Wednesday, 18 December 2013
ភ្នំពេញប៉ុស្តិ៍
ក្រុងញូវយ៉កៈ ការទម្លាប់ញ៉ាំថ្នាំវីតាមីនចម្រុះច្រើនមុខរាល់ថ្ងៃមិនអាចធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរឡើង ឬបង្កើនការចងចាំនោះឡើយ។
ជាងនេះទៅទៀត ការប្រើថ្នាំវីតាមីនច្រើនមុខក៏មិនអាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬផុតពីស្លាប់ដោយសារជំងឺនេះបានឡើយ។
ជារៀងរាល់ឆ្នាំ ពលរដ្ឋអាមេរិកបានចំណាយ២៨ពាន់លានដុល្លារលើការជាវទិញថ្នាំវីតាមីនចម្រុះនេះ។
ចំពោះអ្នកដែលមានសុខភាពល្អមាំមួន ការប្រើថ្នាំវីតាមីនចម្រុះមិនមានគុណប្រយោជន៍អ្វីច្រើនដល់រាងកាយនោះទេ ប៉ុន្តែសម្រាប់អ្នកដែលប្រឈមនឹងជំងឺផ្សេងៗ ឬខ្វះជីវជាតិនោះ ថ្នាំវីតាមីនចម្រុះក៏រួមចំណែកកាត់បន្ថយការប្រឈមជំងឺខ្លះៗដែរ៕ PR
ខ្ពុរមាត់នឹងទឹកអាស្ពីរីនអាចជួយបំបាត់នូវអាការឈឺក
ក្រុងញូវយ៉កៈ យោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថាថ្នាំអាស្ពីរីនគឺជាឱសថមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលជំងឺឈឺបំពង់ក។
ការប្រើថ្នាំនេះចំនួនពីរគ្រាប់ឲ្យរលាយក្នុងទឹកសព្វហើយយកទៅខ្ពុរមាត់ (ហាមលេបចូលពោះ) វាបានជួយកាត់បន្ថយអាការឈឺចាប់នៅត្រង់បំពង់កបាននារយៈពេល ២ម៉ោងក្រោយពីខ្ពុរមាត់នោះ។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ កាឌីហ្វខាមិនខូល សិនធើរ (UCCCC)។
ចំណែកសុពលភាពធូរស្បើយវិញមានរយៈពេលជាង៦ម៉ោងឯណោះ។ ដោយឡែកការប្រើទឹកឃ្មុំក៏អាចជួយកម្ចាត់អាការឈឺចាប់បំពង់ករបស់មនុស្សបានដែរដោយសារវាមានសារជាតិល្បាយអុី្រដូសែនដែលអាចការពារមេរោគនានាបាន។ នេះបើយោងតាមអ្នកជំនាញរបស់សាកលវិទ្យាល័យវៃកាតូ ប្រទេសនូវែលសេឡង់បានបញ្ជាក់៕ PR
