មន្ត្រីបក្សសង្គ្រោះជាតិ គ្រោងហែក្បួនបាតុកម្មតាមដងផ្លូវនានា នៅរាជធានីភ្នំពេញ បន្តទៅទៀត ក៏ប៉ុន្តែមិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ នៅព្រឹកថ្ងៃទី១៦ ធ្នូ នេះ ខណៈដែលមន្ត្រីសាលារាជធានីភ្នំពេញ ព្រមានថា ការហែក្បួនបាតុកម្មរបស់បក្សសង្គ្រោះជាតិ កំពុងបង្កសកម្មភាពអនាធិបតេយ្យ។
ដោយ វោហារ ជាតិ
2013-12-16
RFA

មេដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំក្បួនបាតុកម្ម ដង្ហែតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។ RFA/Mom Sophon
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ថា៖ «យើងមិនទាន់ច្បាស់ទេ ព្រោះមិនទាន់ពិភាក្សាជាមួយសាលាក្រុង (ភ្នំពេញ) នៅថ្ងៃរសៀលនេះសិន»។
បក្សសង្គ្រោះជាតិបានប្រកាសថា ១ម៉ឺននាក់បាតុកម្មរៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ធ្នូ តទៅ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៥ ធ្នូ) បក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
ចំណែកនៅថ្ងៃទី១៦ ធ្នូ នេះ ជាថ្ងៃលើកទី២ នៃក្បួនហែបាតុកម្មរបស់បក្សសង្គ្រោះជាតិ ដែលមានគម្រោងធ្វើក្នុងរយៈពេលយូរ។
លោក ហូរ វ៉ាន់ បញ្ជាក់ថា ថ្ងៃនៅថ្ងៃទី១៦ ធ្នូ ក្រុមបាតុករមានគ្នាប្រហែល ១ម៉ឺននាក់ គ្រោងហែក្បួនតាមផ្លូវមួយចំនួន គឺចាប់ចេញដំណើរពីទីលានប្រជាធិបតេយ្យនៅពេលរសៀល តាមផ្លូវលេខ១០៨ ឆ្ពោះទៅផ្សារចាស់ រួចងាកទៅផ្លូវតេ៣ (T3) ជាប់ខាងត្បូងផ្សារកណ្ដាល ហើយត្រឡប់ទៅតាមផ្លូវខាងកើតផ្សារថ្មី ទើបតម្រង់ចូលទីលានប្រជាធិបតេយ្យវិញ ដោយចំណាយពេលហែក្បួនតែមួយម៉ោងប៉ុណ្ណោះ។
ទោះយ៉ាងណា មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់នៅព្រឹកថ្ងៃទី១៦ ធ្នូ ថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាតបក្សសង្គ្រោះជាតិហែក្បួនបាតុកម្ម គឺធ្វើតាមបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងបំណងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ៖ «ម្សិលមិញគាត់ (បក្សសង្គ្រោះជាតិ) បានល្មើស ដូចជាហែក្បួន និងឲ្យមនុស្សស្នាក់នៅទីលានប្រជាធិបតេយ្យ ដែលយើងបានជជែកគ្នាហើយថា ឲ្យធ្វើតែមួយថ្ងៃនៅទីលានប្រជាធិបតេយ្យ នេះជាសកម្មភាពអានាធិបតេយ្យ»។
នៅពេលសួរថា តើអាជ្ញាធររាជធានីមានវិធានការទប់ស្កាត់ការហែក្បួនបាតុកម្មបក្សសង្គ្រោះជាតិ ឬទេ? បើបក្សសង្គ្រោះជាតិ នៅបន្តហែក្បួនបាតុកម្មថ្ងៃនេះទៀត? លោក ឡុង ឌីម៉ង់ ឆ្លើថា៖ «វាហាក់ដូចជាឆាប់ពេកក្នុងការនិយាយថា “បង្ក្រាប”»។
