សហជីព​កម្មករ​គំរាម​ធ្វើ​បាតុកម្ម​ដំឡើង​ប្រាក់​ខែ​អប្បបរមា​១៥៤​ដុល្លារ

សហព័ន្ធ​សហជីព​ដែល​ធ្វើ​ការ​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង បាន​គំរាម​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​ដល់ ១៥៤​ដុល្លារ ក្នុង​មួយ​ខែ។ ការ​ទាមទារ​នេះ ក្នុង​គ្រា​ដែល​ក្រសួង​ការងារ និង​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ។

ដោយ ខែ សុណង
2013-11-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្មករ អែស អិល ៦១០
កម្មករ​រោងចក្រ អែស.អិល (SL) ឈរ​តវ៉ា​មុខ​រោងចក្រ​បិទ​ផ្លូវ​លេខ ២១៧ ឬ​ផ្លូវ​ចំការ​ដូង ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ថា សមាគម​រោងចក្រ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជជែក​ពិភាក្សា អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ទៅ​តាម​លទ្ធភាព​ដែល​ថៅកែ​រោងចក្រ​អាច​ធ្វើ​ទៅ​បាន ក្រោម​ការ​សម្រប​សម្រួល​ពី​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី។

ក្រុម​ការងារ​ត្រី​ភាគី​នោះ​មាន តំណាង​មក​ពី​រដ្ឋាភិបាល និយោជក និង​សហជីព។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ភាគី​រោងចក្រ​មាន​ការ​អង្កេត​អំពី​លទ្ធភាព​ដែល​ថៅកែ​រោងចក្រ​អាច​នឹង​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ដោយ​យោង​ទៅ​លើ​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ខាង​មុខ ដោយ​មិន​ចង់​ឃើញ​ការ​ទាមទារ​ដោយ​យក​កូដកម្ម​បាតុកម្ម​មក​ពាក់ព័ន្ធ​ឡើយ។

«សំឡេង»

សហជីព​កម្មករ​ធំៗ​ចំនួន​៤ រួម​មាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា សម្ព័ន្ធ​សហជីព​កម្ពុជា សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា និង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​សរសេរ​លិខិត​រួម​គ្នា ដាក់​ជូន លោក វ៉ាន់ សូអៀង ប្រធាន​សមាគម​​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC) ដើម្បី​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កាត់​ដេរ​ចំនួន ១៥៤​ដុល្លារ និង​អត្ថប្រយោជន៍ ៦​ចំណុច​ផ្សេង​ទៀត។

សហជីព​ទាំង​នោះ បាន​ព្រមាន​រួម​គ្នា​ថា នឹង​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស នៅ​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៣ នេះ បើ​គ្មាន​ដំណោះស្រាយ។

ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា អ្នកស្រី ម៉ម ញឹម បាន​ព្រមាន​ថា បើ​សិន​គ្មាន​ការ​ចរចា​ពី​ថៅកែ​រោងចក្រ ឬ​គ្មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​ទេ​នោះ គឺ​មាន​តែ​កូដកម្ម និង​បាតុកម្ម។

«សំឡេង»

ក្រៅ​អំពី​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា សហព័ន្ធ និង​សម្ព័ន្ធ​សហជីព ក៏​បាន​ស្នើសុំ​និយោជក​ដោះស្រាយ​នូវ​សំណើ​ចំនួន ៥​ចំណុច​ផ្សេង​ទៀត គឺ​ផ្ដល់​ប្រាក់​បាយ ៣​ដុល្លារ​ក្នុង​១​ថ្ងៃ សុំ​ឲ្យ​និយោជក​ដាក់​ប្រាក់​អតីត​ភាព​ការងារ​កម្មករ​តម្កល់​ទុក​ក្នុង​រតនាគារ​ជាតិ ដើម្បី​បើក​ឲ្យ​កម្មករ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ បញ្ឈប់​ការ​ប្រើប្រាស់​កិច្ច​សន្យា​ខ្លីៗ​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​អត្ថប្រយោជន៍​កម្មករ បញ្ឈប់​លែង​ឲ្យ​មាន​អ្នក​ធំ អ្នក​មាន​អំណាច​កាង​ពី​ក្រោយ​ក្រុមហ៊ុន និង​ដោះស្រាយ​វិវាទ​រោងចក្រ អែស.អិល (SL) តាម​សំណូមពរ និង​ចាប់​ជន​ប្រព្រឹត្តិ​ហិង្សា​គំរាម​សម្លាប់​ថ្នាក់​ដឹក​នាំ​សហជីព និង​ដក លោក មាស សុត្ថា ចេញ​ពី​ក្រុមហ៊ុន​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​បកស្រាយ​ចំពោះ​សំណើ​នេះ​បាន​ទេ។

