ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការដង្ហែក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ(រូបថតដោយ តាត ឧត្ដម)
រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ មានសម្រែកតវ៉ារបស់ក្រុមបាតុកររាប់ពាន់នាក់នៃគណបក្សសង្គ្រោះជាតិ ដោយប្រើពាក្យថា “ហ៊ុន សែន អើយ ចុះចេញទៅ!”។
ពាក្យនេះបានវិវត្តន៍ចេញពីពាក្យថា “ដូរឬមិនដូរ” ដែលត្រូវអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរបស់ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រើក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣នេះ។ ប៉ុន្តែកាលណោះ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ក៏បង្កើតពាក្យថ្មី វាយបកវិញភ្លាមៗ ក្នុងយុទ្ធនាការបោះឆ្នោតនោះដែរ គឺ “មិនដូរលុះក្ស័យ!”។ បន្ថែមពីនោះទៀត គណបក្សប្រជាជនកម្ពុជា ដែលសម្បូរទ្រព្យធន បានបោះពុម្ពអាវយឺត ដោយពាក្យថា “មិនដូរលុះក្ស័យ!” នេះចែកឲ្យសកម្មជនពាក់ហែក្បួន រួមទាំងកូនៗ របស់លោក ហ៊ុន សែន ក៏ពាក់អាវនេះផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍ កត់សំគាល់ថា ពាក្យ “មិនដូរលុះក្ស័យ!” ដែលជាសាររបស់គណបក្សប្រជាជនកម្ពុជានោះ ហាក់មានការពេញនិយមតិចជាង ពាក្យថា “ដូរឬមិនដូរ”។ “ដូរឬមិនដូរ” នេះ ត្រូវឭលាន់កងរំពងតាមដងផ្លូវទាំងនៅបណ្តាខេត្ត និងរាជធានីភ្នំពេញ នៅគ្រាដែលយុវជនភាគច្រើនហ៊ានចេញមុខគាំទ្រយ៉ាងចំហ លើគណបក្សសង្គ្រោះជាតិ ស្រែកតាមគ្នាដោយរត់មាត់។
បួនខែក្រោយការបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិចាញ់ទាំងមិនអស់ចិត្ត ពាក្យថា “ដូរឬមិនដូរ” ត្រូវបានបាតុករគាំទ្រគណបក្សនេះរំលឹកឡើងវិញ ហើយថែមទាំងបន្ទរតាមក្រោយថា “ដូរ”។ ប៉ុន្តែដោយសារការទាមទារឲ្យមានការផ្លាស់ប្តូរមិនទាន់បានសម្រេច មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្កើតពាក្យថ្មីមួយទៀត ដែលកំពុងត្រូវបានបាតុករស្រែកតាមដងផ្លូវរៀងរាល់ល្ងាច ក្នុងគម្រោងបាតុកម្មរយៈពេល៣ខែនេះ គឺ “ហ៊ុន សែន អើយ ចុះចេញទៅ!” “ហ៊ុន សែន អើយ ចុះចេញទៅ!” “ហ៊ុន សែន អើយ ចុះចេញទៅ!”។
បើទោះជាមិនទាន់មានប្រតិកម្មជាផ្លូវការពីគណបក្សប្រជាជនកម្ពុជា ចំពោះការប្រើថា “ហ៊ុន សែន អើយ ចុះចេញទៅ!” តែអ្នកនាំគណបក្សនេះ មួយចំនួន បានប្រតិកម្មតាមរយៈសារព័ត៌មានដែលសាកសួរនោះថា ការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង “ជាការខុសច្បាប់”។ ខុសច្បាប់សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់អះអាង គឺថា លោក ហ៊ុន សែន ត្រូវបានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សគាំទ្រឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥នេះ និងអាណត្តិក្រោយៗទៀត។
នាយកអង្គការស្រាវជ្រាវជាតិកម្ពុជា លោក បណ្ឌិត ហ៊ាង ឬទ្ធី មានប្រសាសន៍ថា ការប្រើ ពាក្យថា “ហ៊ុន សែន អើយ ចុះចេញទៅ!” មិនខុសច្បាប់ទេ ព្រោះនេះគ្រាន់តែជាចម្រៀងដែលបង្កើតឡើងដើម្បីងាយស្រួលឲ្យបាតុករទន្ទេញរត់មាត់ ៖ “ដល់ដំណាក់កាលម៉ោងនេះ ឲ្យអំពាវនាវថា ហ៊ុន សែន អើយ ចុះចេញទៅ នេះវាគ្រាន់តែជាចំរៀង ចំរៀងមួយអាចជាចំរៀងអំពាវនាវទេ ប៉ុន្ដែអត់មានប្រសិទ្ធភាពអ្វីទេ ” ។
