ពលរដ្ឋ​ជាង​២០០គ្រួសារ​នៅ​ខេត្ត​សៀមរាប​​គ្រោង​មក​ភ្នំពេញ តវ៉ា​រឿង​ដីធ្លី​

ដោយ៖​ បូ សា​វី និង​អ៊ឹង ប៊ុនថន​​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ប្រជាពលរដ្ឋ ជាង​២០០​គ្រួសារ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប គ្រោង​ហែ​ក្បួន​មក​រាជធានី​ភ្នំពេញ ចំ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម ដើម្បី​​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ដីធ្លី ដែល​​មាន​ទំនាស់​ជាមួយ​យោធា​កង​ពល​លេខ​៥​នៅ​តំបន់​នោះ​។​

​គម្រោង​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​នៅ​ចំណុច​សាលាឃុំ​ស្រែ​ណូយ រារាំង​ពួក​គេ​ចំនួន​១១៨​នាក់ តំណាង​ឲ្យ​ជាង​២០០​គ្រួសារ ​មិន​ឲ្យ​អ្នក​មាន​ជម្លោះ​​​ដីធ្លី​ទាំងនោះ ទៅ​តវ៉ា​នៅ​សា​លា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​សន្យា​ដោះស្រាយ​ជូន​រយៈពេល​៧​ថ្ងៃ​ទៀត​។​

​តំណាង​ពលរដ្ឋ នៅ​ភូមិ​ត្រពាំង​ក្រសាំង លោក ភួង សូរិយា ប្រាប់​VOD ថា ពលរដ្ឋ​ស្នើឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាង​៥០០​ហិកតា ជាមួយ​យោធា​​កងពល​លេខ​៥ នៅ​តំបន់​នោះ មក​ប្រគល់​ឲ្យ​ពលរដ្ឋ​កាន់​កាប់​វិញ ៖

​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ជា ចាន់ ឲ្យដឹងថា ទាហាន​កងពល​លេខ​៥ បាន​រំលោភ​យក​ដី​ពួក​គេ​តាំងពី​ដើម​ឆ្នាំ​២០១៣​នេះ បើទោះជា​ដី​នោះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០៥​។ លោក​ថា ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី បាន​បញ្ជា​ឲ្យ​អាជ្ញាធរខត្ដ​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ ប៉ុន្ដែ​ក្រុម​ទាហាន​នមិ​ព្រម​ប្រគល់​ឲ្យ​ពួកគេ​ឡើយ ទើប​ទំនាស់​នេះ​មិន​ត្រូវបាន​បញ្ចប់​ ៖

​អភិបាលរង​ខេត្ដ​សៀមរាប លោក ប៊ុន ថា​ឬ​ទ្ធិ ដែល​ចុះ​ជួប​ពលរដ្ឋ មានប្រសាសន៍ថា អាជ្ញាធរ​​​នឹង​មានដោះស្រាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ ​៖

​មន្ដ្រី​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ដ​សៀមរាប អ្នកស្រី ឈុយ វាន់​ថា មានប្រសាសន៍ថា ពលរដ្ឋ​ទាំង​នោះ មាន​បំណង​ហែ​ក្បួន​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ដីធ្លី​ជូន​ពួកគេ ប៉ុន្ដែ​ដោយសារ​អាជ្ញាធរ​ដឹង​មុន ទើប​រារាំង និង​សន្យា​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួកគាត់​វិញ​៕

សូមសរសេរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles