អង្គការការពារសិទ្ធិមនុស្ស នឹងបញ្ចាំងខ្សែភាពយន្តដែលមានចំណងជើងថា អ្នកណាសម្លាប់ ជា វិជ្ជា នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ដែលជាទិវាអន្តរជាតិបញ្ចប់និទ្ទណ្ឌភាព។
ដោយ សុ ជីវី
2013-11-23
RFA

២២-មករា-២០១០: ការប្រារព្ធខួប៦ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៅក្នុងរាជធានីភ្នំពេញ RFA/Den Ayuthyea
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចងក្រងឯកសារជាច្រើនពីករណីឃាតកម្មលើសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន បានសម្រេចដាក់បញ្ចាំងភាពយន្តឯកសារដែលនិយាយពីនិទ្ទណ្ឌភាពលើអតីតអ្នកការពារសិទ្ធិកម្មករ លោក ជា វិជ្ជា នៅការិយាល័យអង្គការនេះ ដោយបើកចំហអោយសាធារណជនបានចូលទស្សនាដោយសេរី។
ទាក់ទិននឹងនិទ្ទណ្ឌភាពនៅកម្ពុជា នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា និទ្ទណ្ឌភាពនៅតែកើតមាន ហើយបន្តរីករាលដាល និងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ នោះក៏ដោយសារតែជនល្មើសដែលតែងរួចទោសភាគច្រើន ជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកមានអំណាច ហើយធ្វើសកម្មភាពដៅមករកអ្នកហ៊ានទាមទារសិទ្ធិ។
ខ្សែភាពយន្ត «អ្នកណាសម្លាប់ ជា វិជ្ជា» ជាស្នាដៃរបស់អ្នកស៊ើបអង្កេតរបស់ផលិតករបរទេស លោក ប្រេដលី ខុក (Bradley cox)។ ខ្សែភាពយន្តនេះបានបង្ហាញនូវសាក្សី និងអង្គហេតុមួយចំនួន ពាក់ព័ន្ធដល់ករណីឃាតកម្មលើមេដឹកនាំសហជីពដ៏ល្បីល្បាញ លោក ជា វិជ្ជា។ យ៉ាងណា ខ្សែភាពយន្តនេះ គឺឋិតក្នុងចំណោមខ្សែភាពយន្តឯកសារជាច្រើនទៀត ដែលពុំមានរោងភាពយន្តណាហ៊ានទទួលបញ្ចាំងឡើយ ចំណែកអាជ្ញាធរក៏បានហាមប្រាមមិនអោយចាក់បញ្ចាំងនៅទីសាធារណៈឡើយ។
ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចងក្រងករណីជាច្រើនទៀតនៃនិទ្ទណ្ឌភាពនៅកម្ពុជា ដាក់បង្ហាញជាសាធារណៈនៅលើទំព័រអ៊ីនធឺណិត (Internet) តាមរយៈគេហទំព័ររបស់ខ្លួនដែលមានអាសយដ្ឋាន www.cchrcambodia.org/impunity។ ឯកសារទាំងនោះរួមមាននិទ្ទណ្ឌភាពក្នុងករណីឃាតកម្មលើសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី អ្នកកាសែត លោក ហង្ស សេរីឧត្តម យុវជន ម៉ៅ សុខច័ន្ទ ដែលត្រូវបាញ់ស្លាប់នៅគល់ស្ពានអាកាសក្បាលថ្នល់ និងករណីមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមអ្នកជំនាញអំពាវនាវឲ្យ អ.ស.ប.ពង្រឹងតួនាទីដើម្បីបញ្ចប់និទ្ទណ្ឌភាព
- កម្មកររោងចក្រឃីងហ្វឺសប្រមាណ៣០នាក់ទៀតដួលសន្លប់
- សមាគមការពារសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
- កម្មកររោងចក្រឃីងហ្វឺស២ប្រមាណ៨០នាក់ដួលសន្លប់
- និស្សិតម្នាក់នៅស្ទឹងត្រែងត្រូវឃាត់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមហ្វេសប៊ុក
- សង្គមស៊ីវិលប្រារព្ធពិធីទាមទារយុត្តិធម៌ដល់អ្នកកាសែតដែលត្រូវគេសម្លាប់
- កម្មកររោងចក្រអាលីមដុតកង់ឡានទាមទារថៅកែដោះស្រាយបញ្ហា៨ចំណុច
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ និទ្ទណ្ឌភាពនៅកម្ពុជានៅតែមាន
- កម្មកររោងចក្រអែស.អិលធ្វើកូដកម្មជាថ្មី
បើមានទូរទស្សន៍ចាក់បញ្ចាំងពិតជាល្អណាស់…យើងសួរថាហេតុអីបានជារដ្ឋាភិបាលមិនអោយចាក់បញ្ចាំង?ប្រហែលជារដ្ឋាភិបាលជាអ្នកនៅក្រោយខ្នងហើយមើលទៅ?
YOU NEVER EVER FINE ANY KILLERS IN THIS REGIME.I HAVE NO CONFIDENCE IN THIS GOV.PEACE TO ALL THANK YOU
អ្នកណាសម្លាប់ ជា វិជ្ជា? – អ្នកស្រឡាញ់ជាតិ សម្លាប់ជនក្បត់នេះ វាជារឿងធម្មតាទេ។
ជា វិជ្ជា ក្បត់ជាតិ អ្នកណាសម្លាប់ ជា វិជ្ជា ជាអ្នកស្រឡាញ់ជាតិ