ប៉ុន្តែ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បើក​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេកទេស អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ ជាមួយ​អនុ​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃគូ​ពាក់ព័ន្ធ ដែល​មាន​សមាសភាព​ពី​តំណាង​មក​ពី​រដ្ឋាភិបាល និយោជក និង​មក​ពី​ខាង​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "សហជីព​កម្មករ​គំរាម​ធ្វើ​បាតុកម្ម​ដំឡើង​ប្រាក់​ខែ​អប្បបរមា​១៥៤​ដុល្លារ"

  1. កម្មករ កសិករ says:

    。。បើកម្មករ មិនទាមទារ ទេ គេក៏មិនតម្លើងប្រាក់ខែ អោយដែរ !

    (« ប្រាក់ខែ កម្មករ តែ ១៥០ ដុល្លារក្នុង ១ខែ !

    មន្ទ្រី ពុករលួយ ចាយ ១ថ្ងៃ ១០០ដុល្លារ ទៅ ២០០ដុល្លារ ! »)

    。。កម្មករ ត្រូវ តែទាមទារ ប្រាក់ខែ សមរម្យ អោយទាល់តែបាន

    មិនខ្វះទេក្រុមហ៊ុនត្រឹមត្រូវ មកធ្វើរោងចក្រ នៅ កម្ពុជាយើង !

    ,,,, សូមជួយ ពិចារណារ !

  2. សុខ អាន says:

    តាមការសង្កេតលទ្ធផលនៃការបោះឆ្នោតដោយយុត្តិធម៌ គណៈបក្សប្រជាជនស្ទើរតែរកមួយកៅអី

    មិនបានផងកុំថាឡើយដល់ទៅ៥០ ឬ ៦០កៅអី។ ទិន្នយ័ដែលថា ៥០ ឬ ៦០ ជាងកៅអីនេះវាជា

    ការបន្លំនិងបោកប្រាស់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយអត្តនោម័តិអាងខ្លួនកាន់

    អំណាចនិងមានអំណាចធ្វើព្យុះភ្លៀងបានតាមចិត្តមិនថាអាណត្តនេះឬអាណត្តមុនៗឡើយ។

    នេះហៅមហាសែនថោកទាបជាទីបំផុត។ ហ៊ុនសែនខ្លួនឯងក៏ដឹងដែរថាទឹកចិត្តរបស់ប្រជាជន

    នៅទូទាំងប្រទេសពេញចិត្តឬមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ខ្លួនយ៉ាងណា។

    នោះដោយសារអ្វី? ព្រោះតែលោកហ៊ុនសែនអសមត្ថភាពក្នុងការដឹកនាំប្រទេស បែរទៅជា

    បំផ្លាញព្រៃឈើយកលុយមកបង្កើនអំណាចរបស់ខ្លួននិងបក្សរបស់ខ្លួនដោយមិនគិតពីការ

    បាត់បង់ធនធានធម្មជាតិដ៏សំបូរបែបរបស់ប្រទេស និងទុក្ខវេទនារបស់ប្រជាជន ព្រោះខ្លាច

    មានគេផ្ដួលរំលំដោយអាម៉ាស់ពិសេសគឺខ្លាចមានគេបង្កើតក្រុមថ្មីនៅក្នុងព្រៃហេតុនេះលោក

    មិនខ្វល់ពីការរិះគុណលើការកាប់បំផ្លាញព្រៃឈើឡើយ។ លោកគ្មានសមត្ថភាពរិះរកវិធីសាស្ត្រ

    ណាការពារថែរក្សាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនឲ្យបានធូរ

    ស្បោយនិងរីកចំរើនបានទេ មានតែការកាប់បំផ្លាញព្រៃឈើ វិនិយោគតំបន់រ៉ែទៅឲ្យក្រុមហ៊ុនចិន

    (កុំយល់ថាយន្តហោះឧទ្ធម្ភាកច្រជាងដប់គ្រឿងដែលចិនប្រគល់ឲ្យនេះដោយគ្មានថ្នូរឲ្យសោះ

    គួរតែសិក្សាអំពីចិត្តគំនិតជាតិសាសន៍ចិនឲ្យច្បាស់សិនចាំវាយតម្លៃ! តាមពិតមនុស្សប៉ុន្មាន