ចំណែកមន្ត្រីបក្សសង្គ្រោះជាតិប្រកាសថា ការធ្វើបាតុកម្មគឺជាសិទ្ធិពលរដ្ឋដែលត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ តែមានតួនាទីចាំបាច់ការពារសុវត្ថិភាពជូនបាតុករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធររឹតបន្តឹងលើអ្នកដំណើរចេញពីខេត្តឧត្ដរមានជ័យ
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មទាមទារបោះឆ្នោតឡើងវិញ
- អាជ្ញាធររំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលបក្សសង្គ្រោះជាតិធ្វើបាតុកម្ម
- ទស្សនៈជុំវិញការទាមទារឲ្យលោក សម រង្ស៊ី សុំទោសជាសាធារណៈ
- សមាជិកសភាបក្សប្រជាជនអំពាវនាវឲ្យអ្នកនយោបាយទាំងពីរបក្សងាកចូលតុចរចា
- សង្គមស៊ីវិលរកឃើញភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត
- CCHR ទាមទារឲ្យលោក សម រង្ស៊ី សុំទោសចំពោះសម្ដីដែលចាត់ទុកថាបង្អាប់ស្ត្រី
- ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យបក្សប្រឆាំងហែក្បួនបាតុកម្មនៅថ្ងៃអាទិត្យ
- លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅជប៉ុន
មាន10,000នាក់មកពីណា បើអ្នកមកចូលរួមប្រមូលផ្តុំបានប៉ុន្មានពាន់អ្នក (ប្រមាណជិត 2,000នាក់) អស់ហើយ ហ្នើយ! ប្រឹងបំប៉ោងតួរលេខ ឱយច្រើនៗបានវាហំ និងអាចទទួលជំនួយច្រើន ។ សុំផ្តល់របបឱយអ្នកចូលរួមផង ព្រោះត្រូវការបាយទឹកនិងសោហ៊ុយត្រលប់ទៅផ្ទះវិញ តែបើគ្មានរបបទេ នាំគ្នាសំរុកចូលផ្ទះ លោកប្រធាន អនុប្រធានបក្ស និងផ្ទះលោកហូ វ៉ាន់ក៏បាន សុំស្នាក់នៅបួនប្រាំយប់ទំរាំមានសោហ៊ុយត្រលប់ទៅផ្ទះវិញ ព្រោះស្នាក់នៅទីលានប្រជាធិបតេយ្យ អាកាសធាតុមិនគាំទ្រវរបាតុករទេ ត្រជាក់និងមានភ្លៀងរលឹមទៀត ។ យកល្អមានតែនាំគ្នាទៅស្នាក់នៅផ្ទះអស់លោកប្រធានបាតុកម្ម ហើយសុំឱយរថយន្តToyota 570 ប៉ុន្មានគ្រឿងជួយដឹកផង ទើបយុតិ្តធម៌និងស្មើភាពគ្នា ។ ទោះរថយន្តទាំងនោះគេចពន្ធ័និងពាក់ផ្លាកលេខក្លែងក្លាយក៏ប៉ូលីសសន្តោសមិនទាន់ចាប់ឃាត់អ្វីទេ! សុំអញ្ជើញធ្វើដំណើរតាមសប្បាយ រថយន្ត Toyota 570 ទាំងនេះជិះស្រួលអស់ទាស់ សាកមើលដឹងហើយ!
IT DOES NOT MATTER FOR HOW MANY PROTESTERS. THE QUESTION IS WHAT CPP GOING TO DO. PEACE CAMBODIA
ខ្ញុំគាំទ្របរិមីព្រះវិហា. គិតទៅប្រទេសយើងមានសិរីភាពដល់ថ្នាក់អោយពួកវាជិះឡានគេចពន់ស្លាកលេខខ្លែងក្លាយបានយា៉ងស្រួលប៉ុនឹងដែលនៅពួកវាថាប្រទេសខ្មែរអត់សិរីភាពទៀតគួរតែអោយពួកវាបង់ត្រួតបានត្រួតបានត្រូវព្រោះវាជាឆ្កែឆ្គួតដើរខាំគេនិងបំផុសបំផុតអោយប្រជាជនវកវី។
កូនស្រីអាកឹមសុខាប្រុសបោកយកខ្លួនការពារក្តិតកូនវាមិនបានផងចង់មកការពារប្រទេស។