​កម្មករ​រោងចក្រ​អា​លីម ព្រមាន​ដើរ​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ដំណោះស្រាយ​ការងារ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

កម្មករ​រោងចក្រ​អា​លីម ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​ពុធ​នេះ ព្រមាន​ហែ​ញ្ញ​តិ្ត​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​ខាងមុខ ប្រសិនបើ​សាលា​រាជធានី​មិន​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្មករ​ជាង​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ដំណោះស្រាយ​រឿង​ការងារ​។​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​តំណាង​ពួកគេ​៥​នាក់ ចូល​ជួប​ចរចា ពេល​ដែល​កម្មករ បាន​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​ភ្លាមៗ​។​

​លោក យ៉ាំ ថៃ​សាន មន្ត្រី​ផ្នែក​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ប្រាប់​អ្នកសារព័ត៌មាន​ថា បើទោះបីជា​សាលា​រាជធានី បាន​ទទួល​ញាតិ​ពួកគាត់​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ការងារ​នៅ​រោងចក្រ មិន​ត្រូវបាន​ដោះស្រាយ កម្មករ​នឹង​ហែ​ញ្ញ​តិ្ត​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បន្តថា កម្មករ​រោងចក្រ​អា​លីម បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​១១​ខែវិច្ឆិកា មកម្ល៉េះ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ ដោះស្រាយ ហើយ​បែរជា​តុលាការ ចេញ​លិខិត​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងៀម​ស្ងៀម និង​ឲ្យចូល​ធ្វើកា​រងារ​ធម្មតា​។

​កម្មករ ទាមទារ​លក្ខណ្ឌ​ការងារ​៩ ចំណុច រួម​មាន​សុំឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងច​ក្រ​,​ដក​ប្រធាន​ផ្នែក​គ្រប់គ្រង កាត់ដេរ​២​នាក់​, ដក​អ្នកគ្រប់គ្រង​រោងចក្រ​ឈ្មោះ ប៉ាក់ ដែល​ជា​ជនជាតិ​កូរ៉េ​, សុំ​លុយ​បាយ​បន្ថែម​២០០០​រៀល​, សុំ​លុយ​បាយ​ថ្ងៃត្រង់​៤០០០​រៀល​,​ផ្តល់​ប្រាក់​ឈ្នួល​ស្មើគ្នា រវាង​កម្មករ​ចាស់ និង​កម្មករ​ថ្មី​, សុំ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ឲ្យបាន​មុន​ម៉ោង​៤ រសៀល​, សុំ​ឲ្យ​ក្រុមហ៊ុនប​ឈ្ឃប់​បង្ខំ​កម្មករ​ឲ្យធ្វើ​ការបន្ថែ​ម​ម៉ោង​, និង​សុំ​ឲ្យ​ក្រុម​ហ៊​ន​រក្សា​លុយ​ថ្ងៃ និង​លុយ​រង្វាន់​អំឡុង​ធ្វើ​កូដកម្ម​ជាដើម​៕

សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ​laysamean168@yahoo.com

What Next?

Recent Articles