យ៉ាងណាក៏ការបន្តកាន់តំណែងនាយករដ្ឋមន្ត្រីជិត៣០ឆ្នាំ របស់លោក ហ៊ុន សែន ត្រូវបានអ្នកគាំទ្រគណបក្សប្រឆាំង “ធុញទ្រាន់” ដោយសារពួកគេខ្លះ រងគ្រោះដោយភាពអយុត្តិធម៌ក្នុងសង្គម តាមរយៈ ”ការប្រមូលផ្តុំអំណាចលើបុគ្គលតែម្នាក់”។ នេះជាការកត់សំគាល់របស់ក្រុមអង្គការសិទ្ធិមនុស្ស កន្លងមក។
លោកបណ្ឌិត ហ៊ាង ឬទ្ធី មានប្រសាសន៍ទៀតថា ការបន្តកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ថ្វីត្បិតតែរដ្ឋសភាឯកបក្សបានបោះឆ្នោតគាំទ្រ និងសមាជិកបក្សគាំទ្រមែន តែលោកថា ការបោះឆ្នោតថ្នាក់ជាតិដែលធ្វើឡើងដោយពលរដ្ឋកន្លងមក មិនយុត្តិធម៌ទេ ៖ “ការបង្កើតសភាដោយឯកបក្សវាអត់ត្រឹមត្រូវ ការបង្កើតរដ្ឋាភិបាលឯកបក្សលើរដ្ឋធម្មនុញ្ញ ចុះឆ្នាំ២០១៤ ស្ដីពីឆ្នោតកញ្ចប់នៅត្រង់មាត្រាបួនគឹមិនត្រឹមត្រូវ អាហ្នឹងគឺជាគោលការណ៍អត់ត្រឹមត្រូវ ប៉ុន្ដែរឿងគោលការណ៍អំពាវនាវមានប្រសិទ្ធភាពដែរអត់នោះ ខ្ញុំប្រាប់ថា អំពាវនាវបែបនេះ មិនមានប្រសិទ្ធភាពទេ គឺគោលការណ៍សច្ចៈ គោលការត្រឹមត្រូវតាមផ្លូវច្បាប់គឺមានតែម្យ៉ាងគត់ រៀបចំរចនាសម្ព័ន្ធអំពីការធ្វើកំណែទម្រង់ គជប ឲ្យមានលក្ខណៈឯករាជ្យ ហើយលម្អិតអំពីផ្លូវច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឲ្យបានល្អ នោះទើបជារឿងថា ប្រសិទ្ធភាព” ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គឹមអេង ក៏យល់ថា ការប្រើ ពាក្យ“ហ៊ុន សែន អើយ ចុះចេញទៅ!” ជាសារនយោបាយ ដូចនេះ “មិនខុសច្បាប់ទេ” ៖ “ការទាមទារហ្នឹងជារឿងនយោបាយ រឿងនយោបាយអត់មានអីខុសច្បាប់ទេ បុគ្គលសាធារណៈធម្មតាគេអាចនិយាយបានបាទ ប៉ុន្ដែគ្រាន់ថា ថាកម្រិតនៃការឆ្លើយតបមកវិញ ការបកស្រាយមកវិញ របស់នាយករដ្ឋមន្ដ្រី ឫរបស់បក្សដែលកាន់អំណាចហ្នឹងគេបកស្រាយម៉េចដើម្បីផ្សះផ្សាទឹកចិត្ដប្រជាពលរដ្ឋទៅវិញហ្នឹងជាការមួយ” ៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
សាមញ្ញទេ! បើដើរនិយាយម្នាក់ឯង និងជាមួយប្រពន្ធ កូនក្នុងផ្ទះនោះ ដូចគ្មាននរណាចាប់ទោសអូសដំណើរទេ តែបើកេណ្ឌ័និងចលនាកំលាំងដ៏ច្រើនមកដើរស្រែក និងបង្កអុកឡុកក្នុងបំណងបំរើនយោបាយឱយបក្សមួយទៀតនោះ ដូចមិនស្រួលដឹង! ព្រោះហ៊ុន សែនត្រូវបានបក្សឈ្នះឆ្នោតជាអ្នកអញ្ជើញគាត់ ជាប្រមុខដឹកនាំ! តែបើឱយក្រុមស្រែកច្រៀងលេងបែបនេះប៉ះពាល់សិទិ្ធអ្នកដទៃដូចមិនល្អទេដឹង! នាំគ្នាច្រៀងបទណាសប្បាយៗ និងចំរើនអាយុអ្នកស្តាប់បានវែងប្រសើរជាង!
ការប្រើ ពាក្យ“ហ៊ុន សែន អើយ ចុះចេញទៅ!” ជាសារនយោបាយ ដូចនេះ “មិនខុសច្បាប់ទេ” ។
ប៉ុន្តែខុសច្បាប់តែសេកឬសារិកា ផែ ស៊ីផេះ និងមន្ត្រីអែបអបសំដាច់ហ៊ុន សែន មួយក្តាប់តូចប៉ុណ្ណោះ ដែលយល់ថា គេធ្វើអីក៏ខុសៗ តែបក្សពួកខ្លួនបំពានច្បាប់មិនដែលហ៊ានថាខុសច្បាប់ផង!!!
ចង់អោយអាសែន វាចាប់សម រង្សី នឹងកឹម សុខា ដាក់គុក មើលមើល ។ ពេលនោះនឹងមានរឿងល្អ មិនខាន ។ ចាំមើលអាសែន វាហ៊ានធ្វើអត់ ? បើធ្វើ ពិតជាល្អមើលមិនខាន ។ BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM ។