គណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​បាតុកម្ម​ នៅ​ថ្ងៃ​ទី​៤​ ដោយ​ការ​ជួប​ជុំ​ និង​ហែ​ក្បួន​​នៅ​ពេល​ល្ងាច

ថ្ងៃ ពុធ 18 ធ្នូ 2013
ដោយ លី ម៉េងហួរ
RFI

គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បាតុកម្ម នៅ​ថ្ងៃទី៤ នា​ថ្ងៃ​ពុធ ទី១៨ធ្នូ​នេះ ដោយ​ការបន្ត​ជួបជុំ និង​ហែ​ក្បួន​បាតុកម្ម នៅពេល​ល្ងាច ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​មួយចំនួន កាត់​តាម​ផ្សា​របឹង​កេងកង ឡើង​តាមផ្លូវ​ម៉ៅ​សេទុង ទៅកាន់​ផ្សារ​ដើម​គរ។ គណបក្សប្រឆាំង កំណត់​ជួបជុំ និង​ហែ​ក្បួន​នៅពេលល្ងាចៗ ដើម្បី​ឲ្យ​មាន​អ្នកចូលរួម​ច្រើន។ រីឯ​អាជ្ញាធរ នៅតែ​បន្ត​លើកឡើង​ពី​កំហុសឆ្គង​នៃ​បាតុកម្ម​របស់​បក្សប្រឆាំង តែ​មិនទាន់មាន​វិធានការ​ទប់ស្កាត់ ឬក៏​បំបែក​ក្បួន​បាតុកម្ម​នោះ នៅឡើយ​ទេ។

លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមាន ការបោះឆ្នោតសារឡើងវិញ (CNRP)


សេចក្ដីរាយការណ៍ដោយ ​លី ម៉េងហួរ

(02:41)


បាតុកម្ម​ប្រចាំថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលដល់​ថ្ងៃទី៤ហើយ នៅ​ថ្ងៃ​ពុធ ទី១៨ធ្នូ។ នៅពេល​ព្រឹក ចាប់តាំងពី​ម៉ោង ៧ បាតុកម្ម បាន​ផ្តើម​ដោយ​ការជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រជុំ​តន្ត្រី ចាក់​ភ្លេង និង​បាតុករ​ឡើង​បញ្ចេញមតិ។ នៅពេល​រសៀល ការប្រគុំ​តន្ត្រី​បន្ត រហូតដល់​ម៉ោង ៤ ជាការ​ជួបជុំ ថ្នាក់ដឹកនាំ និង​បេក្ខជន​តំណាងរាស្ត្រ បញ្ចេញ​មតិយោបល់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ មុនី​វណ្ណ ប្រធានស្តីទី​គណៈកម្មកា​រ​រៀបចំ​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ។
 
លោក ម៉ៅ មុនី​វណ្ណ បន្តថា នៅ​ថ្ងៃ​ពុធ​នេះ នៅ​ម៉ោង​ប្រមាណ ៥ ល្ងាច គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ហែ​ក្បួន តាមផ្លូវ​លេខ៥១ ឬ​ផ្លូវ​ប៉ាស្ទ័រ ចាក់​ទៅ​ផ្សា​របឹង​កេងកង បត់​តាមផ្លូវ​ម៉ៅ​សេទុង ឡើងទៅ​ចេនឡា។ តាម​គម្រោង ក្បួន​ដង្ហែ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវ​បំបែក​នៅមុខ​ចេនឡា ស្តុ​ប​ផ្សារ​ដើម​គរ ដោយ​មិន​ហែ​ក្បួន វិល​ចូលទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ទេ។
 
ក្បួន​បាតុកម្ម​រៀងរាល់ថ្ងៃ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​មានការ​ដង្ហែ​ក្បួន នៅពេលព្រលប់ៗ ត្រូវបាន​លោក​សមរង្ស៊ី ផ្តល់​ហេតុផល​ថា នៅពេល​ល្ងាច ជា​ពេលវេលា ដែល​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន សិស្ស​និស្សិត អាជីវករ ពិសេស​កម្មករ​កាត់ដេ​រ ឈប់សម្រាក​ពី​ការងារ ចេញពី​សាលារៀន និង​បិទតូប​ឈប់​លក់ដូរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា អ្នក​ទាំងនោះ នឹងមាន​អ្នកចូលរួម​ហែ​ក្បួន​បាតុកម្ម​របស់ខ្លួន មាន​ចំនួន​ច្រើន។
 
