​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រុមបាតុករ​ចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចង់ទៅ​រាយការណ៍​ពី​បាតុកម្ម ដែល​ករណី​នេះ​អ្នកយក​ព័ត៌មាន​ត្អូញត្អែរថា ខ្លួន​មាន​ការលំបាក នៅ​ពេល​ចុះ​បំពេញបេសកកម្ម​។

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកកាសែត​មួយចំនួន​ក្នុងនោះ​មាន​អ្នកយក​ព័ត៌មាន​របស់​VOD បាន​ត្អូញត្អែរថា ពេល​ចូល​យក​ព័ត៌មាន បាតុករ មិនមែន​ជា​សកម្មជន​របស់​គណបក្ស បាន​សួរដេញដោល​ច្រើន​ថា​តើ​អ្នកសារព័ត៌មាន​ទាំងនោះ ឯករាជ្យ ឬ​មិន​ឯករាជ្យ ឬ​មក​ពី​គណបក្សកាន់អំណាច​។ បាតុករ លើកឡើងថា ប្រសិនបើ​សារព័ត៌មាន​មិន​ឯករាជ្យ ពួកគេ​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​​ចូលរួម​នោះទេ​។ បាតុករ ក៏​បារម្ភ​ពី​ការបន្លំ​ខ្លួន​របស់​ក្រុម​ណាមួយ​ក្នុង​ការចូលរួម​យក​ព័ត៌មាន​។​

​អនុប្រធាន​គណកម្មាកា​រ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា​ការ​ដែល​ក្រុមបាតុករ​ទាំងនោះ​សាក​សួរ​ដោយសារ​ពួកគាត់​ប្រុងប្រយ័ត្ន​ខ្លាច​មាន​អ្នក​បន្លំ ។ លោក​បន្តថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​រើស​អើង​​អ្នកសារព័ត៌មាន​ទេ ដោយ​គោរព​សិទ្ធិ និង​ស្វាគមន៍​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​។​

​កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ អ្នកព័ត៌មាន​ថត​រូបឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា​ម្នាក់ លោក សេង ចាន់ ត្រូវ​បាតុករ​នាំគ្នា​រុញច្រាន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ខណៈ​លោក​កំពុង​ថត​ផ្តិត​យក​រូបភាព​នៃ​ការប្រមូលផ្តុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ បាតុករ បាន​ចោទ​ថា ទូរទស្សន៍​ទទ​ក ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​យក​រូបភាព និង​ខ្លឹមសារ​ទៅ​ផ្សាយ​មិន​ពិត​៕

​សរសេរ​មកកាន់ កញ្ញា ជន ស្រី​ណុ​ច តាមរយៈ​chornsreynoch@vodhotnews.com

What Next?

Recent Articles

7 Responses to "​ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​រឹតបន្តឹង​ច្រើន​ចំពោះ​អ្នកសារព័ត៌មាន​​"

  1. samneang says:

    It comes to trust Cambodians have never had from controlled medias.
    For a long time, reporters have been serving to the riches, powerful with oppressive attitude, alcohol Ads, dancings but not to pay any attention to issues that face education, morality, injustice incidence to general public and welfare of Cambodians.
    Typically, under guidances of Sex minister Khiew , Ethical and professional practices sre low. Until independency , professionalism restored, medias is meaningless to part of progress of society.
    There are a lot tha medias have to scrub cleansing themselves as Mr. HUN SEN , the PM already said.
    Be true to yourself rathet than being blinded by dollars and serve the crooks.

    Then, we can walk on common path to democracy.

  2. បរិមី ព្រ:វិហារ says:

    Samnang, this is a fake democratic movement and this is a revenge movement. We can see cheated and ill responsible leaders to confuse society by trying to get the poors to hate the riches, racist and covering up their real purpose. They are opportunists of power seeking and they will mistreat our people and nation if they were in power.

  3. pingpong says:

    ១. ខូចវិទូហ៊ុន សែនជាអ្នកធ្វើអោយអ្នកសារពត៌មានបាត់បង់តម្លៃរបស់ខ្លួន តាមរយៈការគំរាមគំហែង ដូចយើងបានឃើញរាប់ឆ្នាំមកហើយ ដែលវិធីគំរាមគំហែងទាំងនោះ បើរាយរ៉ាប់ក៍មិនអស់ដែរ!!
    ២. បុរសខូចខ្លាំងនៅកម្ពុជា ថែមទាំងយកអង្ករក្សគិញរបស់ខ្លួនធ្វើជាអ្នកសារពត៌មាន ចូលស៊ើបការណ៍បម្រើអោយផ្នែកបូលីសរបស់ខ្លួន ក្នុងបាតុកម្មផ្សេងៗ ជួនកាលពួកសារពត៌មានក្លែងក្លាយទាំងនេះ ជាមូលហេតុនាំអោយមានអំពើហឹង្សា ជាលេសឈានដល់ការបង្ក្រាបយ៉ាងឃោឃៅពីខូចវិទូហ៊ុនសែនទៀតផង!!!
    ៣. ចំណែកបាតុកម្មគណៈបក្សសង្រ្គោះជាតិមានការរិតបន្តឹងពេកក៍មិនល្អដែរ វាហាក់បង្ហាញរូបភាពសេរីភាពមានកំរិត!!
    ៤. សូមគណៈបក្សសង្រ្គោះជាតិ មេត្តារៀបចំក្រុមការងារតូចមួយដើម្បីចុះឈ្មោះអ្នកសារពត៌មានគ្រប់និន្នាការណ៍នយោបាយទាំងអស់ រួចបំពាក់កាតមួយរបស់គណៈបក្សសង្រ្គោះជាតិអោយគេ ជាការស្រេច!!!! នេះជាវិធីគ្រប់គ្រងមួយល្អជាងហាមអ្នកយកពត៌មានចូលទីតាំងរបស់ខ្លួន!!!
    ៥. អ្នកយកពត៌មានផ្សាយឬមិនផ្សាយ លំអៀងឬមិនលំអៀងគឺជារឿងរបស់គេ យើងជាបាតុកម្មមិនត្រូវយកចិត្តទុកដាក់ពេកនោះទេ!! រឿងធំយើងត្រូវបង្ហាញអំពីសេរីភាពនិងប្រជាធិបតេយ្យ កុំអោយយើងចាញ់កលរបស់បុរសខូចខ្លាំងនៅកម្ពុជា។

