ព្រះមហាក្សត្រ​តែងតាំង​លោក ទ្បេង ប៉េង​ទ្បុង ជា​អគ្គលេខាធិការ​រដ្ឋសភា នីតិកាល​ទី​៥​

ដោយ៖​ ឡាយ​ សាមាន​
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា​មុន បាន​ទ្បាយ​ព្រះហស្តលេខា តែងតាំង​លោក ទ្បេង ប៉េង​ទ្បុង ជា​អគ្គលេខាធិការ​រដ្ឋសភា ក្នុង​នីតិកាល​ទី​៥ បន្ទាប់ពី​ព្រះអង្គ​ទ្រង់​យល់​លទ្ធផល​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៥​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ស្តីពី​ការជ្រើសតាំង​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាសភាព​រាជរដ្ឋាភិបាល​។​

​ព្រះរាជក្រឹត្យ​តែងតាំង​នេះ​ធ្វើ​ទ្បើង ក្រោយ​ពី​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៣ បាន​ទ្បាយ​ព្រះហស្តលេខា ដាក់​ឲ្យ​លោក ទ្បេង ប៉េង​ទ្បុង ចូលនិវត្តន៍ នៅក្នុង​ឋានន្តរសក្តិ​ឧត្តមអ​ភិ​បាល​ថ្នាក់លេខ​១ ក្រប​ខណ្ឌ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិបញ្ញត្តិ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៣​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ពន្យល់ថា  ប្រសិនបើ​ការតែងតាំង​នេះ ស្ថិតក្នុង​ឋានៈ​ស្មើ​អ្នកនយោបាយ  ការដាក់​ឲ្យ​គាត់​ចូល​និវត្តន៍​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​មិន​ពាក់ព័ន្ធ​គ្នា​ទេ​។ លោកថា លោក ទ្បេង ប៉េង​ទ្បុង នឹង​ទទួល​ប្រាក់បៀវត្សរ៍ ក្នុងនាម​ជា​អ្នកនយោបាយ ដូចជា​ចាប់ពី​អនុរដ្ឋលេខាធិការ​ទ្បើង​ទៅ ហើយ​លោក​លែង​ទទួល​ប្រាក់​បៀវត្សរ៍​ជា​មន្ត្រី​មុខងារ​សាធារណៈ​ហើយ​។

​លោក ទ្បេង ប៉េង​ទ្បុង គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥​នេះ​៕

សូមសរសេរមកកាន់លោក ​ទ្បាយ សា​មាន​ តាមរយៈ laysamean168@yahoo.com

 

What Next?

Recent Articles