Saturday, 23 November 2013
ដោយ ៖ ដើមអម្ពិល
ភ្នំពេញ ៖ លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរដ្ឋសភា និងជាមន្ដ្រី ជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា អ្នកតំណាងរាស្ដ្រប្រចាំមណ្ឌលព្រៃវែង តាម រយៈមេធាវីរបស់ខ្លួន បានប្រកាសផ្ដល់ សំណងគ្រប់បែបយ៉ាង ទាំងថ្លៃព្យាបាល ទាំងថ្លៃធ្វើបុណ្យសព និងសំណងជំងឺចិត្ដ ដល់ជនរងគ្រោះ ២នាក់ ប្ដី-ប្រពន្ធ ដែល ប្រពន្ធស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត រីឯប្ដីរងរបួសធ្ងន់ ដោយ សារតែរថយន្ដរបស់លោកបុកាលពីព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
មេធាវីរបស់លោកបណ្ឌិត ជាម យៀប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែល កូនក្ដីរបស់លោក គឺបណ្ឌិត ជាម យៀប ដែលជិះក្នុងរថយន្ដ ៥៧០ ពណ៌ខ្មៅ បើក ដោយអង្គរក្ស បានបុកជាមួយម៉ូតូ ២នាក់ ប្ដី-ប្រពន្ធ បណ្ដាលឱ្យរងរបួសធ្ងន់ នៅកន្លែង កើតហេតុ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោងប្រមាណ ៩ និង ៣០នាទី ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ភូមិ ជ័យឧត្ដម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលនោះ គឺលោកបណ្ឌិត ជាម យៀប បានទទួលខុសត្រូវផ្ដល់សំណងគ្រប់ បែបយ៉ាងដល់ជនរងគ្រោះទាំង២នាក់ ។
លោកមេធាវីបានបញ្ជាក់ថា មូលហេតុ ដែលលោកបណ្ឌិត ជាម យៀប រួមជាមួយ អ្នកបើករថយន្ដបានបន្ដដំណើរពីកន្លែងកើត ហេតុចូល មករាជធានីភ្នំពេញ មិនទទួលខុស ត្រូវ ចំពោះជនរងគ្រោះទាំង២នាក់នោះ ដោយសារតែលោកខ្លាចពីសុវត្ថិភាពផ្ទាល់ ខ្លួន ខណៈដែលនៅតំបន់នោះ និងតាមផ្លូវ ដែលគ្មានសមត្ថកិច្ច ទៅជួយអន្ដរាគមន៍ ទាន់ពេលវេលា ខ្លាចប្រជាពលរដ្ឋ ជាពិសេស សាច់ញាតិជនរងគ្រោះខឹង សម្បារ ហើយឡោមព័ទ្ធ វាយដំ និងការ ប្រើអំពើហិង្សា តាមរូបភាពណាមួយនោះ ច្បាស់ជាធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ដូច្នេះ លោកបានជៀសពីគ្រោះថ្នាក់ចរាចរណ៍មួយ គ្រាសិន ហើយចេញមុខដោះស្រាយគ្រប់ បែបយ៉ាង ទៅលើជនរងគ្រោះទាំង២នាក់ ។
យោងតាមសេចក្ដីរាយការណ៍ចុង ក្រោយបានឱ្យដឹងថា ស្ដ្រីជាប្រពន្ធបានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលប្ដីរងរបួសធ្ងន់ ។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានបណ្ដាលឱ្យបុរសម្នាក់រង របួសធ្ងន់ និងស្ដ្រីម្នាក់ជាប្រពន្ធបានស្លាប់ នៅមន្ទីរពេទ្យពេលកំពុងសង្គ្រោះ ខណៈដែលកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិ លេខ ១ ដោយសារតែរថយន្ដស៊េរីទំនើប លុច្ស ស៊ីស ៥៧០ ពណ៌ខ្មៅ ដែលលោក ជាម យៀប ជិះនៅក្នុងរថយន្ដ បានបើកបុកកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលបានជួបនឹង ហេតុការណ៍ខាងលើនេះ ជិះម៉ូតូម៉ាក ស្កូប ពី ពីរាជធានីភ្នំពេញទៅអ្នកលឿង ស្រាប់ តែទៅប៉ះជាមួយនឹងរថយន្ដលុច្សស៊ីស ៥៧០ ពាក់ស្លាកលេខ រដ្ឋ-០០៧ បណ្ដាលឱ្យបែកចង្កៀងមុខ និង កញ្ចក់ស្ថិតនៅក្នុងចន្លោះ គីឡូម៉ែត្រលេខ ៣៦ និង៣៧ ស្ថិតក្នុងភូមិជ័យឧត្ដម ២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចំណែករថយន្ដ ដែលបង្កគ្រោះថ្នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ជាក់ថា ជារថយន្ដរបស់ លោកបណ្ឌិត ជាម យៀប តំណាងរាស្ដ្រ រដ្ឋសភា និងជាមន្ដ្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា និងជាអ្នក តំណាងរាស្ដ្រមណ្ឌលព្រៃវែង ព្រមទាំង ជា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរដ្ឋសភា ។
