មន្ត្រីគណបក្សសង្គ្រោះជាតិបង្ហើបឲ្យថា បក្សសង្គ្រោះជាតិកំពុងរៀបចំបង្កើតគណៈកម្មការមួយដើម្បីចាត់ចែង និងការពារក្រុមបាតុករដែលស្នាក់នៅទីលានប្រជាធិបតេយ្យក្នុងអំឡុងពេលយុទ្ធនាការបាតុកម្មរយៈពេលបីខែនេះ។
ដោយ ម៉ម មុនីរតន៍
2013-12-18
RFA

ក្រុមការងារសង់រោងបន្ថែមនៅទីលានប្រជាធិបតេយ្យដើម្បីឲ្យបាតុករស្នាក់នៅ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៣។ RFA/Sochivy
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ធ្នូ ថា គណៈកម្មការនេះនឹងចែកជា ៦ក្រុម ហើយក្នុងមួយក្រុមៗមានសមាជិកប្រហែល ២០នាក់ មានតួនាទីចាត់ចែង និងទទួលខុសត្រូវក្រុមបាតុករ ២៤ម៉ោង លើ ២៤ម៉ោងតាមវេនរបស់ខ្លួនដែលប្រចាំការ។
អ្នកស្រីបន្តថា ក្រុមនីមួយៗមានតួនាទីរ៉ាប់រងផ្នែកសន្តិសុខ សុខាភិបាល ស្បៀងអាហារ ចំពោះក្រុមបាតុករដែលមកធ្វើបាតុកម្ម។
ស្របពេលនេះដែរ បក្សសង្គ្រោះជាតិ បានសង់រោងស្នាក់នៅបន្ថែមទៀត ក្នុងបរិវេណទីលានប្រជាធិបតេយ្យ សម្រាប់ក្រុមបាតុករស្នាក់នៅ។
ក្រុមបាតុករបក្សសង្គ្រោះជាតិគ្រោងហែក្បួនបាតុកម្មនៅម៉ោង ៤ល្ងាច ថ្ងៃទី១៨ ធ្នូ នេះ តែមន្ត្រីបក្សមិនទាន់បានប្រាប់ឲ្យដឹងអំពីទិសដៅនៃការហែក្បួននៅឡើយទេ។ ក៏ប៉ុន្តែក្នុងគណនេយ្យហ្វេសប៊ុក (Facebook) របស់ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្សាយផែនទីបង្ហាញផ្លូវហែក្បួនបាតុកម្មថា ក្បួនហែចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ៥១ គឺផ្លូវប៉ាស្ទ័រ រហូតដល់កែងផ្លូវព្រះសីហនុ រួចបត់ស្ដាំ រហូតដល់កែងមហាវិថីមុនីរ៉េត ត្រង់ភ្លើងស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្ដាំ រហូតដល់រង្វង់មូលនាងគង្ហីង បត់ឆ្វេងតាមផ្លូវ១៦៩ មុខវិទ្យាល័យបាក់ទូក រហូតដល់កែងផ្លូវកម្ពុជាក្រោម បត់ស្ដាំឆ្ពោះទៅផ្លូវព្រះមុនីវង្ស រួចបត់ឆ្វេងទៅផ្លូវក្រមួនស ហើយចូលទីលានប្រជាធិបតេយ្យវិញ។
សូមរង់ចាំស្ដាប់ព័ត៌មាននេះពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ទិដ្ឋភាពបាតុករស្នាក់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

ព្រះសង្ឃចូលរួមបាតុកម្មគង់នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៨ ធ្នូ។

បាតុករហាលសម្លៀកបំពាក់នៅទីលានប្រជាធិបតេយ្យ។

បាតុករហាលសម្លៀកបំពាក់នៅទីលានប្រជាធិបតេយ្យ។

ក្រុមការងារសង់រោងបន្ថែមនៅព្រឹកថ្ងៃទី១៨ ធ្នូ ដើម្បីឲ្យបាតុករស្នាក់នៅ។
អត្ថបទដែលទាក់ទង
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- បក្សប្រឆាំងគ្រោងដឹកនាំបាតុករកាន់កាប់ទីតាំងមួយចំនួននៅភ្នំពេញ
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាដំណោះស្រាយល្អឬទេ?
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៣
- ក្រុមបាតុករអំពាវនាវឲ្យពលរដ្ឋចូលរួមតវ៉ាសុំឲ្យលោក ហ៊ុន សែន ចុះពីតំណែង
- សាររបស់មេដឹកនាំនិងបាតុករបក្សប្រឆាំងប្រើពេលធ្វើបាតុកម្ម
- ព្រះសង្ឃហែក្បួនទាមទារឲ្យក្រសួងធម្មការស្វែងរកព្រះបរមសារីរិកធាតុ
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មដង្ហែក្បួនម៉ូតូនៅថ្ងៃទី២
- សហភាពសហជីពកម្ពុជាអំពាវនាវឲ្យមហាជនចូលរួមបាតុកម្ម
ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។
ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!
បារាំង បារាំងសែស
អាតាំង អាមេរិកកាំង
លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
សូមកុំប្រកាន់បងប្អូន!!!!!!
(ពីបែណ្ឌីតជា ក្នុយ)