ក្រុមគ្រូបង្រៀនគ្រប់កម្រិតសិក្សានៅខេត្តឧត្តរមានជ័យ ត្អូញត្អែរថា ក្រសួងអប់រំ ឬស្ថាប័នពាក់ព័ន្ធ មិនទាន់បើកប្រាក់បៀវត្សសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ពួកគាត់ទេ គិតមកដល់ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ។ បញ្ហានេះ ក្រុមគ្រូបង្រៀនទទូចស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំ ពិសេសថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយមានវិធានការ។
ដោយ ដែន អយុធ្យា
2013-12-16
RFA
តំណាងគ្រូបង្រៀនខេត្តឧត្តរមានជ័យ លោក ញ៉ន សារុន បានឲ្យដឹងថា គ្រូបង្រៀនគ្រប់កម្រិតសិក្សាមានចំនួនជាង ១ពាន់នាក់ មកពី ៥ក្រុង-ស្រុក នាខេត្តឧត្តរមានជ័យ មិនទាន់បើកប្រាក់បៀវត្សខែវិច្ឆិកា ទេ។ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ និងរដ្ឋាភិបាល ជួយពន្លឿនការបើកប្រាក់បៀវត្សជូនគ្រូបង្រៀនខេត្តឧត្តរមានជ័យ ឲ្យបានឆាប់។
លោក ញ៉ន សារុន បង្រៀននៅសាលាបឋមសិក្សារំចេក ស្រុកអន្លង់វែង បានបន្ថែមថា ការបើកប្រាក់បៀវត្សយឺតយ៉ាវបានប៉ះពាល់ដល់អារម្មណ៍គ្រូបង្រៀនធ្ងន់ធ្ងរ ព្រោះគ្មានថវិកាចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
លោកបន្តថា ការបើកប្រាក់ខែយឺតជូនគ្រូបង្រៀន ក៏អាចប៉ះពាល់ដល់គុណភាពអប់រំរបស់សិស្ស ដោយសារតែគ្រូបង្រៀនមិនបានបំពេញកាតព្វកិច្ចឲ្យបានពេញលេញជាដើម៖ «រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំហ្នឹង ជួយធ្វើយ៉ាងណាបើកប្រាក់បៀវត្សហ្នឹងឲ្យបានត្រឹមត្រូវ…។ ដូចជាឆ្នាំកន្លងទៅ ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងខេត្តឧត្តរមានជ័យ ក្នុងវិស័យអប់រំ គឺយឺតជារៀងរាល់ខែ។ បើយើងធ្វើរបៀបនេះយូរៗ វាអាចក្លាយជាទម្លាប់មួយនៅថ្ងៃអនាគត»។
ផ្ដើមពីបញ្ហានេះ គ្រូបង្រៀនខេត្តឧត្តរមានជ័យ ច្រើនទៀត ក៏បានទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងអប់រំជួយជំរុញបើកប្រាក់បៀវត្សជូនគ្រូបង្រៀនឲ្យបានទៀតទាត់តាមខែនីមួយៗ។
ទោះយ៉ាងណា មន្ត្រីក្រសួងអប់រំ និងលោក អ៊ឹង បូរ៉ាត់ ប្រធានមន្ទីរអប់រំ ខេត្តឧត្តរមានជ័យ មិនធ្វើអត្ថាធិប្បាយទេ ជុំវិញការយឺតយ៉ាវបើកប្រាក់បៀវត្សខែវិច្ឆិកា ជូនគ្រូបង្រៀននេះទេ។ ប៉ុន្តែលោក នួន ហ៊ន់ឡាយ ប្រធានការិយាល័យផែនការគណនេយ្យមន្ទីរអប់រំ ខេត្តឧត្តរមានជ័យ បានទម្លាក់កំហុសទៅថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ចំពោះការយឺតយ៉ាវនេះ៖ «បាទ! អាណត្តិបានដាក់ជូនសាលាខេត្តឧត្តរមានជ័យយូរហើយ ប៉ុន្តែចៅហ្វាយខេត្តមិនទាន់ចុះហត្ថលេខានៅលើលិខិត ឬអាណត្តិស្នើសុំបើកប្រាក់បៀវត្សគ្រូបង្រៀននេះនៅឡើយទេ។ ទាល់តែបានហត្ថលេខានៅលើអាណត្តិនេះ ទើបមន្ទីរយកទៅជូនរតនាគារ ទើបអាចទទួលបានសាច់ប្រាក់ និងបែងចែកតាមស្រុកនីមួយៗ។ ខ្ញុំបានរាយការណ៍ទៅក្រសួងអប់រំរួចហើយ ដើម្បីឲ្យដឹងថា មិនមែនយឺតយ៉ាវខាងមន្ទីរអប់រំទេ គឺខាងខេត្តទេ»។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ថ្នាក់ដឹកនាំក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធលើករណីបើកប្រាក់បៀវត្សជូនគ្រូបង្រៀននៅទូទាំងប្រទេសមិនបានទៀងទាត់តាមខែនីមួយៗ។
