្កែ! អាក្រុមបក្សក្បត់! ចេះអីតែអាឆ្កែឯង! កំមកចង់បំភន័មតិប្រជាពលរដ្ឋ
អាបក្សថោក! បើបក្សអាថោកឯគ្រាន់ណាស់ប្រមូលគ្នាទៅទប់ទល់ជាមួយទព័សៀមទៅ
កុំថោកបានតែជាមួយខ្មែរអត់អាវុធនិងក្សត់ខ្សោយ។ ពេលនេះប្រជាជនខ្មែរពេញចិត្តចូលរួម
ជាមួយពួកអាក្រុមឆ្កែអត់សាសនាឯងដែរឬអត់ យើងចាំតែមើលទេ។
ពិបាកពេករុញទូកបណ្តោយទឹកចាំលួចសម្លេះអាមេក្លោងសម្លាប់ជាតិ
នៅសមរភូមិមុខម្តងមួយៗទៅធ្វើឲ្យវាដឹងខ្លួន។
សូមបងប្អូននៅទីតាំងសមរភូមិមុខកុំភ្លេចប្រើយុទ្ធសាស្រ្តរុញទូកបណ្ដោយទឹកនេះ
ជាប្រសិទ្ធភាពសំខាន់។
Terrorist is Serey , assigned by Hun Sen