មន្ត្រីគណបក្សសង្គ្រោះជាតិ បានសម្រេចផ្លាស់ប្ដូរទីតាំងនៃការធ្វើមហាបាតុកម្មរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ ខាងមុខនោះ ទៅខេត្តសៀមរាប វិញ ជំនួសអោយការជួបប្រជុំនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ ការផ្លាស់ប្ដូរទីតាំងនេះ ត្រូវប្រកាសអោយដឹងដោយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា។
ដោយ សុ ជីវី
2013-11-23
RFA

ក្រុមបាតុករចូលរួមមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ នាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។ RFA/Den Ayuthyea
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ថា ការផ្លាស់ប្ដូរទីតាំងនេះ គឺផ្អែកលើហេតុផល ២យ៉ាង។ ទី១ គឺដោយសារថ្ងៃទី១០ ខែធ្នូ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ជាពេលដែលអង្គការមិនមែនរដ្ឋាភិបាលជាច្រើន នាំគ្នាប្រារព្ធពិធីនេះ ហើយពួកគេក៏បានស្នើសុំទីលានប្រជាធិបតេយ្យជាទីតាំងធ្វើពិធីដែរ។ ទី២ គឺដោយសារនៅពេលធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ ចំនួន ៣លើករួចមកនេះ ពលរដ្ឋនៅភាគឧត្តរ និងភាគខាងលិច ពុំសូវមានលទ្ធភាពចូលរួមឡើយ ដោយសារថ្លៃឈ្នួលធ្វើដំណើរថ្លៃពេក។
លោកបន្តថា បើទោះជាផ្លាស់ប្ដូរទីតាំងជួបប្រជុំធ្វើមហាបាតុកម្ម គណបក្សសង្គ្រោះជាតិ អះអាងថា នៅតែបន្តទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោត និងយុត្តិធម៌សម្រាប់បាតុករ និងពលរដ្ឋដែលបានស្លាប់ និងរបួសដោយសារការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើការតវ៉ាអហិង្សានៅពេលកន្លងទៅ រួមមានការបង្ក្រាបដោយហិង្សានៅស្ពានអាកាសក្បាលថ្នល់ និងនៅខាងមុខវត្តស្ទឹងមានជ័យ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវយកក្រសួងសុខាភិបាលជាគំរូធ្វើកំណែទម្រង់ស៊ីជម្រៅ
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងមិនចូលរួមអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៤
- បក្សសង្គ្រោះជាតិប្រកាសថានឹងមិនជួបចរចាបន្តជាមួយបក្សប្រជាជនកម្ពុជា
- ឯកអគ្គរាជទូតកម្ពុជានៅអង់គ្លេសលោក ហោ ណាំបូរា បញ្ចប់តួនាទី
- សមាជិកព្រឹទ្ធសភាបក្សសមរង្ស៊ី១១រូបធ្វើពហិការកិច្ចប្រជុំព្រឹទ្ធសភា
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ និទ្ទណ្ឌភាពនៅកម្ពុជានៅតែមាន
- ក្រុមប្រឹក្សាឃុំបក្សប្រជាជនខេត្តព្រៃវែងរងការចោទថាគំរាមសកម្មជនបក្សប្រឆាំង
- ប្រសិទ្ធភាពនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុននៅកម្ពុជា
- គណបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មជាថ្មីនៅថ្ងៃ១០ ធ្នូ