ព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា ជន រងគ្រោះទី១ ឈ្មោះ ភិន សោភា ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ ពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ រង របួសធ្ងន់បាក់ជើង និងដៃ និងរយះស្បែក ក្បាល និងម្នាក់ទៀតឈ្មោះ ភឿន ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ នៅភូមិ ពងទឹក ឃុំក្រាំងតាយ៉ូវ ស្រុកពាមរ ខេត្ដ ព្រៃវែង ។
មេធាវី របស់លោកបណ្ឌិត ជាម យៀប សូមអំពាវនាវដល់សាធារណជន និងមជ្ឈ ដ្ឋានទូទៅថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យប្ដី និងប្រពន្ធស្លាប់ រងរបួស ធ្ងន់ខាងលើនេះ គឺលោកបណ្ឌិត ជាម យៀប ពិតជាសោកស្ដាយ និងចូលរួមរំលែកទុក្ខ យ៉ាងពន់ពេក ហើយផ្ដល់សំណងគ្រប់បែប យ៉ាងដល់សាច់ញាតិជនរងគ្រោះ គ្មានគំនិត ណាមួយគេចវេស និងមិនទទួលខុសត្រូវ នោះឡើយ ៕



You are deseverved under laws equalise to all poeple, not only expences. You are rich, you don’t care how much need to pay. What the Cambodian want is a proper laws conduct to all. Think yourself, human life is like that, King of death near you all the time, he does not khnow who you are, rich or poor P.M, H.E, even beggar. Do best things to orthers, before you getting all fuck comment no one pitty on you.
You are deserved under laws equalise to all people. You are rich you does not care how much need to pay. What the Cambodian want is aproperly laws conduct to all. Think yourself human life is like that, king of death near you alltime, he does’t khnow who you are rich or poor P.M, H.E or beggar. Do best things to others before getting all fuck comments no one pitty you. Hope you see the King of death fast.
Traffic accident is a crime. One who commits it is a criminal. No any exception. People have equal right before law.
Crazy crazy nas take him out from cpp and send him to jail prey sor
With Lexus 570, one drives smoothly with dignity, high social class, and education. “Hit and Run” is a serious crime in other countries besides Cambodia!!!
ស្បថស្បែនៅឯសភា បែរជារងកម្មពារ នៅគៀនស្វាយ…
ចុះបើគេចសភាពការណ៍ខ្លាចប្រជាជនកាត់សេចក្តីក្រៅច្បាប់នៅកន្លែងកើតហេតុ ម្តេចក៏មានពេលដោះផ្លាកលេខ។ បើចង់ទទួលខុសត្រូវ គួរតែបើកទៅរក ប៉ុស្តប៉ូលីសដើម្បីរាយការណ៍ឲ្យគេទៅជួយសង្រ្គោះអ្នករបួសឲ្យទាន់ពេលមិចបាច់បើកដល់ភ្នំពេញទេ។
កុំតែពត៌មាន ចុះផ្សព្វផ្សាយពេញមេឃទេ កុំអី បាញ់ឌុក ជាម យាប ដេកអេះក្បាលពោះ
តាមរូបភាពវីដេអូទាល់តែប៉ូលីសឃាត់ទើបចេញទទួលខុសត្រូវ ព្រោះគេចលែងរួច។ សមជាតំណារាស្រ្តទេ? sic!
