គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវការ​ធ្វើបាតុកម្ម​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ជា​ផ្លូវការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រៀងរាល់ថ្ងៃ ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ចាប់ពី​ថ្ងៃ​អាទិត្យ ទី​១៥ រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​តាម​ឆន្ទៈរ​បស់​ប្រជាពលរដ្ឋ​។​

​សេចក្តីប្រកាស​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ​ឲ្យដឹងថា គណបក្ស​ប្រឆាំង​នឹង​ធ្វើ​បាតុកម្ម​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​សមស្រប​មួយ​។ គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​សាធារណជន អង្គទូត អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ទាំងអស់​ចូលរួម​ដង្ហែ​ក្បួន​តុបាកម្ម ដែល​នឹង​ធ្វើឡើង​រៀងរាល់ថ្ងៃ ក្នុង​គោលបំណង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។​

​នៅ​ល្ងាច​ម៉ោង​៥ ថ្ងៃទី​១៦ ខែ​ធ្នូ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង អនុប្រធាន លោក កឹម សុខា នឹង​ដឹកនាំ​ដង្ហែ​ក្បួន​ម៉ូតូ ចេញពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​តាម​មហាវិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នឹង​ជំរុញ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ បើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​បើកផ្លូវ​ឲ្យ មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នោះទេ​៕

សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវការ​ធ្វើបាតុកម្ម​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​​"

  1. អ្នកមែន! says:

    មុនដំបូងចចាសុំតំណែងប្រធានសភា
    ក្រោយមកចង់ធ្វើរដ្ឋាភិបាលស្រមោល។ក្រោយមកទៀតចង់បានតំណែងជាចៅហ្វាយខេត្ររាជ
    ធានីដែលខ្លួនឈ្នះឆ្នោត។ដល់គណបក្សប្រជាជនមិនព្រម នាំគ្នាធ្វើបាតុកម្មទារបោះឆ្នោត
    ឡើងវិញ។ចុះបើការទាមទារកន្លងមកគណបក្សប្រជាជនយល់ព្រមតើសម រង្ស៊ី កឹម សុខា
    ថាការបោះឆ្នោតមិនប្រក្រតី និងទាមទារឲ្យបោះឆ្នោតឡើងវិញដែរឬទេ?ភ្លេចចំណុចសំខាន់
    មួយទៀត បងប្អូនពិចារណាសម្ដីគង់ ហ៊ានកឹម សុខាបន្ដិច។កាលពីយប់ថ្ងៃសៅរ៍ទី១៤ថ្មីៗ
    នេះRFAសម្ភាសន៍គង់ ហ៊ាន។មានអ្នកស្ដាប់ម្នាក់សួរគាត់រឿងលោកសម រង្ស៊ីព្រមទទួល
    ហើយ៥៥ទល់៦៨តើលោកបកស្រាយថាម៉េច?ពេលនោះលោកគង់ ហ៊ាន(កឹម សុខា)ដោះ
    សារថាលោកសម រង្ស៊ីមិនដែលទទួលស្គាល់បែបនេះទេ។ចុះក្រោយការទម្លាយពត៌មាននេះ
    លោកសម រង្ស៊ីខ្លួនឯង រួមទាំងលោកកឹម សុខា លោកសុន ឆៃផងនិយាយថាគណបក្សសាង
    គ្រោះចង់បានតំណែងប្រធានសភាដើម្បីធានាតុល្យភាពអំណាច។តើត្រង់ចំណុចនេះហៅថា
    និយាយកុហកដែរអត់?តើអ្នកដែលទៅចូលរួមធ្វើបាតុកម្មហៅថាពួកអាល្ងង់ចាញ់បោក
    គេដែរឬអត់?សូមបងប្អូនដែលចូលរួមបាតុកម្មពិចារណាត្រង់ចំណុចនេះផង។បើមិនតាម
    ឲ្យស្អិតទេ មុខតែត្រូវគង់ ហ៊ានបោកវក់វីអស់ពីរឿងមួយ ចូលដល់រឿងមួយមិនខាន៕

  2. country student says:

    Everywhere i go, country side and city, i found 90- 98 % support CNRP. In most villages, the people told village leader that “Beside You the Village Leader, All Other People are CNRP”. Now, the village leaders are kind of afraid of the people. All the CPP village and commune leaders will be vote down next term of election

    So, the CNRP is majority, this majority people vote down hun sen; now this majority demand hun sen to step down.

    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov