ដោយ៖ ណាត សុភាព និង ដួង សុខា
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ព្រះសង្ឃ និងអ្នកធ្វើការលើវិស័យវប្បធម៌ជាតិមួយចំនួន ជំរុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវទទួលខុសត្រូវរកឲ្យឃើញព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុព្រះពុទ្ធ និងវត្ថុមានតម្លៃផ្សេងទៀត ក្នុងព្រះសក្យមុនីចេតិយ នៅលើភ្នំឧត្តុង្គ ខណៈតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនសង្ស័យ៥នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ។
ប្រធានអង្គការវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា ការលួចយកកោដ្ឋនេះ កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ទំនងមានអ្នករៀបចំអ្នកនៅពីក្រោយ។ លោកទម្លាក់ការទទួលខុសត្រូវទៅលើអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ៖
ព្រះសង្ឃ ព្រះនាម ស៊ឹម សុវណ្ណឌី គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ មានសង្ឃដីកាថា បើរាជរដ្ឋាភិបាល និងគណៈសង្ឃ សហការជាមួយស្ថាប័នពាក់ព័ន្ធ នោះទើបអាចស្វែងរកវត្ថុដ៏មានតម្លៃនោះឃើញវិញ ៖
ចំណែក សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានសង្ឃដីកា ថា រាជរដ្ឋាភិបាលមានតួនាទីក្នុងការស្វែងរកព្រះសុវណ្ណកោដ្ឋ ហើយគណៈសង្ឃគ្មានភារកិច្ចត្រូវចេញសេចក្តីថ្លែងការណ៍ចំពោះការបាត់បង់នេះទេ៖
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៥នាក់ ម្នាក់ជាប្រធានក្រុមឆ្មាំព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យ។ កម្លាំងនគរបាលបាននាំខ្លួន លោក ផា សុខែម ប្រធានឆ្មាំព្រះសក្យមុនីចេតិយទៅលំនៅឋានរបស់លោកនៅសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យ។ គេហទំព័របន្តថា ព្រះបដិមា និងវត្ថុបុរាណមួយចំនួន មានច្រើនប្រភេទរហូតដល់ទៅ២៨មុខបានលាក់ក្នុងផ្ទះ និងរកឃើញក្នុងរថយន្តដែលប្រធានឆ្មាំជិះ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក សំម ឫទ្ធីវេសនា និងអនុប្រធានតុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនសង្ស័យទាំង៥៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

He is the leader of the Buhhda religion, how can he say like this”សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស មានសង្ឃដីកា ថា រាជរដ្ឋាភិបាលមានតួនាទីក្នុងការស្វែងរកព្រះសុវណ្ណកោដ្ឋ ហើយគណៈសង្ឃគ្មានភារកិច្ចត្រូវចេញសេចក្តីថ្លែងការណ៍ចំពោះការបាត់បង់នេះទេ”.
It is really unacceptable/irresponsible word of the Buddhist Leader. That is why when he knew that there is someone hit the monk, he never care, he never say anything.
Even though a suggestion or a letter to re-force the government to find/solve the problem, NO NO not my obligation. I am really really sad to have this guy as the Leader of Cambodia Buddhism.
unlock the information សូមមេត្តាស្វែងរកសារីរិកធាតុនិងព្រះសុណ្ណកោដ្ឋមកវិញ ព្រោះជាទីសក្ការះនិងជាព្រលឹងជាតិនិងជាសម្បត្តិវប្បធម៌ បិតិកភ័ណ្ឌរបស់មនុស្សជាតិនិងជនជាតិខ្មែរគ្រប់រូប៕
កូនខ្មែរ អត់ចេះគឹត ទេបំផ្លាញ់ជាតិឯង គ្រប់បែបយ៉ាង សូមម្បីតែ របស់ ដែលជាវប្បធម៌របស់ ខ្លួន ក៏លួចដែរ ពិតជាអាក្រក់ណាស់ ។