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ បាន​ទទួលស្គាល់ថា ចំនួន​បាតុករ ដែល​ស្ទើរតែ​ទាំងអស់​ជា​កសិករ​ឡើង​មកពី​ជនបទ​ស្រុកស្រែ​ចំការ មាន​ចំនួន​ថមថយ នៅពេល​ព្រឹក ដោយសារតែ​រដូវ​នេះ កសិករ​ជាប់រវល់​ក្នុងការ​បង្កបង្កើនផល និង​ច្រូតកាត់ ប៉ុន្តែ​លោក​ថា នៅពេល​រសៀល ពិសេស​នៅ​ថ្ងៃអាទិត្យ កម្លាំង​បាតុកម្ម នៅតែមាន​ចំនួន​ច្រើន​ដដែល។
 
កាលពី​ព្រលប់​ថ្ងៃ​អង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ សាលា​រាជធានី​ភ្នំពេញ តាមរយៈ​លោក សេង រតនៈ អភិបាលរង បាន​សរសេរ​លិខិត​ជូន​លោក​ប្រធាន​សមរង្ស៊ី ដោយ​កត់ត្រា ពី​កំហុសឆ្គង​ជាច្រើន នៃ​ក្បួន​បាតុកម្ម​របស់​បក្សប្រឆាំង ដូចជា ការគ្រប់គ្រង​កម្លាំង​បាតុករ​នៅ​ពុំទាន់​បាន​ហ្មត់ចត់ និង​ការបន្ត​ការ​ស្នាក់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការអនុញ្ញាត រួមទាំង​ការប្រើ​ពាក្យសំដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ដែលជា​ការប្រមាថ​មួយ ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សំដែង​មតិ ដែល​មានចែង​ក្នុង​ច្បាប់ ជាដើម។
 
ប៉ុន្តែ​ក្រៅពី​រៀបរាប់​ពី​កំហុសឆ្គង​ខាងលើ អាជ្ញាធរ​សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​វិធានការ​រារាំង បង្ក្រាប ឬ​បំបែក​ក្បួន​បាតុកម្ម​ជា​អចិន្ត្រៃយ៍​រាល់ថ្ងៃ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅឡើយ​ទេ៕



ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

18 Responses to "គណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​បាតុកម្ម​ នៅ​ថ្ងៃ​ទី​៤​ ដោយ​ការ​ជួប​ជុំ​ និង​ហែ​ក្បួន​​នៅ​ពេល​ល្ងាច"

  1. ង្វៀង ធីទ័រ says:

    យើងកុំហែក្បួនដូចនាំគ្នាដើរលេងក្នុងសួនឥចឹង! យើងត្រូវតែបបួលគ្នាអោយបានច្រើនពី១០មុឺននាក់ទៅរាប់លាននាក់…ហើយបិទផ្លូវចូលភ្នំពេញទាំងអស់អោយគាំងតែម្តង។កុំភ្លេចបំពាក់កាម៉រាសុវត្ថិភាពផង និងទូរសព្វ័ដៃ Smart phone គ្រប់ដៃដើម្បីថតទុកជាឋកសារដាក់ទៅICC ពេលមេឃស្រលះ…!

  2. JML says:

    មើកឆ្កែ២ក្បាលវាធ្វើឡូយ
    ហាហាហា……..,​ ពួកអាបំផ្លាញជាតិ អាឆ្កែអង្កែស៊ី !

  3. Anonymous says:

    JML = viet dog

  4. killer says:

    JML u see how many people on the way……Ahh cpp

  5. jccc says:

    Hun sen is very bad
    we no need Hun sen

  6. ។។ says:

    ខ្នាញ់អាម៉ាគូនឹងដល់ហើយអញ!តាំងពីវាចូលស្រុកមក អញរវល់រហូត។អស់ពីប្រជុំ រំសាយៗ ពីកន្លែងនេះទៅកន្លែងនោះ។ឈឺក្បាលណាស់ ក្រពុលមុខណាស់អញ។ ថ្ងៃណាបានដោះស្រាយឲ្យជ្រះស្រឡះ
    ដឹងចាញ់ឈ្នះ??

  7. Terminator III says:

    Any violent crackdown on protesters will escalate the conflict and widespread chaotic situation nationwide. The best way to settle the dispute is that the CPP government must comply by the proposition of CNRP instead of confrontation which will result as destabilize the national security and social disorder.

  8. Terminator III says:

    Despite complaints and petitions filed by the opposition related to irregularities in the electoral process, Hun Xen’s government is still insisting that it won majority of the votes and will not recount the ballots nor setting up an independent committee to investigate the fraudulent scenario. Every one knew that both NEC and the Constitutional Council are undeniably the key instrument and working in favor of the ruling party all along.