  4. បរិមី ព្រ:វិហារ says:

    ឥឡូវគេរឹតបន្តឹងការចូលរួមអ្នកសារពត៌មានប៉ុណ្តឹងទេ បើសិនជាកាន់អំណាចវិញអ្នកសារពត៌មានទាំងអស់ ពិតជាក្លាយជាអាខ្លាំងយួនទាំងអស់!

  5. korm heung kon khmers says:

    ,。ប្រជាពលរដ្ឋ បាតុករ គាត់ ធ្វើ នេះ , ពីព្រោះ គេ ចង់ ប្រដៅ តា ខៀវ កញ្ញារិទ្ធ កុំ អោយគំរាម

    អ្នកសារពត៍មាន ទូរទស្សន៍ ,。 កុំ អោយ គាត់ ផ្សាយ ពត៍មាន បំផ្លើស មួលបង្កាច់ តាមបញ្ជា គាត់

    ត ទៅ ទៀត ! ( «« ត្រូវ ផ្សាយពត៍មាន ការ ពិត គ្មាន លំ អៀង ! !»»)

    。。。。。。。 សូមជួយ ពិចារណារ !

  6. អ្នកមែន! says:

    អញឆ្អើមណាស់!សុទ្ធតែដូរយុទ្ធសាស្ត្រ។តាមការពិតពួកវារលាកប្លោកកាលពីដើរលើកមុន​ ព្រោះសុទ្ធតែពួកដែលមិនដែលដើរជិះ​តែឡាន។ដល់តែដើរអត់កើតវាថាដូរយុទ្ធសាស្ត្រ។ពួកអានេះពូកែ
    បោកគេមែន។រឿងតិចតួច ហេតុផលលើគោកតើពិចារណឃើញ
    ឬអត់អ្នកចូលរួមបាតុកម្មទាំងឡាយ????????????

  7. Chourn says:

    ធម្មតានោះទេ រឿងរ៉ាវនយោបាយនៃបក្សនិមួយៗមានចារកម្មក្រោមរូបភាពផ្សេងៗគ្នាច្រើនណាស់។ ហើយឮថា មិនត្រឹមតែមានអ្នកសារព៌ត័មានខ្លះនោះទេដែលបានបន្លំគឺមានអ្នកស្លៀកពាក់សុីវិលច្រើន ណាស់កំពុងតែបន្លំខ្លួនក្នុងហ្វូងបាតុករ ដើម្បីត្រៀមបង្កើតអំពើរហឹង្សារជាមួយសមត្ថកិច្ច ហើយចាប់មេ បក្សប្រឆាំងយកទៅដាក់គុក។ តែយ៉ាងណាក៍ដោយខ្ញុំយល់ថា មកដល់ដំណាក់កាលនេះហើយនោះគឺ មេបក្សប្រឆាំងនិងមិនខ្លាចនោះទេ ទោះបីជាបក្សកាន់អំណាចប្រើរូបភាពណាក៍ដោយដើម្បីកំចាត់មេ បក្សប្រឆាំងក៍អ្នកគាំទ្របក្សប្រឆាំងនិងមិនអនុញ្ញាតដ្ឋាភិបាលចាប់មេបក្សរបស់គេដាក់គុកបាននោះ ទេ។ ហើយប្រសិនបើមេបក្សប្រឆាំងទាំងពីនាក់នោះមានសេចក្តីក្លាហាននិងឆន្ទៈខ្ពស់មិនខ្លាចស្លាប់​នោះបាតុកម្មលើកនេះនិងទទួលបានជោគជ័យតាមការទាមទាជាមិនខាន។​ ខណៈនេះប្រសិនបើបក្ស កាន់អំណាចប្រើអំពើហឹង្សាមានចេតនាធ្វើឲ្យមេបក្សប្រឆាំងបាត់បង់ជីវិតក៍មិនងាយដូចការគិតនោះទេ ព្រោះមេបក្សប្រឆាំងទាំងពីនេះមានខ្នងបង្អែកធំណាស់គឺពីប្រទេសមហាអំណាចលើពិភពលោក។ ដូច្នេះ មុននឹងនណាម្នាក់ប៉ះពាល់លោកសមរង្សីនិងលោកគឹមសុខា សូមគឺតឲ្យបានវែងឆ្ងាយ បើ មិនចង់ឲ្យត្រកូលនិងជីវិតខ្លួនឯប្រឈមនិងហានិភ័យនោះ។