Before everyone makes any comment on this case, it’d be good if you find out the truth about this accident first. It’s a crime for hit and run and Mr. Cheam Yeap is no exception. He can’t buy the life back regardless how much he would have to pay. He and his driver must face the court and both of them should be charged according to the law if they are found to be guilty. The laws must apply to everyone equally. I hope Mr. Cheam Yeap understand the laws he has helped to make and respect the laws he helped created.
ព្រះសម្មាសម្ពុធទ្រង់សំដែងថា៖ កម្មៈៗ គឺអំពើ បើនរណាធ្វើអ្នកនេះទទួល។
ការដាក់ទំនាយចំពោះអ្នកដែលប្រព្រឹត្តអំពើល្អ
ទំនាយនោះវានឹងត្រឡប់មករកអ្នកដែលបានប្រព្រឹត្តវិញ ” ដូចពាក្យចាស់ពោលថា បាចអង្កាមបញ្ច្រះខ្យល់
ខ្យល់នឹងបក់ផាត់អង្កាមនោះមកលើអ្នកដែលបាចវិញជាមិនខាន” ។
ដូច្នេះសូមបងប្អូនខ្មែរដែលកាន់សាសនាព្រះពុទ្ធ មេត្តាកុំប្រព្រឹត្តអំពើណាដែលមិនត្រឹមត្រូវ គឺវៀរចាកនូវ អំពើបាបទាំងឡាយទាំងពួងចេញឲ្យឆ្ងាយ។
តើទង្វើនេះសមជា តំណាងរាស្រ្តរបស់ពលរដ្ឋកម្ពុជាឬទេ? រត់សិន សុឹមដោះស្រាយតាម ក្រោយ ។
លោកសំអាងទឹកលុយ តើ ”សំណងគ្រប់បែបយ៉ាង“ នោះ លោកសងប៉ុន្មាន ១មុឺនដុល្លារ ១០ មុឺនដុល្លារ ឬ ១០០មុឺនដុល្លារ សូមលោកបព្ជាក់ ??
សូមលោកកុំយកទឹកលុយមកលាង ទោសកំហុស ឬបិទបាំងការពិតណា។ លោកជា តំណាងរាស្រ្ត លោកចេះច្បាប់ លោកដឹងអំពីច្បាប់ សូមកុំយកច្បាប់មកអនុវត្តន៍ តែពលរដ្ឋ ស្លូតត្រង់ រីឯបក្សពួកលោក ឬមន្រ្តីមានអំណាច ឬអ្នកធំ អ្នកមាន លោកទុកច្បាប់ មួយកន្លែង សិនដោះស្រាយតាមទឹកលុយ។
ចុះ តើជិវិតលោកវិញ ថ្លៃប៉ុន្មាន???
It is very good that ជាម យាប has responsible about all of this accident even this is not his mistake. ជាម យាប is a passenger in the car, the driver is the one who causes accident. But because the driver does not have enough responsibility, that is why ជាម យាប help his driver with everything.
The question is, why is Cheam Yeap trying to protect a careless driver ? Could he bring back the life of a motorcyclist who was killed in the incident caused by his driver ? . Cheam Yeap is a top law maker in the dictatorial government, but instead of implementing the law, Yeap is abusing his power through bribery to cover up the embarrassment, or any complaints and petition that may filed against him.
Life in a country of lawlessness like Cambodia is much cheaper than the life of an animal.