លោក រ៉ុង ឈុន ចាត់ទុកភាពយឺតយ៉ាវនេះ ថាជារឿងអាម៉ាស់ និងអសមត្ថភាពរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោកថ្លែងថា មកដល់ដំណាក់កាលនេះទៅហើយ សូម្បីតែប្រាក់បៀវត្សគ្រូបង្រៀនក៏រាជរដ្ឋាភិបាលបើកជូនគ្រូបង្រៀនមិនបានទាន់ពេលនោះ៖ «បៀវត្សដែលលុយថិតនៅក្នុងគម្រោងថវិកាជាតិ មានជាស្រេចហើយហ្នឹង ធ្វើការមិនបានទាន់ពេលវេលាជូនលោកគ្រូអ្នកគ្រូ។ អ៊ីចឹងហើយបានជាធ្វើឲ្យគុណភាពនៃការអប់រំហ្នឹងកាន់តែធ្លាក់ចុះទៅពីមួយឆ្នាំទៅមួយឆ្នាំ។ អ៊ីចឹងហើយបានជាស្នើឲ្យក្រសួងអប់រំ និងរាជរដ្ឋាភិបាល ត្រូវតែពិនិត្យមើល និងមានវិធានការដោះស្រាយជូនគ្រូបង្រៀនឲ្យបានឆាប់»។
ទោះជាបែបណា ក្រុមគ្រូបង្រៀនជាង ១ពាន់នាក់នៅខេត្តឧត្តរមានជ័យ ទទូចដល់រដ្ឋមន្ត្រីក្រសួងអប់រំ ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍ដល់ផ្នែកពាក់ព័ន្ធឲ្យបើកប្រាក់ខែជូនពួកគាត់ឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាមនៅខេត្តព្រៃវែង
- លោក ហ៊ុន សែន អនុញ្ញាតឲ្យជនពិការធ្វើគ្រូបង្រៀននៅឆ្នាំ២០១៤
- មន្ត្រីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងរងការរិះគន់ថាពុករលួយ
- លោក ហ៊ុន សែន ជំរុញឲ្យមានកម្មវិធីអប់រំប្រឆាំងអំពើពុករលួយក្នុងសាលា
- តើការងារស្ម័គ្រចិត្តផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យុវជន?
- អ្នកជំនាញ៖ រដ្ឋាភិបាលគួរពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្ម
- គ្រូអនុវិទ្យាល័យនៅព្រៃវែងត្អូញពីការបើកប្រាក់ខែយឺត
- គ្រូបង្រៀននៅកំពង់ចាមត្អូញរឿងបើកប្រាក់បន្ថែមម៉ោងយឺត
- រដ្ឋមន្ត្រីក្រសួងអប់រំថ្មីរងការរិះគន់ថាមិនយកចិត្តទុកដាក់ចំពោះគុណភាពវិស័យអប់រំ
ហីបើចឹងហើយនៅចាំអង្កាល់ទៀតអញឆ្ងល់ដល់ហើយខ្មែរ….ម៉េចមិននាំគ្នាងើប….ការពិតលោក ហ៊ុន សែនគាត់ធ្វើចឹង…គាត់ចង់អោយយើងងើបតស៊ូ….តែខ្មែរមិនដឹង…..គាត់ចង់គេចពីយួនដោយប្រយោលហើយ…..
មិនត្រឹមតែគ្រូបង្រៀនខេត្តឧត្តរមានជ័យ មានចំនួនជាង ១ពាន់នាក់ ទេ
មន្រ្តីរាជការពន្ធដារទូទាំងប្រទេសកមិនទាន់បើកប្រាក់ខែ តុលា វិច្ឆិកា ដែរ ។ sic
កុំមានខ្លួន ដូច លោក ហុក ឡងឌី ដែលអាចមានទទួលសំណូក ពីមហាអំណាចប្លុកកុម្មុយនិស្ត
ឱ្យចាប់ និងសម្លាប់បុគ្គលសំខាន់ម្នាក់ មិនបានសំរេច បានជាម្ចាស់សំណូក សងសឹក តបតមក
វិញ រងការវិនាសយ៉ាងទាន់ហន់។
ជាយូរមកហើយ គ្រូបង្រៀនគ្រប់កំរឹត គ្រប់មុខវិជ្ជា ត្រូវតែចេះស្វះស្វែង បើកបង្រៀនកួរ
មានបង្រៀនកួររួមពិសេស បង្រៀនកួររួមធម្មតា និងទៅបង្រៀនដល់ផ្ទះ។ សូម្បីតែកូនក្មេង
ថ្នាក់មតេ្តយ្យសាលា ក៏គ្រូត្រូវតែចេះបើកបង្រៀនកួរដូចគេផងដែរ ដើម្បីបានត្រឹមតែមួយរស់។
នៅតែក្អេងក្អាងគ្រាន់បើទៀត ពួករដ្ឋាភិបាលនយោបាយអបគមន៏កុម្មុយនិស្តឆ្នាំ២០១៣។