    នាក់ដែលបានស្លាប់នៅតំបន់រ៉ែមាសក្នុងស្រុកសំបូរខេត្តក្រចេះ? តំបន់រ៉ែក្នុងខេត្តកំពត?

    ភ្នុំកំចាយ? ភ្នំក្រវាញ? ។ល។ សូមបិទភ្នែកសម្លឹងឲ្យឆ្ងាយបន្តិច)។

    វិនិយោគដីសម្បទានទៅឲ្យបរទេស លក់ដី លក់ស្ថាបន័ ដើរសុំជំនួយពីគេទាំងក្នុងនិង

    ក្រៅប្រទេសបំពាក់មេដាយឲ្យឧកញ៉ាជាច្រើនផ្តល់សិទ្ធិឲ្យឧកញ៉ាចូលរួមបំផ្លាញជាតិ បំផ្លាញ

    ធនធានធម្មជាតិ ដូចជារកស៊ីដឹកឈើដែលមានតម្លៃ គ្រញូង បេង នាងនួន ស្រឡៅ ដេញឡូត៍

    នេសាទ ដឹកទំនិញខុសច្បាប់ចូលក្នុងប្រទេស បង្កើនពន្ធអាករតាមតម្លៃប្រេងសាំង ម៉ាស៊ូត

    ប្រេងកាត រថយន្តគ្រប់ប្រភេទ កៀបសង្កត់ប្រជាជនតាមកុងត្រូលជជុះ

    ជំរិតតាមការបន្លំថ្នាំញៀន បង្កើតបនល្បែងកាសស៊ីណូ នាំចូលគ្រឿងស្រវិងពង្វក់ស្មារតី

    ប្រជាជននិសិត្សសិស្ស ដើរខ្ចីបុរគេ ជំពាក់បំណុលបរទេស ពឹងជំនួយកក្កបាតក្រហម។ល។

    ខំធ្វើមុខក្រាស់ច្រើនអាណត្តមកហើយតើបានប្រយោជន៍អ្វីទៅ?

    បានតែការបំផ្លិចបំផ្លាញប្រទេសជាតិនិងបំបែកបំបាក់ប្រជាជាតិតែប៉ុណ្ណោះ។

    ជាក់ស្ដែងចូរយើងគ្រប់គ្នាសង្កេតមើលថាតើមានតំណាងគណៈបក្សប្រជាជនណា

    ហ៊ានចេញមុខដើរដោយអត់មានអង្គរក្សឬអ្នកការពារទេ???