If that hit and run car belonged to the ordinary people or lower level officials, the driver would probably be apprehended at the scene and taken into custody immediately. This is clearly showing that the culture of immunity is always existing in a very corrupted society.
ជាម យ៉ាប់ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរដ្ឋសភា និងជាមន្ដ្រី ជាន់ខ្ពស់ផុតមេឃនៃគណបក្ស ប្រជាជនកម្ពុជា អ្នកតំណាងរាស្ដ្រប្រចាំមណ្ឌលព្រៃវែង ត្រូវតែ សំណងគ្រប់បែបយ៉ាង ទាំងថ្លៃព្យាបាល ទាំងថ្លៃធ្វើបុណ្យសព និងសំណងជំងឺចិត្ដ ដល់ជនរងគ្រោះ ២នាក់ ប្ដី-ប្រពន្ធ ដែល ប្រពន្ធស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត រីឯប្ដីរងរបួសធ្ងន់ ដោយ សារតែរថយន្ដរបស់លោកបុកាលពីព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជីវិតប្រជារាស្រ្តមិនមែនជិវិតសត្វ លោក ជាម យ៉ាប់ អើយ????!!!!!
បើយើងជាមនុស្សពិតប្រាកដ, យើងត្រូវការចំណីអាហារ ត្រូវការដេក ដើរ ត្រូវការធ្វើដំណើរដោយកង់ ម៉ូតូ ឡាន កប៉ាល់ហោះ កប៉ាល់ទឹក ដូចៗតែគ្នាទេ។ គ្រោះថ្នាក់ចរាចរណ៍ជារឿងធម្មតា ។ សប្តាហ៍មុន អភិបាលខេត្តម្នាក់បានស្លាប់ក៏ដោយសារចរាចរណ៍ដែរ។ គ្រោះថ្នាក គឺពិបាកជៀសណាស់។ ម្យ៉ាង គឺ
គ្មានទង្វើណាមួយដែលមនុស្សគ្មានកំហុសទេ។
មតិអស់លោកទាំងប៉ុន្មាន ដែលមានខាងលើ វាបង្ហាញពីចិត្តច្រណែន ឈ្នានីសនឹងគេ យ៉ាងពិតប្រាកដ ដោយភ្លេចគិតពីខ្លួនឯង ថា ប្រយ័ត្នមានថ្ងៃ។ រស់ក្នុងសង្គមជាពលរដ្ឋម្នាក់ ៗ គេមានសិទ្ធិចំពោះមុខច្បាប់ ។ ច្បាប់ចរាចរណ៍កម្ពុជា ក៏ដូចជាច្បាបនានា មានជាធរមាន ។ យើងត្រូវទុកឲ្យច្បាប់ធ្វើការ។ លោកជាម យៀបបាននិយាយហើយថា លោកទទួលខុសត្រូវ ក្នុងគ្រោះថ្នាក់នេះ។ តើមានអ្វីដែលខ្ះខាតទៀត។ និយាយពីរឿងស្លាប់ តើអ្នកណាដឹងពេលស្លាប់??
សំណាងលោកជាមយៀបណាស់ ដែលគ្រោះថ្នាក់នេះ មិនត្រូវបានគេយកទៅភ្ជាប់ហេតុផលនយោបាយ កុំអីកាន់តែធ្ងន់ ហើយ។ ស្រួលមិនស្រួល ក៏មានអ្នកភ្ជាប់នឹងនយោបាយរួចហើយក៏មិនដឹង?
គួរតែនាំគ្នាគិតថា យើងម្នាក់ៗ ត្រូវខិតខំជៀសពីគ្រោះថ្នាក់នេះទៅ វាល្អជាង, គឺទោះជាយើងបុកគេ ឬក៏ដោយសារគេបុកយើង !! គឺត្រូវជៀសទៅ! ត្រូវគិតថា បើជើងយើងនៅជាប់នឹងដីទេ គង់តែមានថ្ងៃមួយទេ!! សូមប្រយ័ត្ន!!!!