  9. អាខុសគេ អាល្ងិតល្ងង់ !

  10. ព្រះសុវណ្ណកោដ្ឋ says:

    ប្រទេសយើងបាត់បង់អ្វីៗដែលមានតម្លៃ ហើយចុងក្រោយសូម្បីតែព្រះសុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុ ក៏ត្រូវចោរលួចយកទៅបាត់ អាចជាប្រផ្នូលមិនល្អ។​ដូច្នេះ ហ៊ុន សែន​ អើយចុះចេញទៅ!!!ទើបសុខខ្លួន!!

  11. Excellency Bandit Oknha Achar Knoy says:

    ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
    យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
    តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។

    ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
    សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!

    បារាំង បារាំងសែស(Francaise)
    អាតាំង អាមេរិកកាំង
    លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
    អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
    សូមកុំប្រកាន់បងប្អូន!!!!!!

    (ពីបែណ្ឌីតជា ក្នុយ)

  12. Anonymous says:

    ក្រុមបាតុករប្រឆាំងគេប្រើសិទ្ធបញ្ចេញមតិ។អាជ្ញាធរមានសមត្ថកិច្ចមានអំណាចចេញបទបញ្ជា។ ការប្រើសិទ្ធបញ្ចេញមតិជ្រុលនិយមគួបផ្សំនឹងសកម្មភាពអនាធិបតេយ្យឈានដល់បំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឬអាក្រក់ជាងនេះទៀតក្លាយជាកុប្បកម្មការបះបោរតើឡានទឹកទុកនៅ ទំនេរដល់អង្កាល់???តើទុកឲ្យដុំភ្លើងលោភៈ ទោសៈ មោហៈឆេះរាតត្បាតដល់ណាទៀត??? ចង់បានរបស់ដែលគ្មាន​អ្វីៗដែលមិនអាចធ្វើបាន!!!…….នេះគឺជាការទាមទារក្នុងន័យបំផ្លាញជាតិ។

  13. killer says:

    ចង់អោយអាសែន វាចាប់សម រង្សី នឹងកឹម សុខា ដាក់គុក មើលមើល ។ ពេលនោះនឹងមានរឿងល្អ មិនខាន ។ ចាំមើលអាសែន វាហ៊ានធ្វើអត់ ? បើធ្វើ ពិតជាល្អមើលមិនខាន ។ BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM ។

  14. country student says:

    បរិមី ព្រ:វិហារ
    December 19, 2013 at 6:44 am

    ដូចនេះដល់ពេល” កាន់បាត ឱយអាត្មាហើយ” គ្មាននរណាទ្រាំនឹងអំណត់បែបនេះទេ ហៅថា ពួកមហាអាណាធិបតេយ្យមួយម៉ាត់ អាចចាត់ការបានហើយ កុំលំបាកពេក ។

    —————————————————————–

    hean tver merl, ber min krour sar park pouk hun sen neng trov kae loam poat aus kbal boach sork, toat thack, ma nack ma dai, ma nack ma jerng, ma nack ma dom borng, ma nack ma dom tmor, ma nack ma dom arch, ngoab tay hong douch ghadafi neng kon kon vea ey cheng

    ——————————————————————

    The arm forces are less numbers than people
    You don’t know how many armed forces loyalty to hun sen
    You don’t know how many arm forces loyalty to people
    If you shoot at none violent protest, especially women, children, handicap, elderly, and monks:
    All the public will turn against you and of cause fight back, no one will just stand and let you kill easily.
    The public including the west absolutely not going to tolerate any dictator who shoot at Women, Children, Elderly, Cripple people; they will send troops to intervene and arrest hun sen , and teams

  15. អ្នកធ្វើស្រែ says:

    ខ្ញុំអាចដឹងខ្លះៗដែរថាលោកសំរង្ស៊ីនិងលោកកឹមសុខាមិនជាខ្លាំងណាស់ណាទេបើប្រៀបធៀប មនុស្សពិភពគុណដូចគ្នា។គ្រាន់តែឆ្លាតអាចបោកបាតុករមួយចំនួនតូចតែប៉ុណ្ណោះដើម្បីបោកយក លុយគេខ្លះៗទុកគ្រាន់ចាយលេង។ហែរតាមផ្លូវក្នុងក្រុងយកតែល្អមើលបង្អួតភ្នែកបំភ័ន្តមតិថាខ្លួន គ្រានបើតែតាមការពិតមេបោកស្មោះ។បើខ្លាំងហែរចូលកាន់កាប់វិមានរដ្ឋាភិបាលហើយប្រកាសថា ខ្ញុំសំរង្ស៊ីជានាយករដ្ឋមន្ត្រីSubjonctif កាន់អំណាចខ្យល់ត្រួតខ្យល់សាបព្រោះខ្យល់ព្រុះចេញ ជាសម្លេងខ្យល់ឮវ៉ូសៗៗៗៗដូចសុនខអញ្ចឹង។«ខ្ញុំចាស់ហើយខ្ញុំមិនខ្លាចស្លាប់ទេបងប្អូនជិតដល់ ពេលខ្ញុំស្លាប់ហើយ!!!»ចេះព្រុះត្រូវអីក៍ត្រូវម្លេះ!!!ឆ្លាតមែន!!!សូមកុំភ្លេចថាមនុស្សក្មេងជំនាន់ ក្រោយគេមិនទាន់ចាស់ឯណា???គេមិនចង់ស្លាប់ឥតន័យតាមលោកទេណា!!!។ណ្ហើយ! ហែរអីហែរទៅ!តែកុំហែរកាត់វាលស្រែជាន់សន្ទូងខ្ញុំណា!!!។តាមយោបល់ខ្ញុំការដែលចង់ ច្បាមអំណាចស្តារកិត្តិយសពីអតីតនោះទៅមិនរួចទេ។យកល្អបើអាណិតជាតិថយទៅបួសវិញ ល្អជាង!!កុំខឹងអីអ្នកតូចតាចចូលចិត្តនិយាយត្រង់ៗ។

  16. ង្វៀង ធីទ័រ says:

    @ Killer : បើអាខ្វាងម្ខាក់ វាធ្វើបាន នោះវាធ្វើយូុរហើយ មិនបាច់ចាំអោយអ្នកឋងប្រាប់ទេ…! តែវាខ្លាចត្រង់ថា ពេលវាធ្លាក់ពីអំនាចនោះ តើវាសនាវាដូចអៀង សារី,នួន ជា,ខៀវ សំផន…ដែរឬអត់?

  17. country student says:

    share facebook

    ស្នើសុំលោកប្រធាន និងលោកអនុប្រធាន មេត្តាមានផ្ដល់ពត៌មាននៅលើ FB ស្ដីអំពីក្បូនធ្វើដំណើរដល់ណា ឬមានការកែប្រែទិសដៅផ្សេងៗ ព្រោះខ្ញុំបាទ បានធ្វើដំណើរខុសម្ដងហើយ ដោយសារខ្ញុំបាទទើបចេញពីធ្វើការនៅម៉ោង 5:30 ខ្ញុំបាទពិតជាចង់ចូលរួមណាស់ បើទោះបីកន្លែងធ្វើការនៅជិតក្រសួងមហាផ្ទៃក្ដី ណាមួយនៅស្ទះចរាចរណ៍តាមដងផ្លូវទៀត ដូចមានការលំបាកក្នុងតាមក្បួនអោយបានទាន់

  18. បរិមី ព្រ:វិហារ says:

    ទៅពិបាកយកកំលាំងប្រដាប់អាវុធមកលាយឡំអី ! កំលាំងCPP ជាយុវជនក្តី ជាកំលាំងសកម្មជនបក្សក្តីមិនខ្វះទេ ហើយក៏មិនរហេមរហាមសុំជំនួយគាំទ្រស្បៀងអាហារអ្វីដែរ ។ CPP មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំនិងចលនាកំលាំងទាំងនោះចូលរួម ហើយថាមិនបានដែរកំលាំងនៅក្រោមតង់និងដង្ហែរជាមួយមេបក្ស CNRP មកចូលរួមដែរផងមិនដឹង ព្រោះដូចជាមានភាពកក់ក្តៅជាង ! គេយកបន្លា ជុះបន្លាហើយ! ទៅចាំបាច់យកអាការមកជុះបន្លា តូចមួយធ្វើអី? អស់លោកខ្លះមួយម៉ាត់ណាក៏ICCCCCCCC!!! ពឹងខ្លួនឯងវាប្រសើរជាង កុំរកអាមេរិក អឺរុ៉ប និង អាហ្វិក អីទៀត ដូចស្ងាត់និងឈប់អួតអំពាវនាវ ឱយធនាគារពិភពលោក ធានាគាអាសីុ IMF និងមហាអំណាចកាត់ជំនួយ ខ្ទប់ជំនួយអីទៀត ព្រោះគ្មានអ្នកណាស្តាប់និងធ្វើតាមផងហ្នឹង! បានតែខ្មាស់គេ មុខក្រាស់ហើយអុចៗទៀត មិនល្អមុខមាត់អី !