    នោះហើយគឺការបំបែកខ្លួនចេញពីប្រជាជនដោយខ្លួនឯង។ ធម្មតាទេសត្វចោរមានខ្លួន

    ទៅណាមកណាតែងតែភ័យខ្លាចជានិច្ច។ ព្រះពុទ្ធលោកថា ជនណាសាងបាបរមែងដេកមិន

    សុខ រីឯជនណាសាងបុណ្យរមែងដេកបានស្កប់។​

    បើតាំងខ្លួនជាអ្នកប្រាជ្ញគតិបណ្ឌិតហើយគួរណាស់តែកុំបន្តសាងបាបតទៅទៀត

    គួរណាស់តែគិតអំពីពូជពង្សវង្សត្រកូលរបស់ខ្លួន ពិសេសគឺកូនចៅរបស់ខ្លួនដែលនៅតូច

    កុំឲ្យទៅណាមកណាគេថាអាត្រកូលក្បត់ជាតិ! អាត្រកូលបំផ្លាញជាតិ! អាត្រកូលបោកប្រាស់

    សន្លឹកឆ្នោតប្រជាជាតិ! អាត្រកូលចោរ! អាត្រកូលថោក! នៅលើលោកនេះគ្មានអំណាចណា

    មួយដែលមានជីវិតស្ថិតឋេរជាអមតៈឡើយ! មិនខុសណាពីកីឡាប្រដាល់ឡើយ ថ្ងៃនេះឯង

    ឈ្នះគេ ថ្ងៃក្រោយឯងនឹងចាញ់គេ។​ អ្នកធ្វើសង្គ្រាមក៏យ៉ាងដូចនេះដែរ ថ្ងៃនេះអ្នកសប្បាយ

    ដោយសារឈ្នះគេ ថ្ងៃក្រោយអ្នកនឹងយំដោយសារចាញ់គេ។ ព្រះពុទ្ធលោកត្រាស់ថាមានតែ

    ការឈ្នះផ្លូវចិត្តរបស់ខ្លួនឯងមួយប៉ុណ្ណោះទើបជាការឈ្នះជាអមតៈ។ នោះគឺការទម្លាក់ចោល

    នូវមេកីលេះទាំងបី គឺលោភៈ ទោសៈ និងមោហៈ ហើយចាប់យកព្រះធម៌ជាទីពឹងសម្រាប់ជា

    គ្រឿងរំដោះខ្លួន ចាកចេញពីភាពអវិជ្ជា ពីភាពល្ងង់ខ្លៅ ពីភពជាប់ជំពាក់កាមគុណ ភពពោរពេញ

    ទៅដោយនរកលោកកី ភពកាប់សម្លាប់គ្នា សងសឹកគ្នា មិនដាច់ ភពងងិតដែលអាចនាំខ្លួនទៅ

    រកនរកប្រែតអាសូរកាយនិងសត្វតិរច្ឆាន។

    ——————————
    —————————

    ទំនិញឡើងថ្លៃព្រោះរដ្ឋាភិបាលភ័យស្លន់ស្លោនូវកង្វះខាតថវិការដ្ឋចិញ្ចឹមក្រុមអង្គរក្សឆ្កែអង្គែស៊ី

    ទុកគ្រាន់ឲ្យបាញ់សម្លាប់ប្រជាជនខ្មែរ ថវិការចិញ្ចឹមពួកក្បត់និងពួកពុករលួយព្រោះតែប្រទេស

    កម្ពុជាបានត្រូវគេផ្តាច់ជំនួយបន្តិចម្តងៗ ថាតើរដ្ឋាភិបាលនេះត្រូវធ្វើយ៉ាងណាទៀតដែលកន្លងមក

    អួតខ្លួនថាមិនពឹងជំនួយបរទេស? ដូចនេះបងប្អូននឹងឃើញច្បាស់នាពេលខាងមុខនេះមិនខាន។

    ពិតជាជំរិតនិងពូតបងប្អូនឲ្យចេញទឹកតាមគ្រប់រូបភាពមិនខានឡើយ។​ អីចឹងមិនបាច់ឆ្ងល់ទេ

    បើមិនបង្កើនតម្លៃគ្រប់បែបយ៉ាងតើបានថវិការឯណាទៅឲ្យពួកអាអត់ប្រយោជន៍នោះស៊ី តែខំ

    វានឹងងាកខាំម្ចាស់វិញមិនខាន។

    យុទ្ធសាស្រ្តទាល់ច្រកបិតរបងវាយឆ្កែរបស់គតិបណ្ឌិតដ៏ឆ្លាតវៃ។ អសមត្ថភាពមែន!

    …………………………….

    រដ្ឋាភិបាលអសមត្ថភាពបានប្រើរូបភាពបាញ់សម្លាប់បាតុករតាំងពីដំបូងនៅកម្ពុជាក្រោម

    កណ្តាលនិងលើក្នុងការបាតុករទាមទាសិទ្ធិដីធ្លីនិងលំនៅស្ថាន ដោយគិតថាទង្វើបែបនេះ

    អាចបង្ក្រាបបានរាល់ការងើបកំរើកចង់ផ្ដួលរំលំ ឬថានឹងអាចធ្វើអ្វីក៏បានគ្មានអ្នកណាហ៊ានក្អក

    ដើម្បីឈានទៅដល់ការបំផ្លាញធនធានធម្មជាតិបានដោយងាយមិនខ្វល់ពីការរិះគុណបន្តិចណា

    ទេ។ បើអ្នកណាតតាំងច្រើនសម្លាប់អ្នកនោះបំបិតមាត់ចោល។ នេះបានហៅថាគតិបណ្ឌិតព្រៃ!